ភាគ9:បណ្តាំចុងក្រោយ

1.7K 93 0
                                    

ម៉ាក់របស់ថេយ៍ចេញទៅមិនយូរប៉ុន្មាន ក៏មានបុរសម្នាក់ចេញមកពីផ្ទះ ដែលគេបានទុកថេយ៍នៅត្រង់នោះ

<<បើអ្នកណាគេយកកូនមកចោលពេញផ្លូវដើរបែបនេះ>>បុរសម្នាក់នោះនិយាយតែភាពភ្ញាក់ផ្អើល ព្រោះតែសុខក៏មានទារកនៅមុខផ្ទះ

<<ង៉ា...!!!!ង៉ា....!!!>>សម្លេងទារកយំបន្លឺឡើងមួយទំហឹង គេប្រហែលជាភ័យខ្លាចខ្លាំងណាស់ហើយ

<<អើយ!!បិទមាត់ទៅអាក្មេងចង្រៃ!! យើងថ្លង់ណាស់វើយ>>បុរសនោះបានពោលពាក្យដ៏អសីលធម៌បែបនេះឡើងធ្វើអោយទារកយំកាន់តែខ្លាំង

នេះគ្រាន់តែជាការចាប់ផ្តើមទេណា បុរសមានអត្តចរិតបែបនេះហើយ នោះទម្រាំតែអោយក្មេងតូចម្នាក់នេះនៅជាមួយគេទៀតតើទៅជាយ៉ាងណាទៅ?

<<បានហើយ!ឯងឈប់យំបានហើយ!! អេនេះគឺជាស្អី??>>ដោយសារទារកយំខ្លាំងពេល បុរសម្នាក់នោះក៏ឱនទៅមើលគេបន្តិច ហើយក៏ឃើញថាវារាងចម្លែក ក៏លើកគេមកមើល

<<នេះគឺជា.....ជា.....ជាមាស!!!>>នៅពេលមើលអោយជិតទៅទើបដឹងថានោះជាថង់ពណ៌ក្រហមតូចមួយតែថានៅក្នុងថង់គឺសុទ្ធតែមាស

ពេលនោះគេមើលភ្នែកធំៗប៉ិនពងមាន់ចឹងដែរ ព្រោះតែវាអាចធ្វើអោយជីវភាពគ្រួសារគេផ្លាស់ប្តូរបានត្រឹមមួយប្រ៉ព្រិចភ្នែក ទាំងមិនបាច់ហត់

<<ហើយនេះជាស្អី?  សំបុត្រ??ហេតុអីបានមានដល់តែពីរច្បាប់?>>នៅពេលគេតាំងស្មារតីបានវិញបន្តិចគេក៏ចាប់អារម្មណ៍ថានៅនឹងខ្លួនទារកមានសំបុត្រមពីរច្បាប់ទៀត

គ្រាន់តែឃើញភ្លាមគេក៏ប្រញាប់បើកអានទាំងតក់ក្រហល់

#សំបុត្រទីមួយ ជូនដល់លោកប្រុសឬលិកស្រគដែលបានឃើញទារកមួយនេះ

សួស្តីលោកប្រុស ឬអ្នកស្រីដែលបានអានសំបុត្រមួយច្បាប់នេះ នាងខ្ញុំជាម៉ាក់របស់ទារកមួយនេះ ទារកមានព្រោះថាគីម ថេយ៉ុង។

ដោយនាងខ្ញុំនិងស្វាមីកំពុងធ្លាក់នៅក្នុងគ្រោះថ្នាក់ដោយមិនដឹងថាមានឱកាសបានត្រឡប់ទៅផ្ទះវិញ ដើម្បីជួបជុំគ្រួសារបានវិញឬទេ? ទើបនាងខ្ញុំសូមជំនួយពីលោកប្រុស ឬអ្នកស្រី ចាត់ទុកថាពួកយើងជាគ្រួសារតែមួយចុះណា

មនុស្សសម្ងាត់(ចប់)Where stories live. Discover now