ផ្ដើមរឿង

5.9K 202 0
                                    

ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង.....

«ប៉ា!ថេយ៍សុំអង្វរឈប់វាយថេយ៍ទៅថេយ៍ឈឺណាស់!ហ្ហឹកៗ!»‍‍‍‍‍‍‍‍​​ ថេយ៉ុងស្រែក

អង្វរអ្នកដែលនមាននាមជាលោកប៉ាឲ្យឈប់វាយខ្លួនទៀតព្រោះថាពេលនេះខ្លួនប្រាណរបស់គេពោរពេញទៅដោយស្នាមដាច់រលាត់ស្បែកក្រហមៗស្ទើរតែគ្រប់កន្លែងទាំងអស់ទៅហើយ
ដោយការអង្វរកនេះមិនបានផលថេយ៉ុងក៏សម្រេចចិត្តរត់ចេញពីផ្ទះដោយមានឪពុកគេរត់តាមពីក្រោយហើយស្រែកទៅកាន់ថេយ៍យ៉ាងខ្លាំដែលធ្វើអោយគេភ័យញ័រខ្លួនប្រាណអស់ហើយ។
‍‍
«ឯង!ឆាប់មកវិញភ្លាម!កុំគិតចង់រត់គេចឲ្យសោះ!បើយើងចាប់ឯងបាន ឯងត្រូវធ្ងន់ជាងនេះមិនខានទេ អាក្មេងចង្រៃ!»។

ថេយ៉ុងបានរត់ដល់កន្លែងមួយ ដែលមានភាពអ៊ូអរណាស់ ដោយមិនបាន​​​ប្រយ័ត្នគេក៏ជ្រុលទៅបុកនឹងក្មេងប្រុសម្នាក់ដែលធ្វើអោយពួកគេទាំងនាក់ដួលអុកគុទមួយទំហឹងទៅលើដី​​​

«ឌឹប!!!»​

ពេលនេះក្មេងប្រុសម្នាក់នោះបានក្រោកឈរឡើង ហើយគេបានជួយលើកថេយ៉ុងផងដែរ បន្ទាប់មកគេសួរទៅកាន់ថេយ៍

«តើឯងកើតអីបានជារត់លឿនយ៉ាងនេះ?ហើយអ្នកណាធ្វើអីឯងបានជានៅលើខ្លួនសុទ្ធតែស្នាមបែបនេះ?»​ ក្មេងប្រុសអាយុខ្ទង់9ឆ្នាំនោះបានសួរទៅកាន់ថេយ៍ទាំងមិនយល់។

ថេយ៍តបទៅគេវិញទាំងទឹកភែ្នកជោគថ្ពាល់«បងប្រុស!ជួយខ្ញុំផងលោកប៉ាកំពុងតែតាមវាយខ្ញុំហើយ!ខ្ញុំខ្លាចខ្លាំងណាស់បង!ហ្ហឹកៗ!!!»ក្មេងប្រុសម្នាក់នោះមិនបានសួរអ្វីទៀតឡើយតែគេក៏បានកាន់ដៃថេយ៍ ហើយមានបំណងនាំថេយ៍ទៅរកកន្លែងមានសុវត្ថិភាព ពេលនោះស្រាប់តែ

«អាក្មេងចង្រៃ!ឯងរត់ទៅណា!ឆាប់មកវិញភ្លាម!!!»ឪពុករបស់គេបានស្រៃក​ហៅឈ្មោះគេមួយទំហឹង ដូចជាយក្សចង់ស៊ីសាច់មនុស្សទាំងរស់ចឹង។

ក្មេងប្រុសម្នាក់នោះគ្រាន់តែបានឮសម្លេងរបស់ប៉ាថេយ៍ភ្លាម គេប្រញាប់ទាញដៃថេយ៍ទៅពួននៅកៀនផ្ទះអ្នកភូមិដែលនៅម្ដុំនោះ មិនប្រយ័ត្នគេក៏ជ្រុលដៃទៅបុកនឹងដែកគោលមួយទំហឹងដែលធ្វើឲ្យដៃរបស់គេមានរបួស ឈាមហូរចេញមកយ៉ាង​ ច្រើនឥតឈប់ ដែលជាហេតុធ្វើអោយថេយ៍ភ័យយ៉ាងខ្លាំងរួចសួរទៅកាន់គេទាំងទឹកមុខកំសត់ៗ«បងប្រុស!!!នេះបងមិនអីទេមែនទេ?បងប្រាកដជាឈឺខ្លាំងហើយមែនទេ?ខ្ញុំសុំទោសដែរធ្វើអោយបងរងគ្រោះបែបនេះ!!!ហ្ហឹកៗ!!»ថេយ៍និយាយបណ្ដើរយំបណ្ដើរធ្វើអោយក្មេងប្រុសម្នាក់នោះតបទៅគេវិញទាំងហួសចិត្ត

«បងមិនអីទេ!ឯងមិនបាច់បារម្ភពីបងទេ!បារម្ភពីខ្លួនឯងវិញទៅណា!តើទៅធ្វើអីខុសទៅបានជាប៉ាឯងខឹងដល់ថ្នាក់នេះ?»ថេយ៍បានឮសំណួរនេះហយក៏ តបទៅវិញទាំងទឹកភ្នែកហូរហៀរ

«គឺខ្ញុំមិនប្រយ័ត្ន ក៏ធ្វើអោយកែវនៅលើតុបាយធ្លាក់បែកនៅពេលកំពុងជូតសម្អាតតុនោះ​ ហ្ហឹកៗ!!» ថេយ៍និយាយប្រាប់គេរួចធ្វើអោយគេមានចិត្តអាណិតថេយ៍យ៉ាងខ្លាំងបុន្តែគេក៏ឆ្ងល់ខ្លាំងណាស់ដែរ

«នេះគ្រាន់តែរឿងប៉ុណ្ណឹងសោះគាត់វាយឯងដល់ថ្នាក់នេះហេស!» ថេយ៍តបទៅគេវិញទាំងទឹកមុខគួរអោអាណិត

«បាទ!គឺរឿងបែបនេះតែងតែកើតឡើងជារាងរាល់ថ្ងៃដោយហេតុផលបន្តិចបន្តួច! ប៉ុន្តែខ្ញុំធ្លាប់ទៅហើយបង គ្រាន់តែលើកនេះរាងធ្ងន់ធ្ងរជាងរាល់ដង!ហ្ហឹកៗ»

ប៉ារបស់ថេយ៍ដោយរកថេយ៍មិនឃើញគាត់ក៏សម្រេចចិត្តត្រឡប់ទៅផ្ទះវិញ។
ក្មេងប្រុសចិត្តពេលឃើញប៉ាថេយ៍ទៅបាត់គេក៏បែរមុខមករកថេយ៍វិញ«ឯងឆាប់ចេញមក អស់អីហើយណា ប៉ារបស់ឯងបានត្រឡប់ទៅវិញហើយ!»

ថេយ៍ឮបែបនេះគេបានចេញមកក្រៅតាមសម្តីរបស់ក្មេងប្រុសនោះពេលចេញមកដល់ខាងក្រៅគេក៏ឃើញថាប៉ារបស់គេពិតជាត្រឡប់ទៅវិញពិតមែន «ខ្ញុំពិតជាអរគុណបងខ្លាំងណាស់!ពេលនេះរាងបាត់ភ័យបន្តិចហើយណាបង​! អរ!មែនហើយ តើបងឈ្មោះអីដែរ?» ថេយ៍និយាយទៅកាន់គេទាំងញញឹមតិចៗដាក់គេ។

ក្មេងនោះឮបែបនេះក៏ឆ្លើយទៅគេវិញដោយទន់ភ្លន់បំផុតហើយសម្តីល្អៗបែបធ្វើអោយថេយ៍មានអារម្មណ៍ថា ចម្លែកៗខុសពីធម្មតា អារម្មណ៍មួយដែលពិបាកបរិយាយ វាក៏ធ្វើអោយបេះដូងរបស់គេលោតលឿនជាងធម្មតា វាជាលើកទីមួយហើយដែលមានមនុស្សនិយាយពាក្យពិរោះជាមួយគេបែបនេះ។

«ក្មេងតូចឯងពិតជាគួរអោយស្រឡាញ់ណាស់ នៅតូចសោះតែនិយាយចេះគិតដូចជាមនុស្សចាស់ចឹងក្មេងឆ្លាតអើយ!»និយាយបណ្តើរគេយកដៃអង្អែរក្បាលថេយ៍បណ្តើរ ដែលធ្វើអោយក្មេងតូចម្នាក់ហ្នឹងញញឹមទាំងមិនដឹងខ្លួន

«បងឈ្មោះជុង....» និយាយមិនទាន់ចប់ផងស្រាប់តែមានស្ត្រីវ័យកណ្ដាលម្នាក់រត់សម្តៅទៅពួកគេទាំងពីរនាក់ ដែលធ្វើអោយស្នាមញញឹមនៅលើមុខរបស់រលាយបាត់ប្តូរមកជាអារម្មណ៍ភ័យខ្លាចទៅបវិញ។

«កូនហ្គុក!ហេតុអីកូនមកនៅទីនេះវិញ?»

To be continue

មនុស្សសម្ងាត់(ចប់)Where stories live. Discover now