Part:41 [ បងនឹងដាក់​ជីវិតបងមក​ការពារអូន ]

3.8K 197 1
                                        

ក្រោយពីចេញពី​មន្ទីរពេទ្យ Jungkookដាក់Taeនៅបន្ទប់គេងរបស់ខ្លួន ថែមទាំងហៅពេទ្យផ្ទាល់ខ្លួនរបស់គេមកមើលថែរាងតូច។ ហេតុអីគេមិន​សម្រាកនៅមន្ទីរពេទ្យយូរ ទាំងដែលខ្លួនឯងក៏មាន​របួស គឺដោយសារតែសត្រូវគេមាន​ច្រើនខ្លាចថា​បង្កគ្រោះថ្នាក់ដល់រាងតូចនៅ​មន្ទីរពេទ្យ គេយល់សព្វគ្រប់នៅ​សម្ដីរបស់លោកKim ហេតុអីបានជាគាត់​ជំទាស់ដាច់ខាតបែបនេះ គាត់ប្រហែលជា​ធ្វើដើម្បីសាកល្បងនៅសមត្ថភាពរបស់គេថា​​ថ្ងៃ​ក្រោយអាចនឹងការពារកូនរបស់គាត់បានឬអត់ តែខ្លួនបែរជាមិន​ធ្វើតាម​គាត់។ ក្រោយអោយTaeគេងហើយខ្លួន​ក៏ចុះមក​ខាងក្រោម​និយាយជាមួយNamjoonនឹងSoobinវិញ

" ពួកអា​សំរាមអស់នោះបង​ចាត់ការ​រួចហើយ " Namjoon

" របួសបងយ៉ាងមិចទៅហើយ ហេតុអីពេល​ប្រយុទ្ធបងមិន​តដៃ ឬបងមិនដឹងថាគាត់​ចង់សាកល្បងបងទេ " Soobin

" តដៃបានអីមកវិញ បើគាត់គ្រាន់តែចង់សាកល្បងនោះ " Jungkook

" សំណាងហើយដែលពួកយើងបាន​ទទួលព័ត៌មានពីគាត់មុន តែបងមិនយល់​ថាគាត់​ចង់បាន​អ្វីអោយ​ប្រាកដ ហេតុអីចង់ប្រកួត​ជាមួយឯង " Namjoon

" សុវត្ថិភាពTaehyungគួរតែជា​ក្ដីបារម្ភរបស់គាត់ ទើបគាត់ជំទាស់បែបនេះ " Jungkook
" ឈប់គិតរឿងនេះទៅ គាត់ប្រហែលជាលែងរារាំងពួកឯងហើយ យកពេល​ព្យាបាលខ្លួនអោយជាទៅ របួសឯងក៏មិន​តិចដែរ " Namjoon

" ឯង​ទៅណាSoobin " Namjoon សួរអ្នក​ខាងនោះដែលងើបដើរចេញ មិននិយាយមិនមាត់​ដើរចេញទៅបាត់

" ទៅជួបមនុស្សម្នាក់ " Soobin និយាយពេល​ដើរទៅដល់ខាងក្រៅ
" ចៅហ្វាយគួរតែទៅបន្ទប់សម្រាកសិនទៅ " Vay

" បង​ទៅវិញហើយ មើលថែខ្លួនផង " Namjoon ងើបដើរចេញទៅម្នាក់​ទៀត
" Taehyungដឹង​ខ្លួនឬនៅ " Jungkook

" នៅទេ​ចៅហ្វាយ " Vay
" អោយកូន​ចៅឯង​ទៅសំអាតរបស់កង្វក់​នៅមុខភូមិគ្រឹះផង ហើយអោយ​អ្នកបម្រើ​ធ្វើរបស់ប៉ូវអោយTaeផង " Jungkook ងើប​ដើរទៅខាងលើវិញទៅមើល​រាងតូច

" ពួកឯងនាំគ្នាទៅ​សំអាតឈាមនៅមុខ​ភូមិគ្រឹះទៅ " Vay

+Room

" ឯងចេញទៅបានហើយ " Jungkook ​ប្រាប់គ្រូពេទ្យ​ប្រចាំខ្លួនអោយចេញទៅ
" ត្រូវការអោយយើងចាក់​ថ្នាំកម្លាំងអោយឯងទេ " Mark

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Nơi câu chuyện tồn tại. Hãy khám phá bây giờ