Part: 26 [ បើមិនមែន​ជា​ក្មេង ចឹងឯងចេះធ្វើ​រឿងលើគ្រែទេ?? ]

3.1K 227 6
                                    

មេឃចាប់ផ្ដើមងងឹតទៅៗ ពេលនេះ​ម៉ោង7ទៅហើយ ក៏ជាពេល​អាហារពេលល្ងាចដែល​ Taehyung​រៀបចំអាហារដាក់លើតុ​ជាមួយអ្នក​បម្រើផ្សេង ថ្ងៃនេះអាហារទាំងអស់គឺTaehyungជា​អ្នក​ធ្វើផ្ដាច់មុខ និយាយពីមុខ​វិញញញឹម​ជាប់រហូត គេសប្បាយចិត្តនឹងរឿងគ្រប់យ៉ាង​ថ្ងៃនេះ...

" មោះកូនទន្សាយអង្គុយទៅ ថ្ងៃនេះកូនខ្លាបាន​ធ្វើអាហារសុទ្ធតែលោក​ចូលចិត្ត ពិសេសស៊ុប​សារាយសមុទ្រ " Taehyung ញញឹម​យ៉ាងស្រស់ចេញមក រត់ទៅទាញ​កៅអីអោយ​រាងក្រាស់​ Jungkookបាន​ត្រឹម​ស្ងាត់ងាកទៅមើលអ្នក​បម្រើដែលឈរទប់សំណើចនឹងអ្វីដែលTaehyung​និយាយ

" កូនទន្សាយញាំទៅ ស៊ុបសារាយសមុទ្រ​ " Taehyung លើកចាន​ស៊ុបដាក់មុខ​Jungkook

" ឆាប់ញាំទៅ " Jungkook រៀបរឹក​ពារមក​ធម្មតាព្រោះ​មិន​ចង់សម្លុតដាក់អ្នកបម្រើមិនអោយ​សើចនឹង​ឈ្មោះហៅក្រៅដែល​រាងតូច​ដាក់អោយគេ ឈ្មោះនេះហៅបានតែពេល​ពួកគេនៅតូច​នោះទេ ពេល​ហៅកាលៈទេសៈនេះ​ដូចជាមិន​សម​ទាល់តែសោះ

" កូនទន្សាយ.....!! " Taehyung រក​នឹងនិយាយតែត្រូវសម្ដីរាងក្រាស់​ឃាត់
" បានហើយ​ឈប់ហៅឈ្មោះនេះទៅ ចំណែកពួកឯង​ចេញទៅ អ៊ំ​ក៏​ត្រូវចេញដែល " Jungkook គ្រវីដៃអោ​យ​ពួកគេចេញ មិន​ចឹងគេញាំមិន​ចូលដោយសារតែការ​សើច​របស់អ្នកបម្រើហើយ

" មិន​ចូលចិត្តអោ​យ​ខ្ញុំហៅថា​កូនទន្សាយមែនទេ ចឹងហៅថាមិច​ឈ្មោះនេះពីរោះណាស់ " Taehyung

" ពេលនេះ​យើងជា​នរណា " Jungkook
" គឺ...កូនទន្សាយនឹងហើយ អរ~មិនមែនទេគឺJungkook មេម៉ាហ្វៀល " Taehyung

" ហៅយើងថាJungkookទៅ បើចង់​ហៅថាកូន​ទន្សាយចាំនៅតែពីរនាក់ទើប​ហៅបាន " Jungkook

" Ok~~ ហិហិៗ~! " Taehyung សើចបន្តិចពេល​ឃើញរាងក្រាស់​ចេះ​ខ្មាសអៀនចំពោះអ្នកដទៃ មាន​អារម្មណ៍ថា​ម៉ាហ្វៀល​ម្នាក់នេះក៏​គួរអោយ​ស្រលាញ់ដែរ

" ឈប់សើច​ហើយញាំទៅ " Jungkook ចាប់សាច់ដាក់ក្នុងចាន​រាងតូច
" អរគុណ " Taehyung និយាយរួចញាំបន្ត គេ​ញាំបណ្ដើរមើលមុខ​Jungkook​បណ្ដើរ ចំណែកបាន​ត្រឹមមិន​ខ្វល់

+ 20 នាទីក្រោយអាហារពេលល្ងាច​ក៏​បញ្ចប់ Taehyung​ជួយ​ប្រមូលចានទៅលាង ទើប​ឡើងទៅខាងលើ យក​ភួយនឹងខ្នើយទៅ​បន្ទប់Jungkookព្រោះរាងក្រាស់​ប្រាប់អោយទៅគេង​ទី​នោះ

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now