Part43: [ អារម្មណ៍ស្រលាញ់ ]

2.1K 145 0
                                    

+12:00Pm

Jungkook ឈរហាត់បាញ់កាំភ្លើង នៅខាងក្រោយភូមិគ្រឹះជាមួយកូនចៅ គេខានកាន់កាំភ្លើងយូរទើបចេញមកបាញ់ សាកកម្លាំងដៃថានៅដូចមុនឬអត់ តែដោយសារគេមានរបួសទើបបាញ់មិនស្និតដូចមុន តែមិនថ្វីសម្រាប់គេទេប៉ុណ្ណឹងនោះ

" ចៅហ្វាយឈប់ហើយមែនទេ? " Vay សួរទៅចៅហ្វាយដែរដាក់កាំភ្លើងចុះ

" អឹម! ដៃយើងនៅឈឺទើបកាន់មិនស្និត ឯងជួយរៀបចំទុកផង " Jungkook យកកន្សែងមកជូតដៃដើរចេញទៅ Vayក៏ រៀបចំទុកដាក់តាមបញ្ជា

រាងសង្ហាដើរចូលមកក្នុងភូមិគ្រឹះកែវភ្នែករេ ទៅរករាងតូចដែលកំពុងញាំអីលើសាឡុង ស្នាមញញឹមខូចខិលក៏លេចឡើង

" ហឹម~ក្រអូប~~ " Jungkook អោនទៅ ស្រង់ក្លិនក្រអូបពីប្រលោះករបស់រាងតូច

" Jungkookមកតាំងពីពេលណា មើស ធ្វើអី!! " Taehyung និយាយមិនទាន់ ស្រួលបួលផងក៏ត្រូវអ្នកខាងនោះអោនមក បឺតក៏របស់គេ ឯដៃលូកចូលទៅក្នុងអាវ

" ឈប់ណា! ធ្វើអីមិនចេះខ្មាសពួកគាត់ទេ " Taehyung រុញមុខរាងក្រាស់ចេញពីករបស់គេ បើមិនបញ្ឈប់ត្រង់នឹងមិនខានទេ

" ពួកឯងបែរមុខចេញ!! " Jungkook បញ្ជាទៅពួកគេអោយងាកមុខចេញ

" ចា៎/បាទ " អ្នកបម្រើនឹងអង្គរក្សលឺបញ្ជាក៏នាំគ្នាងាកមុខចេញ
" ប៉ុណ្ណឹងបានឬនៅ " Jungkook សសៀរៗទៅជិតខ្លួនរាងតូចមិនឈប់

+ផាច់!!

" ចុះប៉ុណ្ណឹងឈប់បានឬនៅ " Taehyung លោទៅទះមុខរាងក្រាស់ មួយដៃសួរបកទៅគេទាំងទប់សំណើច

" នេះហ៊ានទះបងផង ចង់ត្រូវដាក់ទោស មែនទេ " Jungkook ចូលទៅទាញចង្កេះតូចមកពឹតនឹងខ្លួន
" កុំស្រមៃទាំងកណ្ដាលថ្ងៃអី អូនកំពុងឈឺមិនអោយបងប៉ះពាល់ទេ ឆឹស!! " " Taehyung

" បងជាអ្នកណា បើបងចង់នោះរបួស ប៉ុណ្ណឹងយកមកគំរាមបងបានឬ " Jungkook

" សាកទៅ!! " Taehyung ញាក់ចិញ្ចើម
ឌឺគេ
" ហ៊ឺស! គិតថាបងមិនហ៊ានឬ " Jungkook និយាយរួចក៏ចាប់លើក Taeឡើង

" អេ!បងចង់ធ្វើអីនឹងដាក់អូនចុះ Taehyung រើចេញទាំងសើចខឹកៗក្នុងរង្វង់ដៃនាយ

" ប្រដៅអូនចេញម្តងទើបបាន " Jungkook បីគេទៅលើបាត់
" ហិហិ~ អាយ~មនុស្សបងនេះ "
Taehyung ក្រោយពីឈប់រើក៏ប្ដូរមក អោបកJungkookម្តង

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now