Part: 13 [ បងប្រុស​នឹងលោកគ្រូស្រលាញ់គ្នា ]

4.3K 243 1
                                        

__1អាទិត្យ​ក្រោយ__

       ពេលវេលា​កាន់តែដើរទៅមុខ ច្រើនថ្ងៃក៏បាន​កន្លងផុត Taehyungបន្លំខ្លួន​នៅផ្ទះJungkookគឺគ្មាន​អ្នក​សង្ស័យឡើង ចំណែកការ​រៀនរបស់Jimin​ក៏​ប្រសើរជាងមុន គ្រាន់តែគេរពឹសបន្តិចគឺគំនិតចាប់​បងប្រុស​គេនឹង​Taehyungជល់គ្នា...

" ឈឺខ្នងណាស់~ អីយូយ~ " Taehyung ពត់ខ្លួនពេល​មាន​អារម្មណ៍ថា​ស្ពឹកដូចមិនមែន​នៅលើពូក តែ.....

" ផ្ទះបាយ? ខ្ញុំមក​គេង​អីនៅទីនេះ " Taehyung វៃស្មាខ្លួនឯងព្រោះចុករោយ
" លោក​គ្រូភ្ញាក់ហើយ " អ៊ំមេផ្ទះ និយាយទាំងញញឹម​

" បាទ~ ចឹង​ខ្ញុំទៅ​បន្ទប់សិនហើយ " Taehyung ងើបដើរចេញទៅ ទាំងយក​ដៃអង្អែលកញ្ចឹងកនឹក​រឿងយប់មិញ

      ត្រលប់ទៅពីយប់ ដោយសារតែមាន​អារម្មណ៍ថា​ឈឺក្បាល​Taehyungក៏​ចុះមក​រក​ថ្នាំលេប បន្ទាប់មកក៏គេង​លក់នៅផ្ទះបាយតែម្ដង

" យ៉ាប់ពិតមែនហើយ ហឺយ~~ " Taehyung
" .......... " Jungkook ចេញពី​បន្ទប់ ដើរហួសធ្វើមើលមិន​ឃើញTaehyung​ដើរមក​ដែល

" រឹក! " Taehyung ថាតែមួយ​ម៉ាត់ក៏​ចូលបន្ទប់បាត់

" Soobin រកបាន​ភស្តុតាង​ច្រើនណាស់ដែលអាHenធ្វើ គួរតែបំបាក់វាបានហើយ " Jungkook អង្គុយចុះលើ​សាឡុង​និយាយជាមួយVay

" មែនហើយចៅហ្វាយយើងអាច​បក​ស្រោមមុខ​វាបាន​ហើយ រឿងច្រើនណាស់ដែលពួកយើងសុើប​បាន " Vay

" បញ្ជូនទៅអោយ​ប៉ូលិសSeoulទៅ មិន​ត្រូវអោយ​អ្នកណាដឹង​ថា​ពួកយើងបញ្ជូនទៅទេ " Jungkook

" បាទចៅហ្វាយ " Vay
" ចុះAhra នាង​ទៅទីនោះឬនៅ " Jungkook

" តាំងពី3ថ្ងៃមុនមក​ម្ល៉េះ គួរតែចូលទៅភូមិគ្រឹះDaHenបានហើយ " Vay
" បន្លំធ្វើជា​ស្រីរបស់វា គួរតែជា​ជំនាញរបស់នាង " Jungkook

" ចុះបើវា​ចាប់​បាន​ដូចមុននោះចៅហ្វាយ " Vay
" ទេ! Ahraឆ្លាតណាស់ មនុស្សដូចអាHen​គ្រាន់តែបញ្ចេញភាពស្មោះត្រង់បន្តិច វា​ក៏​ជឿមិន​ពិបាកច្រើន ព្រោះតែវាល្ងង់ងាយ​ជឿនោះអី " Jungkook

" គេ​ធ្វើអីទៀតហើយ តើDaHenម្នាក់​នោះជា​នរណា ពួកគេដូចជា​សត្រូវនឹងគ្នាចឹង " Taehyung ដែលឈរពួនស្ដាប់ក៏​និយាយ គេត្រូវសង្កេតនឹងដឹង​ពីផែនការJungkook​គ្រប់យ៉ាងរួចបញ្ជូនអោយ​Yoongi

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now