Part: 32​ [ បើគ្មាន​អូនបងរស់​ដូចគ្មានដង្ហើមចឹង ]

2.5K 189 3
                                    

        Jungkook ងើបចេញពីពូកទៅឈរជិត​បង្អួច ក្ដាប់ដៃណែនមិន​និយាយអ្វីទាំងអស់ នេះTaehyungមក​ប្រាប់ថា​ចាកចេញចឹងមែនទេ ហេតុអី??

" ហេតុអីចង់ចាកចេញពីបង " Jungkook សម្រួលអារម្មណ៍អោយ​ស្ងប់ សួរទាំងមិន​ងាកមើលរាងតូច

" ប៉ាចង់​អោយ​ត្រលប់ទៅវិញ ម៉ាក់ក៏​ដូចគ្នា​អូនមិនអាចប្រកែក​នឹងពួកគាត់នោះទេ " Taehyung ចុះពីលើពូកដើរមកអោប​ចង្កេះJungkookពីក្រោយ

" ចុះបង? " Jungkook
" បង~~ អូនមិនមែន​ទៅរហូត​នោះទេ អូននឹងត្រលប់មកទីនេះវិញ " Taehyung ទាញJungkookអោយបែរមកមើលគេ

" យូរប៉ុណ្ណា​?? " Jungkook
" អូនមិនដឹងទេ តែអូននឹងមករកបងវិញអូនសន្យា " Taehyung

" បងមិនអោយអូនទៅទេ!! " Jungkook បញ្ចេញសម្ដីម៉ាត់ៗ យ៉ាងណាគេមិនអោយ​Taehyungទៅឆ្ងាយពីគេម្ដងទៀតទេ គេមិន​ត្រូវការ​ការរងចាំទៀត​នោះទេ

" Jung!បងតាំងអារម្មណ៍សិនបានទេ ទោះបង​ឃាត់អូនបាន ប៉ុន្តែលោក​ប៉ា​នឹងតាមមក​ដល់ទីនេះ អូនមិន​ចង់មាន​បញ្ហាធំទេ ជា​ពិសេសបងជា​ម៉ា​ហ្វៀ លោកប៉ា....ស្អប់ពួកសង្គមងងឹតណាស់ ហេតុនេះអូន​ទៅ​ដើម្បីដោះស្រាយ​រឿងនេះ អូន​ធ្វើដើម្បីពួកយើងទាំងពីរ " Taehyung

" តែបង​មិន​ចង់បែកពីអូនទៀតទេ បង​លំបាកណាស់ទម្រាំតែរក​អូនឃើញ បង​វេទនានឹងរងចាំអូនមិចក៏ពេលនេះ​ចង់ទៅទៀតចឹង បង..." Jungkook

" អូនដឹង​អារម្មណ៍បងនៅពេលនេះ អូនក៏មិន​ចង់ដែលតែអូនត្រូវទៅវិញមិនអាច​ខានទេ អូនទៅហើយនឹង​អាសាតេមកបង នឹកបង​គ្រប់ពេលបានទេ " Taehyung ប្រឹងនិយាយលួងលោមរាងក្រាស់​ដែលឈរស្ងៀមនោះ Jungkookមិនបាន​សម្លឹងមុខគេទេបែបនេះ​កាន់តែធ្វើអោយ​ខ្លួនមិន​ស្ងប់

" និយាយជាមួយអូនបន្តិចមក បង​បែបនេះអូន​មិន​ស្ងប់​ចិត្តទេ " Taehyung រលីងរលោងចេញមកពេល​ឃើញមនុស្សដែលគេ​ស្រលាញ់ស្ងាត់ឈឹងមិន​ហារ​ស្ដីជាមួយគេ មិននឹក​ស្មានគ្រាន់តែចាកចេញទៅអាច​អោយ​Jungkook​ក្លាយជាបែបនេះ ចុះកាល​នោះJungkook​ប្រហែលជាពិបាកខ្លាំងហើយ

" បាន~អូន​អាចទៅបានបងមិន​ហាមអូនទៀតទេ " Jungkook ដក​ដង្ហើមនិយាយមួយៗ​ជាមួយអ្នក​ខាង​នោះ ទោះចង់ហាមក៏ហាមមិនបាន​ដដែលមានតែព្រម​អោយរាងតូចទៅ

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now