Part: 15 [ ឆាប់រត់ទៅ កុំបារម្ភពីគ្រូអី ]

2.3K 219 5
                                    

__ឃ្លាំងចាស់__

+ម៉ោង7: 30នាទីយប់

          ម៉ោង7ជាងទៅហើយតែមនុស្សពីរនាក់​ដែលត្រូវគេចាប់នោះមិនទាន់​ហូបអីទេ តាំងពីព្រឹកមក​ក៏មានរឿងទៀតមួយថ្ងៃនេះគឺមិន​បាន​ហូបតែម្ដង។ ពួកគេទាំងអស់នោះគ្មានចិត្តមេត្តាសោះហើយឬចង់​សម្លាប់ពួកគេដោយប្រើវិធីនេះ

" លោកគ្រូ Jimin​ឃ្លាន~~ " សំឡេងJimin​លឺល្វើយៗ ឯ​ខ្លួនប្រាណគេគ្មានកម្លាំងអី​បន្តិច ហាក់ដូចមនុស្សកំពុងឈឺ

" ឃ្លានខ្លាំងទេ លោក​គ្រូមិន​ដឹង​ថាធ្វើយ៉ាងមិចទេ ឯង​ទ្រាំបាន​ឬអត់ " Taehyung សួរគេដោយបារម្ភ គេដឹង​ថា​Jimin​ឃ្លាន​ខ្លាំងហើយ

" ឃ្លាន​ខ្លាំងណាស់ " Jimin
" កុំអាល​ណា លោក​គ្រូនឹងរក​វិធី " Taehyung ថា​រួចក៏ងាក​ចុះងាកឡើងរកManដែលចាប់​គេមក​នោះ

" ឈប់សិនលោក " Taehyung ស្រែកហៅMan​ម្នាក់ដែលនៅយាម​នៅទីនេះ
" ស្រែកហៅធ្វើស្អី " Man

" ពួកយើងឃ្លាន លោកមាន​អាហារទេ " Taehyung
" គ្មានទេ!! " Man ឆ្លើយទាំងគំរោះគំរើយមក

" ខ្ញុំមិន​ដឹង​ថា​លោក​ចាប់​ពួកយើងមក​ធ្វើអីទេ តែក៏មិន​គួរបង្អត់អាហារពួកយើងដែល ចុះបើខ្ញុំស្លាប់ដោយសារឃ្លាននោះពួកលោក​នឹងត្រូវចៅហ្វាយលោ​ក​ខឹងមិន​ខាន " Taehyung ងាកមើលមនុស្សដែលត្រូវគេចងនៅជិតខ្លួន គេកាន់តែខ្សោយដោយសារការឃ្លាន

" អឺ.. ចាំបន្តិច " Man ម្នាក់នោះក៏​ដើរទៅបាត់ Taehyung​ក៏​ញញឹម​ឡើង
" ទ្រាំបន្តិចទៅ ឯងនឹង​បានហូប​ហើយ " Taehyung

" នេះសុីទៅ " Man ទុកប្រអប់បាន​លើឥដ្ឋមុខTaehyung មានពីរ​ប្រអប់នឹងទឹក2ដបរួចចេញទៅវិញ

" លោកមិន​ស្រាយចំណងអោយ​ទេ ចឹង​ខ្ញុំហូបយ៉ាងមិច " Taehyung
" សុាំ​ម្ល៉េះវុើយ " Man

" កុំចង់រត់មិន​ចឹងឯងងាប់មិនខាន " Man ដើរមក​ស្រាយចំណងអោយ​ពួកគេទាំងពីរ
" អរគុណ " Taehyung ទាញប្រអប់បាយមក​ហើយខិត​ទៅជិតJimin

" នេះហូប​ទៅគ្រូបញ្ចុកឯងនឹង​មាន​កម្លាំងវិញ ហាមាត់មក " Taehyung និយាយទាំងកាន់ស្លាបព្រាបាយជិតមាត់Jimin គេក៏បើកមាត់ទទួលបាយដែលTaehyung​បញ្ចុក

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now