ភាគ35:គោលដៅជីវិត

818 51 1
                                    

#ភូមិគ្រឹះហ្វារីណូ

<<ថេយ៍ថ្ងៃនេះជាថ្ងៃថេយ៍បានក្លាយជាសមជិករបស់ពួកយើងជាផ្លូវការហើយ តើថេយ៍មានអារម្មណ៍យ៉ាងណាដែរ?>>ជុងហ្គុកសួរ

<<គឺខ្ញុំដូចជាភ័យៗប៉ុន្តែមិនជាបញ្ហាទេ ខ្ញុំនឹងគ្រប់គ្រងខ្លួនឯងអោយបានល្អ!>>

<<ថេយ៍មិនបាច់ភ័យទេព្រោះការបង្ហាញខ្លួនលើកនេះគឺបង្ហាញតែសម្លេងរបស់ថេយ៍ប៉ុណ្ណោះ!>>

<<ហេតុអ្វីទៅ?>>ថេយ៍សួរទាំងមិនយល់ពីគោលបំណងរបស់ជុងហ្គុក

<<គឺដើម្បីសុវត្ថិភាពរបស់ថេយ៍ ពេលណាថេយ៍បង្ហាញមុខអោយគេឯងស្គាល់ច្រើននោះ វានឹងមានគ្រោះថ្នាក់ដល់ថេយ៍ បើនិយាយអោយស្រួលស្តាប់គឺគេស្គាល់ថេយ៍កាន់តែតិច ថេយ៍នឹងមានសុវត្ថភាពកាន់តែច្រើន!>>

<<តែមុននិងក្រោយគរគង់តែដឹងដដែលមិនអីចឹង?>>ថេយ៉ុង

<<ទម្រាំដល់ពេលពួកគេដឹងថេយ៍ក៏យល់ដឹងពីសង្គមនេះច្រើនហើយ>>

ថេយ៉ុងមិនចង់សួរនាំច្រើនក៏យល់ព្រមតាមជុងហ្គុកតែម្តងព្រោះយ៉ាងហោចណាស់គេក៏បានយល់ពីអ្វីដែលជុងហ្គុកចង់ប្រាប់

#អង្គប្រជុំម៉ាហ្វៀ

នៅពេលនេះយើងបានឃើញវត្តមានរបស់ម៉ាហ្វៀទាំងអស់នៅអង្គុយជុំវិញតុក្នុងនោះក៏មានវត្តមានរបស់ហ្គាលីនដែរ តែពេលនេះគេបានក្លាយជាមនុស្សពិការជើងម្ខាងបាត់ទៅហើយដោយសារតែកាលមានរឿងជាមួយជុងហ្គុក នៅមួយសន្ទុះក៏លេចនៅរូបរាងដ៏សង្ហាររបស់មេកើយមកដល់គ្រប់គ្នាបានក្រោកឈរជាការគោរព ចំណែកហ្គាលីនត្រូវមានកូនចៅមកជួយគ្រាអោយគេក្រោកឈរមើលទៅពិតជាគួរអោយសង្វេតពិតមែន

<<សូមសម្រួលឥរិយាបថទៅអស់លោក!>>នៅពេលជុងហ្គុកដើរមកដល់កន្លែង គេក៏បានអនុញ្ញាតអោយគ្រប់គ្នាអង្គុយ

<<អស់លោកថ្ងៃនេះលោកជុងមានរឿងសំខាន់មកនិយាយអោយគ្រប់គ្នាបានដឹង>>វីល

<<ជារឿងអ្វីទៅបានជាលោកជុងហៅពួកយើងយ៉ាងតក់ក្រហលបែបនេះ?>>ម៉ាហ្វៀម្នាក់ក្នុងចំណោមពួកគេបាននិយាយ

មនុស្សសម្ងាត់(ចប់)Where stories live. Discover now