ភាគ25:មុនថ្ងៃឡើងយន្តហោះ

977 63 4
                                    

មុនថ្ងៃឡើងយន្តហោះមួយថ្ងៃ ជីមីនបានឆ្លៀតទៅផ្ទះរបស់ថេយ៍ដើម្បីជម្រាបម៉ាក់របស់ថេយ៍អោយបានដឹងថាគេបានបន្តការសិក្សានៅអាមេរិកហើយ

<<ជម្រាបសួរលោកពូ អ្នកមីង>>និយាយរួចក៏ឳនខ្លួនបន្តិចជាសញ្ញាបង្ហាញពីស្តេចក្តីគោឍរពទៅកាន់ចាស់ទុំទាំងពីរនាក់ ទោះដឹងថាពួកគេជាមនុស្សមិនគួរគោរពក៏ដោយចុះ តែដោយសារយល់ដល់មុនថេយ៍ទើបគេមិនចង់និយាយអ្វីខុសឆ្គង

<<បាទ/ចាសក្បួយមករកអ្នកណាដែរ?>>ម៉ាក់ប៉ារបស់ថេយ៍បាននិយាយយ៉ាងគួរសមព្រោះឃើញការរៀបចំខ្លួនរបស់ជីមីនគឺដូចជាកូនអ្នកមាន

<<បាទ គឺខ្ញុំជាមិត្តភក្តិរបស់ថេយ៍ មកនេះគឺចង់ផ្តល់ដំណឹងខ្លះដល់អ្នកទាំងពីរ>>ជីមីន
<<តើជាដំណឹងអ្វីទៅក្មួយប្រុស?>>ប៉ារបស់ថេយ៉ុងនិយាយទាំងញញឹមញញែម

<<គឺថេយ៍គេបានជាប់អាហារូបករណ៍នៅរៀននៅសហរដ្ឋអាមេរិករហូតដល់ពេលគេបញ្ចប់ការសិក្សាគឺអាច4-5ឆ្នាំ ហើយគេក៏ទទួលបានឪកាសការងារយ៉ាងល្អមួយផងដែរដែលត្រូវតម្រូវអោយគេមិនអាចមកកូរ៉េវិញបានទេ!>>ជីមីនរៀបរាប់

<<ថាមិច?អាហា...អាហា..ស្អីគេនោះជាស្អីទៅក្មួយ?>>ប៉ារបស់ថេយ៍សួរទាំងសេចក្តីឆោតល្ងង់បំផុត ដែលសំណួរនេះធ្វើអោយជីមីនហួសចិត្តយ៉ាងខ្លាំង មនុស្សរស់នៅឯណាទៅលោកអើយ ហេតុអ្វីមិនដឹងអ្វីសោះបែបនេះក្រៅពីលុយ

<<បាទ គឺវាជាឪកាសអោយសិស្សពូកែទទួលបានការសិក្សាទាំងមិនចាំបាច់បង់លុយរហូតដល់រៀនចប់!>>ជីមីនបកស្រាយ

<<អូរបែបនេះទេអីក្មួយ ចុះរឿងដែលថាគេមានការងារធ្វើនោះជាការងារអ្វីទៅហើយបានលុយច្រើនទេ?>>ព្រះអើយមនុស្សស្អីសុខទុក្ខកូនខ្លួនមិនដែលខ្វល់ខ្វល់តែពីលុយ តើបេះដូងធ្វើមកពីសារធាតុអ្វីទៅ?

<<គឺរឿងនេះលោកពូមិនបាច់បារម្ភទេ គេអាចរស់យ៉ាងស្រួលបានហើយ ប្រធានរបស់គេក៏បានផ្ញើរប្រាប់មួយចំនួនអោយលោកពូនិងអ្នកមីងផងដែរព្រោះខ្លាចថេយ៍គេបារម្ភពីពួកលោកហើយត្រឡប់មកវិញ ដូច្នេះហើយសូមអ្នកទាំអពីរទទួលយកចុះណា!>>អ្នកបណ្តើរក៏ហ៊ុចស្រោមសំបុត្រពណ៌សអៅយទៅពួកគេបណ្តើរ មែនហើយរឿងនេះជុងហ្គុកសូមអោយជីមីនធ្វើ ព្រោះខ្លាចអ្នកទាំងពីរមិនព្រមដោះលែងថេយ៍ ជីមីនក៏បានបន្តទៀតដែរ<<ហើយអ្នកទាំងមិនបាច់បារម្ភរឿងប្រាក់កាសទេ គឺខាងនោះនឹងបញ្ចូនអោយអ្នកទាំងពីររាល់ខែ>>

មនុស្សសម្ងាត់(ចប់)Where stories live. Discover now