Part:44 [ មាត់រឹង ]

3.6K 221 1
                                        

 __Night__

នៅពេលយប់ម៉ោងប្រហែល៧ Yoongiក៏ត្រឡប់មកផ្ទះវិញ ថ្ងៃនេះគេធ្វើការរាងយូរព្រោះត្រូវសរសេរព័ត៌មានដែលបានមកថ្មី ពេលមកដល់ក្នុងផ្ទះភ្លាមគេក៏ដាក់ខ្លួនគេង។ សក់ខ្មៅក្រឹបរលាស់រលោងនៃម្ចាស់ខ្លួនតូចដែលកំពុងអោនលាងជើងអោយSuga នាយពេលដឹងដល់ដៃអ្នកខាងនោះគេក៏ស្ទុះដកជើងចេញពីដៃតូចៗរបស់Jimin

" ឯងកំពុងធ្វើអី? " Yoongi សួរដោយចងចិញ្ចើម នៅសុខៗមកលាងជើងអោយគេបានយ៉ាងមិច

" ខ្ញុំកំពុងលាងសំអាតជើងអោយលោកនឹងណា ឃើញលោកគេងលក់ទើបគិតថាមកពីហត់នឿយទើបបានខ្ញុំ.....! " Minkoo បើកភ្នែកភ្លឹសៗមើលទៅគេ

" ប៉ុន្ដែការធ្វើបែបនេះវាមិនសមនឹងឯងហើយនឹងយើងឡើយ " Yoongi

" ហេតុអីទៅ? មុននេះខ្ញុំបានសួរអ៊ំស្រីជិតផ្ទះយើង គាត់ថាការធ្វើបែបនេះគឺសម្រួលដល់សរសៃឈាមក៏ដូចយើងធ្វើសរសៃដែល មិចនិយាយថាមិនសម " Minkoo

" យើងមិនបានហត់ទេចឹងងើបឡើងទៅ យើងទៅបន្ទប់ផ្លាស់សម្លៀកបំពាក់សិន " Yoongi រកងើបតែត្រូវMinkooចាប់ដៃអោយអង្គុយចុះវិញ លើកជើងគេដាក់ក្នុងទឹកក្ដៅអន់ៗនោះសារ​ថ្មី

" ខ្ញុំពេញចិត្តនឹងធ្វើ​បែបនេះ Yoonកុំ​បដិសេធបានទេ " Minkoo ប្រើកែវភ្នែកដូចកូនឆ្មា​អង្វករទៅ​ម្ចាស់ គ្រាន់តែចង់ធ្វើវាមិន​ទាស់ខុសដល់ម្លឹងទេ

( ក្មេងល្ងីល្ងើឯង​ធ្វើបែបនេះដូចកំពុងបម្រើ​ប្ដីឯងចឹង យើងមិនមែន​ប្ដីឯង ធ្វើចឹងមិចនឹងបាន ) Yoongi និយាយក្នុងចិត្តរួចសម្លឹងមុខ​តូចច្រមិចនោះមិន​ព្រិច កែវភ្នែកកូនឆ្មាកំពុងសម្លឹងមកគេ មិន​អាណិតមិនបាន

" ក៏បាន!ធ្វើទៅបើឯងចង់ធ្វើ " Yoongi ប្រកែកទៀតមិនបានមានតែសម្ងំអោយគេធ្វើ

" ហិហិ~ស្រួលខ្លួនដែលទេ ខ្ញុំចេះពីថ្ងៃមិញ " Minkoo ឈ្លី​ជើងមនុស្សមាឌធំ​តិច​ៗមិន​បណ្ដាលអោ​យគេឈឺទេ ថ្នមៗអស់​ពីដៃតែម្ដង

" Hmm~ " Yoongi បិទភ្នែកគ្រហឹមតិច​ៗ ពេលនេះអាចអោយគេរាង​គ្រាន់តិចហើយ
" ចាំខ្ញុំធ្វើបែបនេះអោយលោករាល់ថ្ងៃណា ល្អទេYoongi " Minkoo
" មិនបាច់ក៏បាន " Yoongi ប្រកែកយ៉ាងលឿន

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now