ភាគទី1: [ ការចាប់ផ្ដើម🌱 ]

17.1K 517 6
                                        

​ខ្ញុំ Jeon Jungkook ជាក្មេងប្រុសម្នាក់ដែលរឹងមាំកាលពីនៅតូចរហូតដល់ធំ និយាយពីប្រវត្តិខ្ញុំកាលនៅកុមារភាពអោយអ្នក​ទាំងអស់គ្នាស្ដាប់ទៅចោះ ពេលនោះខ្ញុំទើបតែអាយុ13ឆ្នាំទេ តែរឹងមាំជាងក្មេង​ដទៃ ខ្ញុំបានវាយគ្នាក្នុងសាលាជាច្រើនដង រហូតថ្ងៃមួយខ្ញុំបានជួបនឹងក្មេងម្នាក់ គេរួសរាយណាស់ថែមទាំងគួរអោយ​ស្រលាញ់ទៀត និយាយតាមត្រង់ខ្ញុំមិនដែល​ចាញ់អ្នកណាឡើយ ហើយក៏មិន​ដែលឈឺដោយសារសម្ដីគេដែល តែចាប់ពីខ្ញុំស្គាល់ក្មេងម្នាក់នោះមក ទង្វើរ​ដែលខ្ញុំធ្វើពីមុន​បែរជាមាន​អារម្មណ៍ថាខុសឆ្គង។ ទំនាក់ទំនងពួកយើងជ្រាលជ្រៅគួរសមក្នុងវ័យ​សិក្សា ក្មេងម្នាក់នោះរៀនក្រោមខ្ញុំពីឆ្នាំ គេថ្នាក់ទី4 ខ្ញុំទី6 ដោយសារ​តែឆ្នាំមុនខ្ញុំឈឺធ្ងន់ទើបផ្អាករៀន​មួយឆ្នាំពេញ។ ក្រោយមកពួកយើងក៏ក្លាយជាមិត្តជិតស្និតតែងដើរជាមួយគ្នា ខ្ញុំក៏មិនបាន​ទៅបង្ករឿងទៀតដែល ព្រោះតែកាលសុំរបស់ក្មេងនោះ ខ្ញុំអាចស្រលាញ់គេក្នុងន័យស្នេហាក៏ថា​បាននៅពេលនោះ គ្រាន់តែគិតថាជាអារម្មណ៍កូនក្មេង តែអកុសល1ឆ្នាំ​ក្រោយគេស្រាប់តែតែប្ដូរទីលំនៅមិនមែន​ក្នុងប្រទេស តែប្ដូរទៅក្រៅប្រទេស​ខ្ញុំក៏​មិនថានៅ​ប្រទេសណាដែលព្រោះគេមិនបាន​ប្រាប់ខ្ញុំ មួយអាទិត្យបន្ទាប់ខ្ញុំបាន​ទៅរក​គេនៅផ្ទះមុន អ្នកជិតខាងផ្ទះគេប្រាប់ប្ដូរផ្ទះ គាត់បានអោយ​របស់ចុងក្រោយដែលបន្សល់ទុកអោយ​ខ្ញុំវា​ជាខ្សែក​មួយខ្សែនឹងសំបុត្រមួយច្បាប់ ដោយសរសេរថា • រងចាំខ្ញុំ ខ្ញុំនឹងត្រលប់មក​រកឯង​វិញ នេះជាខ្សែកមាន​ឈ្មោះរបស់ខ្ញុំ ( T )ខ្ញុំនឹងរកឯងតាម​រយះខ្សែកមួយនេះ • កូនខ្លាតូច។ ពេលនោះខ្ញុំយំខ្លាំងណាស់ រហូតមិន​ញាំបាយ3ថ្ងៃ តែអ្វីដែលស្ដាយពួកយើងស្គាល់គ្នាមួយឆ្នាំតែមិនស្គាល់ឈ្មោះគ្នាមាន​ត្រឹមតែឈ្មោះក្រៅ ។ មួយអាទិត្យបន្ទាប់ខ្ញុំក៏ត្រូវប៉ា​បញ្ជូនទៅប្រទេសប្រេសីុល ដើម្បីរៀនស្នងដំណែងពីគាត់​ជាម៉ាហ្វៀល មិន​ប៉ុន្មាន9ឆ្នាំ​ក្រោយខ្ញុំក៏​ក្លាយជាម៉ាហ្វៀល​មាន​គេកោតខ្លាចនឹងគោរពក្នុងប្រទេស ខ្ញុំបាន​អោយមនុស្ស​សុើប​រក​ដំណឹងគេមក​រហូត តែគ្មានតម្រុយអ្វីសោះ សង្ឃឹមរបស់ខ្ញុំក៏​ចាប់ផ្ដើមរលាយ គេប្រហែលជាក្បត់សន្យាថានឹងមករកខ្ញុំហើយ តែខ្ញុំនៅតែចាំគេទោះគ្មានសង្ឃឹមក៏ដោយ ទោះបីពេលនេះ​ខ្ញុំនៅតែរងចាំគេ​ដដែល។

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now