ភាគ32:ថ្ងៃបំណាច់ឆ្នាំ

941 62 3
                                    

#ថ្ងៃបំណាច់ឆ្នាំបានឈានមកដល់

#ភូមិគ្រឹះហ្វារីណូ

<<អ្នកប្រុសថេយ៍នេះជាសម្លៀកបំពាក់របស់អ្នកប្រុស>>អ្នកស្រីមេការហ៊ុចទៅអោយថេយ៍ដោយស្នាមញញឹមព្រោះគាត់ចង់ឃើញថាពេលដែលថេយ៍ពាក់ទៅគឺស្អាតប៉ុណ្ណា

<<អរគុណណាស់អ្នកស្រីមេការ>>

អ្នកស្រីមេការក៏បានសុំអនុញ្ញាតចេះទៅមុនព្រោះទុកពេលអោយថេយ៍បានផ្លាស់សម្លៀកបំពាក់ មិនយូរប៉ុន្មានថេយ៉ុងក៏បានដើរចុះមកក្រោម អ្នកគ្រប់គ្នាក៏បានបែរមុខទៅតម្រង់ទិសតែមួយរួមទាំងជុងហ្គុកផងដែរ រាងតូចច្រឡឹងជាមួយនឹងឈុតពណ៌ស លាយពណ៌ខ្មៅបន្តិច រួមជាមួយការតុបតែងមុខបែបស្រាលៗ បបូរមាត់ផ្កាឈូកជាមួយកូល័រភ្នែកពណ៌រាងទឹកក្រូចស្រាល ធ្វើអោយអ្នកទាំងអស់គ្នាមើលជំហរមាត់ព្រោះមិនងាយបានឃើញថេយ៍តុបតែងខ្លួនបែបនេះទេ

<<អ្នកប្រុសថេយ៍របស់ពួកយើងថ្ងៃនេះពិតជាស្រស់ស្អាតណាស់ ហិ ហិ!>>អ្នកបម្រើបាននិយាយទាំងអៀនព្រោះមួយគូរនេះសមគ្នាណាស់

<<បានហើយកុំអោយខាតពេលយូរឆាប់ឡើងឡានទៅណាថេយ៍>>ជុងហ្គុកបានបើកទ្វារឡានអោយថេយ៍ចូលរួចក៏ចូលទៅអង្គុយជិតថេយ៍

<<អរគុណលោកជុងណាស់សម្លៀកបំពាក់មួយឈុតនេះពិតជាស្អាតណាស់ ហើយក៏មើលទៅមិនមែនថោកដែរ ខ្ញុំសន្យាថាមិនធ្វើអោយវាប្រឡាក់ទេ ហើយនឹងយកអោយលោកជុងវិញក្រោយពេលញាំអីរួច>>ថេយ៍និយាយជាមួយស្នាមញញឹមតិចៗគួរអោយស្រឡាញ់

<<មិនបាច់ទេថេយ៍!នេះជារបស់ថេយ៍ហើយណា!ចាត់ទុកថាកាដូថ្ងៃបំណាច់ឆ្នាំចុះ>>

<<តែ...>>មិនទាន់បាននិយាយចប់ផងជូងហ្គុកក៏បាននិយាយកាត់

<<គ្មានតែ គ្មានស្ករទេណាថេយ៍ កុំបដិសេដទឹកចិត្តរបស់ខ្ញុំអីណា>>ឮបែបនេះថេយ៍ក៏បានត្រឹមងួកក្បាលជាសញ្ញាថាយល់ព្រម

មិនយូរប៉ុន្មានរថយន្តមានតម្លៃថ្លៃកប់ពពកក៏បានមកចតពីមុខ restaurant មួយកន្លែងដែលវាជាប្រភេទsky bar restaurant ប្រចាំNew Yorkនេះតែម្តង

មនុស្សសម្ងាត់(ចប់)Where stories live. Discover now