ភាគ24:ថ្ងៃចូលរៀនដំបូង

1.1K 67 1
                                    

#ព្រឹកថ្ងៃថ្មីបានចូលមកដល់

យើងបានឃើញរាងស្តើងប្រញាប់ប្រញាល់រៀបចំខ្លួនយ៉ាងស្អាត ដើម្បីជាកម្លាំងសម្រាប់ថ្ងៃថ្មីនេះ គេបានលួចបន់ក្នុងចិត្តថាអោយជួបមិត្តល្អៗអ្នកជួយគ្នា ហើយសំខាន់បំផុតនោះគឺមិនរើសអើងគេដែលគេជាជនជាត់អាសុី ត្រៀមខ្លួនរួចរាល់ក៏បានរត់ចុះទៅក្រោមយ៉ាងលឿនគឺគេគិតថាគេនឹងជាអ្នកចុះមកលឿនជាងគេតែ គេបានភ្ញាក់ផ្អើលយ៉ាងខ្លាំងឃើញរាងយ៉ាងសង្ហារកំពុងអង្គុយនៅតុបាយហើយបាញ់ក្រសែភ្នែកមកគេយ៉ាងស្រទន់ ថេយ៍រកធ្វើខ្លួនមិនត្រូវក៏សម្រេចថាចូលទៅរាក់ទាក់គេតែម្តងទៅ

<<អរុណសួស្តីលោកជុង អ្នកស្រីមេការនិងបងៗទាំងអស់គ្នា!!>>គ្រប់គ្នាបានឮបែបនេះគឺមានអារម្មណ៍ថាស្រឡាញ់ថេយ៍កាន់តែខ្លាំងឡើងៗព្រោះតែគេជាមនុស្សមិនចេះប្រកាន់ខ្លួនហើយគោរពអោយតម្លៃមនុស្សជុំវិញខ្លួនមិនថាជាអ្នកណាទេ!

<<ចាសអរុណសួស្តីអ្នកប្រុស>>អ្នកគ្រប់គ្នាក៏បានឆ្លើយទៅកាន់ថេយ៍វិញក្នុងពេលតែមួយ លើកលែងតែជុងហ្គុកទេ គេមិនបានតបអ្វីទេ តែបែរជាញញឹមដាក់ថេយ៍ហើយយកដៃមកដាក់ថ្នមៗលើកៅអីនៅជាប់គេជាសញ្ញាថាអោយថេយ៍មកអង្គុយកន្លែងនោះ ថេយ៍យល់សភាពការក៏បានចូលទៅអង្គុយពិតធ្វើអោយអ្នកខ្លះញញឹមបិទមាត់មិនជិតទេ

<<ញាំអាហារពេលព្រឹកសិនទៅណាថេយ៍ ដើម្បីងោយខួរក្បាលដំណើរការល្អនៅក្នុងពេលរៀនសូត្រ>>ជុងហ្គុក

<<បាទ!លោកប៉ា>>ថេយ៉ុងនិយាយចប់ធ្វើអោយអ្នកស្តាប់នោះគឺគាំងរកនិយាយអ្វីមិនចេញ ថេយ៉ុងឃើញបែបនេះក៏បានបន្តទៀតថា

<<មកពីលោកជុងនិយាយដូចជាលោកប៉ាខ្ញុំពេកទើបខ្ញុំហៅបែបនេះរាល់ថ្ងៃនេះប៉ាម៉ាក់របស់ខ្ញុំមិនដែលខ្វល់ខ្វាយនឹងខ្ញុំបែបនេះទេគឺខ្ញុំត្រូវទៅរៀងដោយអត់ញាំបាយព្រឹករាល់ថ្ងៃ ហើយពេលខ្លះអត់ញាំបាយថ្ងៃទៀតព្រោះតែចង់សន្សំលុយ គឺពួកគាត់មិនដែលខ្វល់នឹងខ្ញុំម្តងណាទេ អរគុណលោកហើយដែលយកចិត្តទុកដាក់ទាំងដែលខ្ញុំគ្មានជាប់ពាក់ព័ន្ធអីនឹងលោកផង គឺនិយាយត្រង់ខ្ញុំពិតជារអៀសខ្លួនណាស់ដែលមកធ្វើជាវន្ទុកអោយលោកបែបនេះ>>ថេយ៍និយាយហើយអ្នកបម្រ។ទាំងអស់ក៏បានលួចស្តាប់ដែរ ហើយក៏លួចអាណិតថេយ៍ផងដែរ ព្រោះគេបានជួបរឿងរ៉ាវអាក្រក់ៗច្រើនណាស់ក្នុងជីវិតមួយនេះ តែពួកគេក៏សប្បាយចិត្តដែរ ព្រិះតែពេលនេះគេបាននៅជាមួយនឹងជុងហ្គុក ព្រោះជុងហ្គុកមើលថែគេដូចទារកអីចឹង

មនុស្សសម្ងាត់(ចប់)Where stories live. Discover now