Part: 39 [ ដើម្បីមនុស្សដែលយើងស្រលាញ់ លះបង់ជីវិតក៏មិនស្ដាយ ]

2.2K 172 3
                                    

+ម៉ោង5​ល្ងាច

       ក្រោយពី​និយាយគ្នារួចរវាងJungkookនឹងTaehyung ។ Taehyungក៏ត្រូវត្រលប់ទៅវិញជាមួយMr.Kim​ព្រោះតែការ​បញ្ជា​របស់ឪពុក តែមិនបាន​ទៅ​ជប៉ុនវិញឡើយ គាត់បាន​អោយ​មនុស្សជួនទៅSeoul​ដើម្បីរកសណ្ឋាគារស្នាក់​នៅ បើទៅវិញលឿនបែបនេះមិនសម ប្រទេសកំណើតរបស់គាត់កម្របានមកណាស់ចឹងត្រូវនៅ​ប៉ុន្មានថ្ងៃ។ ហេតុផល​មួយទៀតដែលគាត់​ចង់បាន​គឺ​ចម្លើយដាច់ស្រេចរបស់Taehyung បើសិនគេ​រឹងទទឹងគាត់នឹងមិន​ចិត្តត្រជាក់ទៀតទេ......

+ ទឺតៗៗ~~

" ខ្ញុំលោកKim​កំពុងនិយាយ " Mr.Kim កាន់ទូរសព្ទមក​និយាយ លេខ​ចម្លែកមិន​ដែលឃើញ​ភ្ជាប់ចូលទូរសព្ទរបស់គាត់ ពេល​នោះសំឡេងមនុស្សចម្លែកម្នាក់ក៏បន្លឺឡើង

( សួស្ដីលោក​Kim លោក​ប្រហែលជា​ឆ្ងល់ហើយមែនទេថា​ខ្ញុំជា​អ្នកណា ) ខ្សែសំឡេងអ្នក​ម្ខាងទៀតនិយាយមក តាម​សំឡេងមិនមែន​ជា​មនុស្សចាស់ទេ ហើយក៏មិនមែន​ជា​មនុស្សល្អដែល

" លោកជា​អ្នកណា? ហេតុអីស្គាល់លេខ​របស់ខ្ញុំ ហើយមាន​បំណងអី ? " Mr.Kim សួរមិន​ដាច់សំណួរ គាត់មិន​ដែលស្គាល់លេខនេះ ឬជា​ពពួកគំរាម​ចង់បានលុយ

( មិន​បាច់ចង់​ដឹងថា​ខ្ញុំជា​អ្នកណានោះទេ ទុកចិត្តចុះខ្ញុំCallទៅ​គ្រាន់តែចង់ជួយ​លោកតែ​ប៉ុណ្ណោះ ).....?

" ដើម្បីជួយខ្ញុំ? រឿងអី?!! " Mr.Kim កាន់តែឆ្ងល់ខ្លាំងថា​បុរសម្នាក់នេះមាន​បំណងអីអោយប្រាកដ ហហើយគេចង់បានអីពីគាត់

( ទាក់ទងនឹងJeon Jungkook លោកប្រហែលជាដឹងហើយមែនទេ​ថា​បំណងរបស់ខ្ញុំយ៉ាងមិច​នោះ )....?

" លោកនឹង​គេមាន​ទំនាស់មែនទេ? ចង់ខ្ចីដៃរបស់ខ្ញុំកម្ចាត់គេឬ " Mr.Kim អស់សំណើចបន្តិច មនុស្សដូចគាត់មិនងាយនឹង​ជឿអ្នកណា​ទេ ពិសេសមនុស្សមិនដែលស្គាល់ បំណងរបស់ម្នាក់នោះគឺចង់យគាត់ធ្វើជាខែលការពារ ខ្ចីដៃសម្រាប់មនុស្ស

( កុំទាន់​បដិសេធអី ពួកយើងមិន​ទាន់និយាយលក្ខខណ្ឌឯណា ខ្ញុំជឿ​ថា​លោក​នឹងពេញ​ចិត្តសំណើដោះដូរនេះ )....?

" សំណើដោះដូរអី?!! " Mr.Kim
( សម្លាប់Jeon Jungkookអោយ​ខ្ញុំ )...?
" ហេតុអីខ្ញុំ​ត្រូវសម្លាប់គេអោយលោក គ្មានអ្វីចាំបាច់សម្រាប់ខ្ញុំសម្លាប់គេនោះទេ " Mr.Kim

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now