ភាគ29:យើងនឹងធ្វើអោយពួកឯងរស់នៅដូចស្លាប់

1K 70 1
                                    

ពេលជុងហ្គុកឡើងមកដល់ជាន់ទី10ភ្លាមគេក៏បានរត់យ៉ាងលឿនសម្តៅទៅរកបន្ទប់ទុកកៅនិងតុចាស់ៗ នៅពេលទៅដល់មុខបន្ទប់គេក៏បានឃើញថាពួកស្រីៗប៉ុន្មាននាក់នោះបានដាក់ទូបាំងពីមុខបន្ទប់ដែលធ្វើអោយអ្នកខាងក្នុងចេញមកមិនបាន គេធ្វើទាញទូនោះចេញ ហើយបន្ទប់ក៏បានជាប់សោរទៀតផង ជុងហ្គុកក៏សម្រេចចិត្តមុខទម្លុសចោលតែម្តង

<<ថេយ៍!ថេយ៍!>>ជុងហញកុកស្រែកហៅឈ្មោះថេយ៉ុងហើយក៏បានចូលទៅលើកកាយដែលជាប់ចំណង ដ៏គ្មានកម្លាំងកម្ហែងរបស់ថេយ៍ឡើង

<<លោកជុង!>>ថេយ៉ុងដោយអស់កម្លាំងរលីងពីខ្លួនក៏សន្លប់បាត់ស្មារត៏បាត់ទៅ

ភ្លាមនេះជីមីនក៏បានមកដល់ដូចគ្នា

<<ថេយ៍!ថេយ៍!>>ជីមីនស្រែកហៅឈ្មោះជាមិត្ត តែគួរអោយស្តាយដែលអ្នកម្ខាងទៀតមិនបានឆ្លើយតបសោះ

<<លោកជុងខ្ញុំសូមទៅមើលថែថេយ៍យប់នេះបានទេ ព្រោះវាក៏ជាកំហុសរបស់ខ្ញុំដែរ ដែលទុកអោយគេនៅម្នាក់ឯងទាំងដែលដឹងថាស្ថានការមិនស្រួល>>ជីមីន

<<មិនបាច់ទេឯងទៅសម្រាកចុះ ថេយ៍ទុកអោុខ្ញូមជាអ្នកចាត់ការ>>ជុងហ្គុកនិយាយរួចក៏បីថេយ៍រត់ចេញទៅបាត់ទៅ

#ភូមិគ្រឹះហ្វារីណូ

រាងកាយមាំមួនបានបីរាងកាយទន់ជ្រាយរបស់ថេយ៍ចុះពីឡានសម្តៅទៅក្នុងភូមិគ្រឹះយ៉ាងលឿន

<<លោកជុង!ព្រះអើយ!តើអ្នកប្រុសថេយ៍កើតអីបានជាមានសភាពបែបនេះ>>អ្នកស្រីមេការ

<<គ្មានពេលបកស្រាយទេអ្នកស្រីមេការឆាប់ប្រាប់សូលីនអោយហៅពេទ្យប្រចាំត្រកូលមក ហើយអ្នកស្រីឆាប់ទៅរៀបចំខោអាវមួយសម្រាប់អោយថេយ៍ ហើយទឹកក្តៅនិងកន្សែងមួយផងខ្ញុំចាំនៅបន្ទប់ថេយ៍>>ជុងហ្គុក

<<ចាសលោកជុង!>>ឆ្លើយតបនិងជុងហ្គុករួចក៏ប្រញាប់ឆ្លេឆ្លាយកនេះយកនោះព្រោះស្លន់ស្លោពេកជាទម្លាប់របស់មនុស្សចាស់នៅពេលភ័យខ្លាំង

#បន្ទប់របស់ថេយ៍

<<អាការៈរបស់អ្នកប្រុសថេយ៍គឺមិនអាចប៉ះពាល់ដល់អាយុជីវិតទេគឺផុតគ្រោះហើយ គឺគាត់គ្រាន់តែក្តៅខ្លួនព្រោះតែពាក់ខោអាវសើមរយៈពេលយូរ និងឈឺនៅត្រង់មុខរបួស លោកជុងគ្រាន់តែអោយគរញាំថ្នាំនិងលាបថ្នាំនៅមុខរបួសអោយបានទៀងទាត់ទៅគឺអ្វីៗនឹងត្រឡប់មកសភាពដើមវិញហើយ>>លោកគ្រូពេទ្យ

មនុស្សសម្ងាត់(ចប់)Where stories live. Discover now