ភាគទី3[ ផែនការចាប់ផ្ដើម ]

5.8K 302 1
                                        

+5:15 នាទីល្ងាច

      Jhope ដល់ម៉ោងចេញពីធ្វើការ​ក៏​រៀបចំខ្លួនត្រលប់ទៅផ្ទះវិញ។ ដោយសារតែផ្ទះគេនៅជិតនេះ ទើប​ត្រូវដើរតែ10ទៅ15នាទីដល់ហើយ។ គេដើរនៅកៀនផ្លូវ អាចនិយាយថាមក​ដល់ផ្លូវស្ងាត់គួរសម អារម្មណ៍ប្រាប់ថាមាន​មនុស្សកំពុងតាមគេក៏​ងាកទៅមើល

" អាភ្ញៀវរោគចិត្តម្នាក់នោះ គេមក​តាមខ្ញុំ " Jhope ដកដង្ហើមតឹងចិត្ត ដៃលូកចូលកាតាប​ស្ពាយរបស់ខ្លួនទាញយកអ្វីម្យ៉ាងចេញមក

" ផ្ទះឯង​នៅផ្ដុំនេះមែនទេ " Soobin សួរតែអ្នកកំពុងដើរមិនមាត់ ដើរបន្តធ្វើមិនដឹង
" ហេតុអីដើរ អោយ​ខ្ញុំជួនទៅទេ " Soobin នៅតែសួរដដែលៗ​ទោះដឹងថាគេ​មិនឆ្លើយក៏ដោយ

" ខ្ញុំខំចិត្តល្អជួនឯងទៅហើយ មិន​ទទួលយកទេ " Soobin ជិះម៉ូតូកៀកៗ​ខ្លួនJhopeគេឈប់​ដំណើរងាកមក​មើលSoobin

" ខ្ញុំមិន​ចង់ជំពាក់គុណអ្នកណាទេ លោកទៅវិញទៅ " Jhope និយាយតែប៉ុណ្ណឹងក៏​ដើរបន្ត

( លេងឫកគ្រាន់បើ ល្អយើងចូលចិត្ត ) Soobin គិតក្នុងចិត្ត គេមិនចុះចាញ់ទេ​ខំណាស់ក៏បាន​ស្គាល់ផ្ទះដែល

" ឈប់តាមខ្ញុំទៅ លោកគ្មានការងារធ្វើទេឬយ៉ាងមិច " Jhope ងាកមក​ស្ដីអោយគេ គេត្រូវ​តែឃាត់ព្រោះជិតដល់ផ្ទះរបស់គេហើយ គេមិន​ចង់អោយ​មនុស្សប្លែកមុខស្គាល់ទេ ពិសេសភ្ញៀវរោគចិត្តម្នាក់នេះ

" មានតែមិន​សំខាន់ ឯងសំខាន់ជាង " Soobin ធ្វើមុខច្រឡឺម​ដាក់ ញ៉ែឆៅៗឆាប់បាន

" លោករោគចិត្តកម្រិតធ្ងន់ហើយ ទៅពេទ្យព្យាបាលចេញទៅ ទុកយូរប្រយ័ត្នឆ្កួត " Jhope

" ន៎ែ! យើង​មានចិត្តជួនឯងទៅផ្ទះហើយ មិនដឹងឬមិនខ្វល់ " Soobin ចុះពីលើ​ម៉ូតូ​ដើរទៅជិតខាងនោះ

" ឈប់! បើលោកឯងហ៊ានឈានជើងខ្ញុំនឹងបាញ់ក្បាលលោក " Jhope ទាញចម្ពាមចេញមកយាទៅរកក្បាលSoobin

" លេងសើចទេដឹង គ្រាន់តែចម្ពាមតូចមួយ " Soobin មិន​ស្ដាប់នៅតែដើរទៅ
" សាកមើលទៅថាខ្ញុំបាញ់ស្និតប៉ុណ្ណា " Jhope ដាក់គ្រាប់ឃ្លី​យាបាញ់

" យើងមិន​ខ្លាចទេ! អូយ~! " Soobin និយាយមិនទាន់​ចប់ផង Jhopeក៏​បាញ់មក គេទប់ថ្ងាសខ្លួនឯងពេលត្រូវមួយគ្រាប់ឃ្លី​របស់Jhope ចំប្លន់ល្អណាស់កណ្ដាលចិញ្ចើម

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now