" បងប្រុសសម្រេចចិត្តច្បាស់ហើយមែនទេ ថាអោយJiminទៅវិញ បងមិនខ្លាចថាលែងបានជួបគ្នាទៀតទេឬ? " Tae មើលមុខអ្នកជាបង ទោះគេព្រមតែព្រមដោយមិនអស់ចិត្ត
" Minko.. ទេ! Jiminគួរតែទៅទីនោះវិញហើយ បងមិនចង់មានទំនាស់ជាមួយម៉ាហ្វៀម្នាក់នោះទៀតទេ "Yoongi
" បងស្រលាញ់Jiminមែនទេ " Tae សង្កេតមើលបងប្រុសក៏ដឹងថាគេចាប់អារម្មណ៍លើJiminទៅហើយ
" បងស្រលាញ់គេ ក៏មិនប្រាកដថាអាចទៅរួចដែល "Yoongi
" បើបងសម្រេចចិត្តទៅហើយ ខ្ញុំនឹង
នាំJiminទៅវិញនៅថ្ងៃនេះ " Tae បើកទ្វារ
ចេញទៅដោយទុកអោយYoongiនៅក្នុង
បន្ទប់ម្នាក់ឯង តាមមើលគេមិនចង់ចេញទៅឃើញJiminចាកចេញទេ ទើបសម្ងំមិនព្រមចេញ
" អ្នកប្រុស? " Man
" នាំJiminទៅភូមិគ្រឹះវិញ " Tae
" បាទ! អ្នកប្រុសតូចអញ្ជើញទៅតាមពួកយើងទាន " Man ចូលទៅចាប់Jimin តែគេរើមិនព្រមទៅ
" អត់ទេYoongiមកជួយខ្ញុំផង ពួកគេចាប់ខ្ញុំទៅហើយ ហ៊ឹក ខ្ញុំមិនទៅទេ ខ្ញុំចង់នៅជាមួយYoongi លែងខ្ញុំ " Jimin អោបមាត់ទ្វារជាប់ គេប្រៀបដូចជាក្មេងដែលត្រូវមនុស្សអាក្រក់ចាប់ យំរកជំនួយ
" Jiminស្តាប់លោកគ្រូ ទីនេះមិនមែនជាផ្ទះពិតប្រាកដរបស់Jiminទេ ឯងត្រូវទៅវិញជាមួយលោកគ្រូ ទៅជួបបងប្រុសរបស់ឯង គេកំពុងរងចាំឯងទៅវិញ ឈប់យំទៅហើយទៅជាមួយលោកគ្រូ " Tae អង្អែលសក់រលើបរលោងនោះ លួងលោម
អោយគេព្រមទៅវិញ
" ហ៊ឹក តែខ្ញុំមិនចង់ទៅឆ្ងាយពីYoongiទេ " Jiminពេបមាត់យំខខឹកដាក់Tae
" Jiminមិនចង់ទៅជួបជុំគ្រួសារវិញទេឬ? " Tae
" ចង់! ប៉ុន្តែ………… " Jimin
" ទៅវិញជាមួយគ្រូសិនទៅ បើមានពេលចាំលោកគ្រូនាំមកទីនេះល្អទេ Jiminយល់ស្របទេ " Tae
" ខ្ញុំទៅក៏បាន តែកុំអោយពួកគេមកជិតខ្ញុំអី " Jimin អោបដៃរាងតូចជាប់ ដូចជាខ្លាចកូនចៅអស់នោះ
" ល្អ តោះពួកយើង " Tae អង្អែលដៃអាល្អិតនោះតិចៗ ទើបនាំគ្នាចេញទៅ ឡើងឡានទៅភូមិគ្រឹះវិញ
" Yoongiខ្ញុំនឹងមកវិញ " Jimin អើតតាម
កញ្ឆក់គានមើលផ្ទះដែលគេរស់នៅ អន់ចិត្តដែលYoongiមិនព្រមចេញមកជួនដំណើរ
" សុំទោស " Yoongi អើតតាមកញ្ចក់មើលឡានចេញដំណើរ
@ភូមិគ្រឹះJeon
YOU ARE READING
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romanceទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង
