ភាគ22:អង្គប្រជុំដ៏ឃោរឃៅ

1.2K 71 1
                                    

បន្ទាប់ពីថេយ៍ចេញទៅបាត់ជុងហ្គុកក៏បានហៅវីលអោយចូលក្នុងoffice

<<លោកជុង តើលោកមានអ្វីអោយខ្ញុំធ្វើមែនទេ?ទើបហៅខ្ញុំមកយ៉ាងបន្ទាន់បែបនេះ>>វីល
<<ខ្ញុំចង់អោយលោកជួយផ្សព្វផ្សាយទៅក្រុមmafiaរបស់យើងទាំងអស់អោយមកប្រជុំនៅល្ងាចនេះជាបន្ទាន់!>>ជុងហ្គុក
<<លោកជុងចង់បំបាក់មុខត្រកូលហ្គាលីនមែនទេ?>>វីល
<<វាដូចជាការប្រមានច្រើនជាង!ខ្ញុំរងចាំឱកាសនេះយូរហើយ ព្រោះមួយរយៈនេះគឺមានរឿងជាច្រើនដែលយើងត្រូវដោះស្រាយ>>ជុងហ្គុក
<<បាទលោក ខ្ញុំនឹងទៅចាត់ការឥលូវនេះ>>វីល និយាយចប់ភ្លាមគេក៏ដើរចេញទៅភ្លាម

#អង្គប្រជុំដ៏ឃោរឃៅ

<<អ្នកទាំងអស់គ្នាសូមក្រោកឈរឡើង លោកជុងមកដល់ហើយ>>សូលីនបានប្រកាសទៅកាន់អ្នកគ្រប់គ្នាដែលមានវត្តមាននៅទីនោះ
ទាំងអស់គ្នាបានក្រោកឈរឡើងដើម្បីសម្តែងការគោរពដល់មេកើយ ជុងហ្គុកក៏បានដើរយ៉ាងរហ័សរហួនទៅកាន់កន្លែងរបស់គេដែលដើរគេ
<<សូមសម្រួលឥរិយាបថចុះគ្រប់គ្នា>>ជុងហ្គុកនិយាយចប់ក៏ដាក់ខ្លួនអង្គុយចុះ ស្របពេលអ្នកគ្រប់គ្នាក៏បានអង្គុយដែរ
<<តើលោកជុងហៅពួកយើងមកទីនេះមានរឿងរឿងសំខាន់អ្វីចង់ប្រាប់ពួកយើងមែនទេ?>>ម៉ាហ្វៀម្នាក់បានសួរ
<<គឺយើងគ្រាន់តែចង់អោយពួកលោកទាំងអស់គ្នាគោរពច្បាប់ម៉ាហ្វៀរបស់ពួកយើង ហើយហាមល្មើសខមួយណាជាដាច់ខាត ពួកលោកកុំស្មានថាខ្ញុំមិនដឹងណាថាពួកលោកបានធ្វើអ្វីខ្លះ ដាក់អ្នកណាខ្លះ!!>>ជុងហ្គុកនិយាយទាំងទឹកមុខកាច ធ្វើអោយអ្នកដែលដឹងថាខ្លួនបានធ្វើនោះឳនមុខចុះទម្លាក់ទឹកមុខយ៉ាងលឿនព្រោះពួកគេខ្លាចថាជុងហ្គុកនឹងធ្វើអ្វីមួយដាក់ពួកគេ ជុងហ្គុកក៏បានតទៀត

<<តើពួកលោកចង់អោយខ្ញុំនិយាយប៉ុន្មានដងទៀត ថាពួកយើងមានច្បាប់ហាមមិនអោយធ្វើបាបជនទន់ខ្សោយណាម្នាក់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនព្រោះអាងតែខ្លួនមានឋានៈជាម៉ាហ្វៀនោះទេ!!ពួកយើងរកស៊ីតាមរបៀបរបស់ពួកយើង ហើយពួកមនុស្សធម្មតារកស៊ីតាមរបៀបរបស់ពួកគេ យើងមិនអាចព្រោះអំណាចទៅធ្វើបាបជនស្លូតត្រង់ដែលគ្មានផ្លូវតដៃជាមួយពួកយើងវិញបានទេ!!ព្រោះវាជាអំពើរបស់មនុស្សថោកទាប!!បើពួកលោកចង់មានឈ្មោះជាសមាជិកម៉ាហ្វៀនោះ ពួកលោកមិនត្រូវប្រពឹត្តអំពើទាំងនោះម្តងទៀតទេ បើយើងដឹងបើសិនជាពួកលោកមានសំណាងល្អខ្ញុំនឹងដកដំណែងរបស់ពួកលោក តែបើសំណាងអាក្រក់វិញពួកលោកអាចនឹងគ្មានវាសនាអាចឃើញពិភពលោកនេះទៀតទេ!!! តើយល់ទេ!>>ជុងហ្គុកនិយាយដោយសម្លេងខ្លាំងធ្វើអោយអ្នកនៅក្នុងអង្គប្រជុំទាំងមូលភ័យខ្លួនឡើងញ័រ លើកលែងតែលោកហ្គាលីនទេ
<<បាទលោកជុងពួកនឹងមិនធ្វើទៀតទេ>>មានបុរសម្នាក់ក្នុងចំណោមនោះបាននិយាយឡើង រួចគ្រប់គ្នាក៏បន្តពីក្រោយ ពេលនេះជាពេលដែលពួកគេខ្លាចបំផុតព្រោះពេលជុងហ្គុកខឹងវាគ្មានផលល្អសម្រាប់ពួកគេទេ ហើយអ្វីដែលចេញពីមាត់របស់គេហើយគឺគេនឹងធ្វើពិតមែន
<<បានហើយថ្ងៃនេះចប់ត្រឹមហ្នឹងចុះ គ្រប់គ្នាអាចត្រឡប់ទៅវិញបានហើយលើកលែងតែលោកហ្គាលីនតែប៉ុណ្ណោះ>>ឮបែបនេះពួកគេក៏បានធូរទ្រូងខ្លាំងណាស់ដែលពួកគេបានរួចខ្លួនតែពួកគេដឹងថាហ្គាលីននឹងមានសំណាងអាក្រក់មិនខានទេ តែបានត្រឹមតែលួចអាណិត បន្ទាប់មកពួកគេក៏បានក្រោកឈរឡើងជាការលាទៅកាន់មេរបស់ពួកគេ ពេលពួកគេចេញទៅអស់ភ្លាមហ្គាលីនក៏ហាមាត់ភ្លាម
<<តើលោកមានការអ្វីមែនទេលោកជុង?>>និយាយទាំងចរិតក្អេងក្អាង
<<តើយើងមានរឿងអីលោកជាអ្នកដឹងច្បាស់ជាងគេហើយ!!ហើយខ្ញុំសូមប្រមានលោកថាលើកក្រោយមុននឹងធ្វើអ្វីត្រូវគិតអោយបានច្បាស់លាស់ព្រោះថាការហ៊ានជ្រុលពេកមិនមែនជារឿងល្អទេ!!>>ជុងហ្គុកនិយាយទាំងទឹកមុនរឹងពឹង
<<នេះតើឯងគិតថាខ្លួនឯងបានឡើងជាប្រធានក្រុមហើយឯងចង់ធ្វើអ្វីក៏បានមែនទេ?ឯងកុំភ្លេចអោយសោះថាខ្លួនឯងត្រឹមជាក្មេងដែលម៉ែឳបោះបង់ចោល ហើយបានក្លាយជាមេព្រោះឡើងតាមជើងខោរបស់ឳចិញ្ចឹមប៉ុណ្ណឹង អាក្មេងអាស៊ីនិស្ស័យថោកទាប!!>>ហ្គាលីនហ៊ាននិយាយទាំងមិនញញើតខ្លួនព្ហើយថែមក្រោកឈរគោះតុទៀតផងព្រោះតែគេស្គាល់ជុងហ្គុកតិចណាស់ និយាយចប់ភ្លាមវីលនិងសូលីនបិសនឹងចោលទៅចាប់ហែកមាត់គេទៅហើយតែត្រូវជុងហ្គុកឃាត់ទាន់
<<មាត់របស់លោកនេះប្រហែលជាមិនដែលបានស៊ីងងើតភ្លើងពីមុនមកទេទើបហ៊ានបើកមាត់ធំយ៉ាងនេះដាក់យើង!!តើងឯងចង់ដឹងថាអាក្មេងអាស៊ីនិស្ស័យថោកទាបដូចជាយើងនេះធ្វើស្អីឯងបានខ្លះ>>និយាយចប់ភ្លាមជុងហ្គុកក៏ហូតកាំភ្លើងមួយដើមចេញពីអាវធំរបស់គេ រួចបាញ់សំដៅទៅចំជើងទាំងសងខាងរបស់គេធ្វើអោយគេដេកដួលនៅនឹងកន្លែងភ្លាមៗតែគេមិនទាន់ស្លាប់ទេ ជុងហ្គុកបានដើរទៅចាប់ក្របួចកគេឡើងហើយយកកាំភ្លើងញាត់ចូលមាត់គេ ធ្វើអោយហ្គាលីនភ័យរកអ្វីមកប្រៀបគ្មាន
<<លោកជុងខ្ញុំសុំទោសទុកជីវិតអោយខ្ញុំផង>>ហ្គាលីន
<<កុំបារម្ភអីយើងមិនអោយឯងស្លាប់ស្រួលយ៉ាងនេះទេ គឺយើងនឹងធ្វើអោយឯងងាប់យ៉ាងពិបាកបំផុតនៅពេលណាដែលយើងចង់ ឯងដឹងទេថាឯងបានធ្វើអោយមនុស្សមិនតិចពាន់អ្នកទេបានស្លាប់នៅក្នុងរោងចក្រស្រាក្រហមនោះ ដើម្បីតែចង់សងសឹកយើង ហេតុអីមិនមកតទល់ជាមួយយើងមួយនឹងមួយមកកុំធ្វើរឿងលាក់ពីក្រោយខ្នងយើងបែបនេះព្រោះថាមានតែអាពួកថោកទាបទេទើបលេងវាយឆ្មក់ពីក្រោយបែបនេះ!!>>ជុងហ្គុកនិយាយដោយកំហឹងពេញខ្លួន
<<អាចង្រៃ ឯងស្មានតែយើងខ្លាចឯងមែនទេ ឯងត្រឹមជាក្មេងមិនទាន់ជ្រុះប្រឡៃអស់ពីក្បាលនៅឡើយបែបជាចង់មកតតាំងជាមួយើង>>ពេលនោះជុងហ្គុកបានដើរចេញទៅហើយតែពេលឮសម្តីមិនភ្ញាក់រលឹករបស់ហ្គាលីន គេក៏បកក្រោយវិញ ហើយបញ្ចាអោយវីលយកកាំបិតយ៉ាងធំមួយគឺសម្រាប់ការធ្វើទារុណកម្មរបស់ពួកម៉ាហ្វៀមកកាន់ម្រាមមេដៃឆ្វេងរបស់គេចេញ ហ្គាលីនគ្មានផ្លូវតដៃនឹងគេបានទេគឺមានតែស្រែកដោយសេចក្តីឈឺចាប់ មើលទៅពិតជាគួរអោយសង្វេកណាស់ តែមនុស្សដូចជាគេនេះមិនសមទទួលបានការអាណិតអាសូរឡើយ
<<ទំនេរៗក៏ហៅពួកគ្នាឯងមកយកឯងទៅវិញផងព្រោះបើសំណាងមិនល្អជើងទាំងគូររបស់ឯងត្រូវកាត់ចោលក៏ថាបាន!!>>និយាយហើយជុងហ្គុកក៏ដើរចេញទៅបាត់ទៅ ទុកអោយហ្គាលីននៅស្រែកយំម្នាក់ឯង

#skip

To be continue

មនុស្សសម្ងាត់(ចប់)Where stories live. Discover now