Tae អង្គុយក្នុងបន្ទប់ទាំងដកដង្ហើមធំមិនឈប់ ថ្ងៃស្អែកនេះគេត្រូវបន្លំខ្លួនទៅផ្ទះរបស់ម៉ាហ្វៀល សូម្បីសើចក៏សើចមិនចេញដែល
" ខ្ញុំមិនដឹងថាម៉ាហ្វៀលម្នាក់នោះចរឹកយ៉ាងមិចផង ហើយក៏មិនដឹងពីទីនោះទៀត ហឺយ~~! " Taehyung
" ហឹម! Taehyungឯងត្រូវតាំងចិត្ត គ្រាន់តែរឿងប៉ុណ្ណឹងឯងប្រាកដជាធ្វើបាន ស៊ូ " Taehyung និយាយជាមួយខ្លួនឯងមុខកញ្ចក់ កុំអោយខ្លាច
+ ទឺត~ទឺត~~! សំឡេងទូរសព្ទរោទ៍ឡើង ធ្វើអោយនាក់នៅក្នុងបន្ទប់ភ្ញាក់ព្រើត ទើបដើរទៅយកទូរសព្ទមកនិយាយ
" អាឡូ! ម៉ាក់ " Taehyung
( Tae កូននៅជាមួយបងប្រុសយ៉ាងមិចដែល មុននេះម៉ាក់តេទៅគេ គេថាមិនអី ម៉ាក់មិនទុកចិត្តទើបតែមកកូនម្ដងទៀត ) Mrs.Kim
" អត់ទេ នៅទីនេះស្រួលខ្លួនណាស់ មានបងប្រុសមើលថែមិនអីទេ " Taehyung
( ម៉ាក់ប្រហែលជាបារម្ភពេកហើយ ) Mrs.Kim
" ម៉ាក់កុំបារម្ភអី កូនធំហើយអាចមើលថែខ្លួនឯងបាន កាលនៅរៀននៅបរទេសក៏កូននៅម្នាក់ឯងដែល មិនអីឯណា " Taehyung
( ចា៎ ប៉ុណ្ណឹងចោះ ម៉ាក់ស្រលាញ់កូន ) Mrs.Kim
" ស្រលាញ់ម៉ាក់ដូចគ្នា Bye Byeម៉ាក់ " Taehyung ញញឹមតាមទូរសទ្ទ រួចចុចបិទ
__Skip__
@លើកោះ
" ចៅហ្វាយពួកយើងបានធ្វើរួចរាល់ហើយ អាចត្រលប់ទៅវិញបាន " Vay ដើរតាមពីក្រោយអ្នកជាចៅហ្វាយ
" រៀបចំត្រលប់ទៅវិញ " Jungkook
" បាទ~ ពួកឯងរៀបចំកាណូត " Vay ស្រែកបញ្ជាកូនចៅ
" បាទល្បង " Man ថាហើយក៏ទៅរៀបចំ
" ចៅហ្វាយមានរឿងអីមែនទេ " Vay
" ចាត់កូនចៅប៉ុន្មាននាក់ទៅសុើបកន្លែងអាDaHen ត្រូវតែប្រយ័ត្ន ទៅសុើបថាវាកំពុងមានគម្រោងអី " Jungkook
" បាទចៅហ្វាយ " Vay
" តោះទៅ " Jungkook ថារួចក៏ទៅរកកាណូតត្រលប់ទៅជាយក្រុងវិញ
@ជាយក្រុង
+ ភូមិគ្រឹះJungkook
" បងប្រុស~~ ត្រលប់មកវិញហើយ " Jimin គ្រាន់តែលឺសំឡេងឡានភ្លាម Jiminក៏រត់មកអោបអ្នកជាបងភ្លែត គេពិតជានឹកJungkookណាស់
YOU ARE READING
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romanceទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង
