Mrs.Kimក្រោយពីនិយាយលួងលោមកូនប្រុសហើយ ក៏ឡើងទៅបន្ទប់ធ្វើការរបស់Mr.Kimដើម្បីនិយាយរឿងខ្លះ គាត់គួរតែនិយាយរឿងនេះអោយដាច់ស្រេច កុំអោយប្ដីរបស់គាត់យកអតីតកាលមកបាំងមុខធ្វើជាមនុស្សខ្វាក់តទៅទៀត
+តុកៗ
" លោកប្ដីអូនមានរឿងនិយាយជាមួយបង តើអូនអាចចូលទៅបានទេ " Mrs.Kim
" ចូលមក " Mr.Kim និយាយពីក្នុងបន្ទប់ Mrs.Kimគ្រាន់តែលឺសំឡេងប្ដីអនុញ្ញាតគាត់ក៏ចូលទៅ តែក្នុងបន្ទប់ហាក់រញ៉េរញ៉ៃ ឯកសារក្រុមហ៊ុនពង្រាយតាំងពីមាត់ទ្វារទៅ ធ្វើអោយអ្នកជាប្រពន្ធកាន់តែមានចិត្តបារម្ភ
" ហេតុអីបន្ទប់រញ៉េរញ៉ៃបែបនេះ " Mrs.Kim អោនប្រមូលឯកសារដែលរាយប៉ាយនោះ យកមកកាន់រៀបចំវាអោយមានរបៀបវិញ គាត់សម្លឹងទៅមុខប្ដីដែលធ្វើមុខស្មើមិនស្រស់បស់ដូចរាល់ដងនោះ
" បងគិតច្រើនកាន់តែធ្វើអោយបងធុញថប់ទេ បងគួរតែប្រលែងវាចោលខ្លះទៅ " Mrs.Kim ដាក់ឯកសារដែលគាត់ប្រមូលដាក់លើតុធ្វើការរបស់Mr.Kim
" មិនអោយបងគិត បងធ្វើមិនបាននេះជាអនាគតកូនបងទាំងមូល " Mr.Kim
" ចុះពេលបងហាមតើឃើញកូនរីករាយទេ គេយំឡើងខ្សោះអស់ពីខ្លួនទៅហើយ ជួនកាលរឿងអតីតយើងមិនគួរយកមកគិតពេលបច្ចុប្បន្នទេ អូនដឹងថាពេលនោះបងសោកស្ដាយប៉ុណ្ណា តែគួរយល់ដល់ចិត្តកូនផង " Mrs.Kim អង្អែលស្មារបស់ប្ដី គាត់ដឹងថាប្ដីរបស់គាត់ស្រលាញ់នឹងការពារកូន ចង់រកអនាគតដល់ល្អមួយអោយកូន តែបើគេរកបានអនាគតអោយខ្លួនឯងហើយយើងជាឪពុកម្ដាយគួរតែបំពេញបំណង
"............... " Mr.Kim
" ពេលនោះអូនក៏មិនខុសពីកូនប៉ុន្មានដែល សុខចិត្តចាកចេញពីផ្ទះមករស់នៅជាមួយម៉ាហ្វៀចិត្តបិសាចព្រោះតែការស្រលាញ់ខ្វះមិនបាន អូនក៏ធ្លាប់គិតថារត់ចេញពីគេតែធ្វើមិនបាន ព្រោះពេលនោះអូនមានសាច់ឈាមរបស់គេទៅហើយ...... ហើយម៉ាហ្វៀម្នាក់នោះគឺជាបង បងកុំយកអំណាចផ្ដាច់ការរបស់បងពីមុនមកកៀបសង្កត់កូននៅពេលនេះបានទេ " Mrs.Kim

YOU ARE READING
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romanceទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង