ភាគ31:បានប្រុសសង្ហារទាត់មិត្តចោល

995 67 2
                                    

បន្ទាប់ពីថេយ៍ត្រឡប់ទៅសាលាវិញគេ ខំរៀន គ្មានថ្ងៃគ្មានយប់ព្រោះតែគេត្រៀមខ្លួនប្រឡង ហើយថ្ងៃនេះក៏បានមកដល់

#lobbie New York University

<<yay!ទីបំផុតប្រឡងចប់ហើយ!>>ជីមីនស្រែកមួយទំហឹង ព្រោះសប្បាយចិត្តពេក

<<មែនហើយជីមីន!តើsummer breakនេះឯងទៅប្រទេសកូរ៉េវិញទេ?>>ថេយ៉ុងសួរព្រោះចង់ដឹងខ្លាំងណាស់

<<អត់ទៅទេ>>ជីមីន និយាយមួយឃ្លានេះធ្វើអោយថេយ៉ុងភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះមិននឹកស្មានថាមិត្តរបស់គេ ធ្លាប់តែជាមនុស្សបាត់មុខម៉ាក់ប៉ាមិនបានតែពេលនេះគេថែមទាំងចង់នៅទីនេះក្នុងពេលsummer breakទៀតផង

<<ហេតុអ្វីទៅ?>>ថេយ៉ុងក៏ឆ្ងល់ដែរថាគេចង់នៅទីនេះធ្វើអី

<<គឺចង់នៅលេងជាមួយឯងនឹងហើយល្ងឺមែន!ឯងមិនបានទៅផ្ទះវិញយើងក៏មិនទៅដូចគ្នា>>ជីមីនខ្លាចថាថេយ៉ុងនៅម្នាក់ឯងអផ្សុក

<<គ្មានអ្នកណាល្អជាងឯងទេ!!>>ថេយ៉ុងហកទៅអោបជីមីន

<<បានហើយៗឯងនេះបញ្ចូរយើងសាហាវណាស់>>ជីមីន

<<ហិ ហិ ហិ>>

<<មែនហើយថេយ៍ សល់ប៉ុន្មានថ្ងៃទៀតគឺដល់ថកងៃបំណាច់ឆ្នាំហើយចង់ទៅដើរលេងជាមួយគ្នាទេ?>>ជីមីន

<<យើងក៏គ្មានអ្នកណាក្រៅពីឯងដែរ ជីមីនមានតែទៅជាមួយឯងហ្នឹងហើយ>>ថេយ៍

<<សម្រេចថាអូខេហើយណា!>>ជីមីន

<<អឺម>>

និយាយចប់ពួកគេក៏ចែកផ្លូវទៅផ្ទះរាងខ្លួនព្រោះពេលនេះរាងយប់ដែរហើយ

#ភូមិគ្រឹះហ្វារីណូ

<<លោកជុង តើថ្ងៃបំណាច់ឆ្នាំនេះលោកមានកម្រោងទៅបហរទ៏សក្រៅទេ>>វីល

<<គ្មានទេ ឆ្នាំនេះខ្ញុំនឹងនាំថេយ៍មើលសម្រស់ប្រទេសអាមេរិកយើងព្រោះគេមិនដែលបានដើរលេងទេតាំងពីមក>>ជុងហ្គុក វីលឮបែបនេះគេសឹងតែមិនជឿត្រជាក់របស់គេ ព្រោះជុងហ្គុកមិនដែលទុកពេលទំនេរចោលទេ លើសពីនេះទៀតគេធ្វើការគ្មានថ្ងៃសម្រាកទេ

មនុស្សសម្ងាត់(ចប់)Where stories live. Discover now