ភាគ23: Romantic dinner

1.1K 62 1
                                    

#ភូមិគ្រឹះហ្វារីណូ

<<លោកជុងត្រឡប់មកវិញហើយមែនទេ?>>អ្នកស្រីមេការសួរជាការគួរ

<<បាទ!តើអ្នកស្រីបានរៀបចំតាមខ្ញុំឬនៅ?>>ជុងហ្គុកនិយាយដូចជាបានព្រមព្រៀងជាមួយមេការតាំងពីពេលណាមកមិនដឹង តែតាមពិតទៅគឺវាបែបនោះពិតមែន

<<ចាស!រួចរាល់ហើយលោក គឺធានាថាអ្នកប្រុសថេយ៍ពេញចិត្តមិនខានទេ>>មេការនិយាយទាំងញញឹមញញែមដូចជាទាយដឹងចិត្តរបស់ជុងហ្គុកណាស់ចឹង
ជុងហ្គុកវិញខ្ចិលនិយាយច្រើនគេក៏បានញញឹមជាសញ្ញាថាពេញចិត្តទៅកាន់មេការហើយក៏ប្រញាប់រត់ឡើងទៅបន្ទប់របស់ខ្លួនយ៉ាងលឿនដើម្បីរៀបចំខ្លួនសម្រាប់យប់នេះ ពេលជុងហ្គុកឡើងទៅបាត់អ្នកបម្រើម្នាក់ក៏បានបន្លឺឡើងថា

<<ខ្ញុំឆ្ងល់ណាស់មេការ តើហេតុអីលោកជុងមិននាំអ្នកប្រុសថេយ៍ទៅញាំអីក្រៅទៅដូចជាអាហារនៅសណ្ឋាគារផ្កាយប្រាំ អាហារនៅស្កាយបារមានភ្លើងពណ៌និងភ្លេងកំដរអារម្មណ៍គឺរូមិនទិចណាស់ណា!! តែបែបជាមកញាំនៅដំបូលភូមិគ្រឹះទៅវិញ វាគឺជាកន្លែងមួយដែលគួរអោយខ្លាច ពេលដែលខ្ញុំឡើងទៅសម្អាតនៅទីនោះខ្ញុំបះរោមព្រឺឆ្អឹងខ្នង ព្រោះមិនដែលមានអ្នកឡើងទៅទីនោះទេ ជាពិសេសព្រោះតែលោកជុងមិនចូលចិត្តមើលផ្កាយពេលយប់!!>>អ្នកបម្រើរ៉ៃរ៉ាប់យ៉ាងហូរហែរព្រោះគិតយ៉ាងណាក៏មិនយល់ពីទង្វើរបស់ជុងហ្គុក

<<ឯងទៅដឹងស្អីទៅ!!លោកជុងធ្លាប់មិនចូលចិត្តកន្លែងនោះតែពេលនេះផ្សេងព្រោះតែមានអ្នកប្រុសថេយ៍ ហើយបំណងតែមួយគត់ដែលលោកជុងមិននាំអ្នកប្រុសថេយ៍ទៅញាំបាយក្រៅនោះព្រោះតែគាត់ខ្លាចអ្នកប្រុសថេយ៍មានគ្រោះថ្នាក់ គាត់ជាម៉ាហ្វៀមានសត្រូវគ្រប់ទិសទីនៅចាំឆ្លៀតឱកាសចាប់យកចំណុចខ្សោយរបស់លោកដើម្បីយកឈ្នះតាមផ្លូវរបស់ពួកគេ ដូច្នេះហើយលោកជុងខ្លាចពួកសត្រូវយកអ្នកប្រុសថេយ៍ជាចំណាប់ឆ្មាំងហើយពេលនោះមិនមែនតែលោកជុងទេត្រូវពិបាកអ្នកប្រុសថេយ៍ក៏ត្រូវរងគ្រោះដូចគ្នា និយាយចំពោះលោកជុងគឺខ្លាចលំបាកដល់មនុស្សជាទីស្រឡាញ់តែម្នាក់គត់នៅក្នុងពិភពលោករបស់គាត់នោះគឺអ្នកប្រុសថេយ៍!>>មេការនិយាយចប់ធ្វើអោយអ្នកបម្រើទាំងអស់អង្គុយស្តាប់ទាំងពិចារណាហើយវាក៏ជាការពិតមែនហើយព្រោះជុងហ្គុកហួងហែងថេយ៉ុងណាស់មិចនឹងព្រមអោយគេពិបាកនោះ គ្រប់គ្នាយល់ហើយក៏នាំគ្នាទៅធ្វើការរាងខ្លួនវិញទៅ

មនុស្សសម្ងាត់(ចប់)Where stories live. Discover now