ភាគ៣: ជុងហ្គុកហ្វារីណូ

2.4K 127 0
                                    

សម្លេងទាំងពីខាងដែលបង្កជាជម្លោះនោះ ស្រាប់តែត្រូវបានបិទមាត់ស្ងាត់សឹងភ្លាមៗដោយឯកឯង បន្ទាប់ពីបានឃើញវត្តមានរបស់បុរសម្នាក់។

បុរសម្នាក់នោះបានចុះពីលើឡានដែលមានតម្លៃថ្លៃកប់ពពក ពណ៌ខ្មៅក្រឹបរលើបរលោង ដោយមានអង្គរក្សឆ្វេងស្តាំចាំជួយបើកទ្វាឡាន ដើម្បីទទួលគេចូលក្នុងភូមិគ្រឹះ។

មនុស្សជាច្រើននាក់ នៅក្នុងភូមិគ្រឹះដែលកំពុងទទឹមរងចាំបុរសម្នាក់នោះតែពេលនេះគេបានមកដល់ហើយ មនុស្សរាល់គ្នាបានបាញ់ក្រសែកភ្នែកមកកាន់គេគ្រប់គ្នា ហើយអ្នកខ្លះទៀតក៏ចូលមកបម្រុងទៅនិយាយជាមួយគេតែគ្រប់យ៉ាងមិនបានសម្រេចទេ ព្រោះបុរសម្នាក់នេះមិនបានចាប់អារម្មណ៍ជាមួយអ្នកទាំងនោះទេ។

ដោយមិនបាននិយាយរាក់ទាក់ឬចាប់អារម្មណ៍នឹងនរណាម្នាក់ឡើយ គេបានដើរ
សម្តៅទៅរកបន្ទប់មួយ នៅក្នុងភូមិគ្រឹះមួយនេះ។

នៅពេលគេបើទ្វាចូលមក​​ គេពិតជាគ្មានអ្វីពាក្យវាចាទេ គឺមានតែទឹកមុខដ៏ត្រជាក់ស្រឹម រឹងមាំមិនងាយបង្ហាញអោយនរណាម្នាក់ដឹងពីជម្រៅចិត្តរបស់គេឡើយ។ទឹកមុខនិងអារម្មណ៍អាចលាក់បាន តែចំពោះកែវភ្នែកវិញមិនអាចលាក់បាត់បញ្ហាបានទេ គឺវាពោរពេញទៅដោយភាពឈឺចាប់ ដែលមិនអាចនឹកស្មានដល់នៅក្នុងចិត្តរបស់បុរសម្នាក់នេះ។

ប្រអប់អ្វីម្យ៉ាងដែលឋិតនៅចំពោះមុខគេនៅពេលនេះបានជំរុញអោយគេបោះជំហានតិចៗទៅជិតប្រអប់ដ៏ធំមួយនោះ វាជាកន្លែងថ្មីរបស់លោកហ្វារីណូវាពិតជាតូចចង្អៀតណាស់ វាប្រាក
ដជាផ្តល់ភាពលំបាកលំបិនដល់លោកហ្វារីណូហើយ។ គេមិននឹកស្មានថាលោកប៉ារបស់គេដែលធ្លាប់តែនៅនិយាយជាមួយគេ លើកទឹកចិត្តគេនិងអោយតម្លៃគេខ្លាំងជាងនរណាទាំងអស់ ហើយក៏ជាអ្នកផ្តល់ឱកាសអោយគេបានបញ្ចេញស្នាដៃរបស់គេ តែពេលគេបានជោគជ័យបន្តិច លោកហ្វារីណូក៏បានចាកចេញពីគេទៅ ទៅរហូតគ្មានថ្ងៃត្រឡប់មកវិញ។

<<Father! Thank you so much for everthing you've done. Thanks for giving me a chance to achieve a brighter future! Please Rest Peacefully Father! I'll always remember you!>> គេនិយាយសម្លេងតិចៗនៅមុខប៉ារបស់គេ ដែលភ្លាមនោះស្រាប់តែទឹកភ្នែកក្នុងនាមជាកូនប្រុសមួយដំណកបានស្រកចុះមកយ៉ាងឈឺផ្សាបំផុត។

មនុស្សសម្ងាត់(ចប់)Where stories live. Discover now