Part: 20 [ ដើម្បីគេ​ខ្ញុំត្រូវទ្រាំ ]

2.4K 202 2
                                    

+ម៉ោង5​ល្ងាច

      Jhopeចេញពី​ធ្វើការ​ក៏​ឆៀងចូលផ្សារទិញបន្លែនឹងម្ហូបខ្លះទុក​ធ្វើល្ងាចនេះ គេ​ដើរ​ត្រលប់មកផ្ទះ​ជាមួយស្នាម​ញញឹម តែប្លែកត្រង់ថា​គ្មានមនុស្សតាមដាន​គេ​ទៀតទេ​រហូតមក​ដល់​ផ្ទះ

" ប៉ាម៉ាក់​កូនមកវិញហើយ " Jhope ស្រែកពីមាត់​ទ្វាររបងមក​ដោយមិនបាន​មើលថា​មាន​មនុស្សនៅទីនេះ​ច្រើន

" ពួកឯង​ជា​អ្នកណា​មិចក៏ចូល​ផ្ទះយើងបាន " Jhope សួរ​ពេល​ចូលមកដល់​ខាងក្នុង​ ពួកគេ​សម្លឹងមក​Jhope​បន្តិ​ច​ទើប​អោនមុខ​គោរព បើនិយាយរឿងអាយុ​ស្រករSoobin

" ....ប៉ាម៉ាក់? " Jhope រត់​ចូលទៅក្នុងផ្ទះយ៉ាងលឿនព្រោះគិតថា​ប៉ា​ម៉ាក់គេកំពុងមាន​រឿង

" ពួកឯង​ធ្វើអី​ប៉ាម៉ាក់​យើង!! " Jhope គ្រាន់តែចូលមក​ដល់​ក៏​ទាញចម្ពាមចេញមក​យារ​ដាក់មនុស្សអង្គុយលើតុ​ជាមួយប៉ាម៉ាក់​គេ

" Hobie​កូនមក​វិញហើយ " ម៉ាក់Jhope សួរទាំងញញឹម​មើលទៅគាត់​ដូចធម្មតា
" អា​រោគចិត្ត​លោកមក​ផ្ទះខ្ញុំដោយរបៀបណា " Jhope

" មក​ពីស្គាល់នឹងហើយ " Soobin ញាក់ចិញ្ចើមដាក់មាឌតូច Jhope​ឈរខាំមាត់​ខឹង

" ប៉ាម៉ាក់​មិច​ក៏​ទទួលមនុស្សរោគចិត្តនេះចូលផ្ទះ គេមិនមែន​ជា​មនុស្សល្អទេ មិន​គួរអោយ​រាប់​អាន " Jhope

" មិនមែន​ដូចកូនគិតទេ គេមក​ធម្មតាទេ​គេប្រាប់​ថា​ជាមិត្ត​កូនទើប​ប៉ា​អញ្ជើញគេអោយ​ចូលផ្ទះ " ប៉ា​Jhope

" ជាមិត្ត​? កូនមិន​ដែលស្គាល់គេទេ ហើយលោក​ឯង​ចូលតាម​ណា​សូម​អញ្ជើញចេញតាម​នឹង " Jhope

" ចឹង​​ខ្ញុំត្រលប់ទៅវិញហើយ​មិន​រំខានលោកអ៊ំ​យូរទេ ជម្រាបលា! " Soobin ញញឹម​ដាក់ពួកគាត់រួចក៏ចេញទៅជាមួយកូនចៅអស់

" គេនិយាយអី​ជាមួយប៉ាម៉ាក់? " Jhope
" គេមក​ប្រាប់ថា​ស្រលាញ់កូន ចង់អោយ​កូនទៅ​ជាមួយគេ " ម៉ាក់Jhope

" ថាមិច​?!! គេនិយាយបែបនេះ​ជាមួយប៉ាម៉ាក់! គេ​រោគចិត្តកែរលែង​កើតហើយ " Jhope

" ទីនេះជាទឹក​ដី​របស់គេ ត្រឹមតែប៉ាម៉ាក់​ប្រកែកមិន​កើតទេ....... " ប៉ាJhope
" ប៉ាម៉ាក់មិនមែន....!! " Jhope

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now