ភាគ45: កើតចិត្តស្រលាញ់

3.3K 210 2
                                        

    កន្លងផុតអស់​ជា​ច្រើនថ្ងៃ របួសដែលJungkookត្រូវ​នោះក៏បាន​ជា​ដាច់ ឯTaehyungក៏ដូចគ្នា។ ចាប់​តាំងពីបាន​ទៅកំពុង​ផែនិយាយគ្នាជាមួយNamjoonនឹងSoobinរួចមក Jungkookត្រូវទៅមើលការខុស​ត្រូវវិញទាំងអស់ មិន​យូរទៀត សល់តែ2ថ្ងៃទៀតមាន​កម្មពិធីជួបជុំធំមួយនៃពួក​សង្គមងងឹតក៏ដូចជាម៉ាហ្វៀដែល Jungkookត្រូវបាន​អញ្ជើញអោយទៅ រួម​ទាំងបងប្អូនគេទាំងពីរ។ គោល​បំណងធំនៃកម្ម​ពិធីនេះគឺរើសយក​អ្នក​មាន​ថ្វីដៃម្នាក់ធ្វើជាអ្នកកាន់កាប់​ពួកសង្គមងងឹតគ្រប់ផ្នែកគ្រប់ថ្នាក់ ទោះបីJkមាន​​នាម​ជាមេ​ម៉ាហ្វៀប៉ុន្ដែគេត្រូវការអំណាចនេះមួយទៀត ក្ដាប់វាក្នុងដៃអ្វីគ្រប់យ៉ាងគឺគេ​ជាអ្នក​សម្រេច  គេនិយាយបែបណាអ្នកនោះត្រូវតែ​ធ្វើតាម មិនថា​សត្រូវរបស់គេក៏ត្រូវអោនមុខចុះដែល។ ភាពអំនួតមួយនេះដែលបាន​ធ្វើអោយJkកាន់តែប្លែក​ដល់ថ្នាក់ធ្វើអោយ​មនុស្សជាទី​ស្រលាញ់ភ័យព្រួយ បើគេងប់​ងល់ជ្រៅ ចង់អោយ​មនុស្សគោរពកោតខ្លាចលែងមានសតិក្នុង​ខ្លួននឹងកាន់តែពិបាក មិន​ថាTaehyung​នោះទេដែលត្រូវ​ឈឺចាប់

" បងគិតរួចហើយថាទៅ​នោះJeon " Taehyung ចាប់​ដៃរាងក្រាស់ដែល​កំពុងគេងនៅលើពូកនាពេល​ព្រឹកព្រលឹមដោយលើ​ខ្លួនម្នាក់ៗគ្មាន​ខោអាវមានតែភួយ​គ្រប់ពីលើ រាងតូច​បម្រាស់ខ្លួនទៅគេង​ទល់មុខ​រាង​ក្រាស់

" អ្ហឹម~ បងត្រូវតែទៅ បើពួក​គេទាំងអស់​ជ្រើស​រើសបង​ជាអ្នក​គ្រប់គ្រង បើបង​ឈ្នះបង​នឹង​ជាន់​កម្ទេចអ្នកដែល​ចង់ប្រឆាំងជាមួយបង អ្នក​ដែលហ៊ានចាប់​អូននឹងJiminទៅអោយវាងើបចេញពីដីមិនបាន!! បងនឹងបាន​សងសឹកអោយ​សម​តម្លៃ " Jungkook

" ប៉ុន្តែអូនមិន​សប្បាយចិត្តដែរអោយ​បងទៅ​នោះទេ Jungkookបង​កំុទៅបានទេ " Tae បញ្ចេញទឹកមុខ​ព្រួយបារម្ភ អោយ​ធ្វើយ៉ាងមិចបើរាងក្រាស់កាន់តែប្លែកបែបនេះ ខ្លាចថាគេបាន​គ្រប់យ៉ាងហើយ ឈ្លក់វង្វេងនឹងអំណាចលែងស្គាល់អ្វីជាអ្វីនោះ គិតដល់​ត្រឹមនេះរាងតូចក៏អោនមុខចុះ

" អូនកើតអី ? មុខមិនរីក​សោះឬបង​ធ្វើវាលើសលប់ បង​សារភាពថាបង​មិនបាន​ថ្នមអូនទេរយះពេល2ថ្ងៃមកនេះ! អូនឈឺត្រង់ណាបងមើល​បន្តិច " Jungkook

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now