Part: 40 [ បញ្ហាត្រូវបាន​ដោះស្រាយ ]

3.4K 216 4
                                        

       នៅក្នុងភូមិគ្រឹះពេលនេះមានការ​ប្រកួតមួយ Mr.Kimក្ដាប់ដាវណែន​ដៃឈរទល់មុខJungkook មើល​គ្នាទៅវិញទៅមកដូចគូសត្រូវប៉ុន្តែក្នុងចិត្តJungkook​ធ្វើទាំងបង្ខំទេ ដោយសារMr.Kimចង់​សាកល្បងជាមួយគេចឹងមានតែ​កំដរគាត់

" ចាប់​ផ្ដើមបានឬនៅ " Mr.Kim
" លោកអ៊ំគិត​ច្បាស់ហើយមែនទេថាធ្វើបែបនេះ " Jungkook នៅតែមិនអស់​ចិត្តក៏សួរសារថ្មី គាត់មិនគួរយក​ជីវិតមកលេងសើចទេ បើគេជ្រុលដៃគេនឹងអាច​សម្លាប់គាត់

" ហឹស!! ការ​ប្រកួតមិនទាន់​ចាប់ផ្ដើមផងឯងខ្លាចទៅហើយមែនទេ ធ្វើជាមេម៉ាហ្វៀ​កត្តាសំខាន់គឺមិន​ត្រូវអរឯក​ក្នុងការប្រយុទ្ធទេរឹតតែមិនអាចខ្លាច​គួរសត្រូវ ចំណុចខ្លាំងគឺសម្លាប់ " Mr.Kim ដាក់ដាវចុះ រួតមុខដាវនឹង​ឥដ្ឋលឺសំឡេងក្រឺតៗដាក់​អារម្មណ៍អោយJungkookចាប់​ភ្លឹកនឹងកាយវិការគាត់ នាយឈរនៅ​ចំកណ្ដាលងាករេតាម​ជំហានដើររបស់ដៃគូម្ខាងទៀត នេះគាត់​កំពុងបង្រៀនគេ​ពីការ​ប្រយុទ្ធមែនទេ តើគាត់​ជាអ្នកណាអោយ​ប្រាកដទើបដឹង​យុទ្ធសាស្រ្ត​ច្បាស់បែបនេះ ឬប្រវត្តិ​គាត់ពីមុនមិនមែន​ធម្មតា​ដូចគេគិត​

" អាវុធជា​ចំណុចសំខាន់មួយសម្រាប់ការពារខ្លួន បើបាត់បង់អាវុធដូច​ជា​បាត់បង់ដៃមួយចំហៀងចឹង ប្រើវាអោយបានល្អដូចដៃឯងទៅ! នេះជាដាវ​របស់ឯង! " Mr.Kim បោះដាវអោយJungkook គេ​ទទួលយកហើយងាកចំមុខ​របស់គាត់ កាយវិការគាត់ដូចជាស្ដេចម៉ាហ្វៀមួយរូបចឹង កែវភ្នែកដែលគាត់​បង្ហាញគឺអង់អាចណាស់

" ល្អចាប់ផ្ដើមទៅ " Jungkook តម្រង់មុខដាវទៅរក​ដៃគូ កាន់ដាវ​ស្របនឹងដងខ្លួនឈានទៅមុខ​មួយជំហាន មុននឹង​រត់ទៅរកMr.Kim

+ច្រាវៗៗ~~ សំឡេងដាវ​បន្លឺឡើង​ស្របពេលអ្នក​ទាំងពីរប្រយុទ្ធយកឈ្នះចាញ់រៀងខ្លួន ដោយហេតុម្នាក់ៗ​សុទ្ធតែជាម៉ាហ្វៀ ស្នាដៃគឺខ្លាំង។ ទោះMr.Kimឈប់ធ្វើជា​ម៉ាហ្វៀពិតមែនក៏ស្នាដៃគាត់នៅដដែល ស្ទាត់ជំហាននឹងប្រើដាវណាស់ព្រោះ​ពីមុន​អាវុធដែលគាត់ប្រើគឺដាវនេះហើយ

" ប៉ា~Jungkook ~~ " Taehyung រត់​ចូលមក​ជាមួយអ្នក​ជាម្ដាយ​ក្រោយបាន​ដំណឹងថាប៉ាគេមកទីនេះ រាងតូច​ស្លុតចិត្តមិនតិចពេលដែល​ឃើញឪពុកកំពុងប្រយុទ្ធគ្នាជាមួយមនុស្សប្រុសដែរគេ​ស្រលាញ់ រក​ចូលទៅឃាត់តែត្រូវ​កូនចៅរបស់ប៉ាគេចាប់ជាប់ហាមមិនអោយចូលទៅ

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now