ភាគបញ្ចប់:សុភមង្គលពិតប្រាកដ

1.3K 73 1
                                    

#ប្រទេកូរ៉េកូរ៉េខាងត្បូង ទីក្រុងសេអ៊ូល

<<យ៉ាងមិចហើយថេយ៍ អូនមានអារម្មណ៍យ៉ាងមិចដែរ?>>ជុងហ្គុកបានបែមកសួរថេយ៍

<<គឺភ័យអរៗ ខ្ញុំនឹកប៉ាម៉ាក់តែមិនដឹងថាពួកគាត់នឹកខ្ញុំឬអត់ទេ?>>

<<អូនកុំបារម្ភពេកណាថេយ៍!ទោះគាត់នឹកឬមិននឹកថេយ៍វាជារឿងរបស់ពួកគាត់អោយតែថេយ៍បានបំពេញតួនាទីរបស់ថេយ៍នោះគឺល្អហើយណា>>និយាយបែបលួងលោមនិងយកដៃទៅអង្អែលក្បាលថេយ៍

គ្រប់គ្នាក៏បានស្ងាត់រាងខ្លួនរបស់ដល់ពេលឡានបើកមកដល់មុខផ្ទះមួយដែលមានទំហំតូចខ្លាំងនៅជិតដល់ជាយក្រុងទៅហើយ បើតាមមើលទៅវាប្រកដណាស់ជាផ្ទះរបស់ថេយ៍ តែថាពេលនេះវាមានសភាពចាស់ណាស់ របស់របររញ៉េរញ៉ៃរាយប៉ាយពេញផ្ទះ ថេយ៍សឹងតែចំណាំផ្ទះខ្លួនមិនបានទៅហើយ

<<ចម្លែកណាស់ទីនេះមិចក៏ស្ងាត់ម្លេះ!!មើលទៅដូចជាគ្មានមនុស្សនៅទេ>>ជុងហ្គុកបានឆ្ងល់មិនខុសពីថេយ៍ទេ តែពេលនេះវាជាសំណួរដែលគ្មានចម្លើយ

<<មិនអាចទេ ប៉ាម៉ាក់គាត់មិនដែលទៅណាទេ ជាពិសេសនោះពួកគាត់កាន់តែមិនអាចទៅណាបាត់ទាំងពីរនាក់បឩបនេះទេ>>និយាយដល់ត្រឹមនេះគ្រប់គ្នាក៏បាននាំគ្នាចុះពីលើឡាន ដើម្បីដើរទៅមើលខាងក្នុងថាតើមានរឿងអ្វីអោយពិតប្រាកដ

នៅពេលដើរចូលទៅកដល់មាត់ទ្វារផ្ទះថេយ៉ុងក៏ឃើញថាទ្វារបាត់ចាក់សោរជាប់បាត់ទៅហើយ

<<ខ្ញុំគិតថាខ្ញុំនឹងទៅសាកសួរអ្នកនៅម្តុំនេះសិនណា>>ថេយ៉ុងនិយាយរួចក៏បានដើរទៅផ្ទះអ្នកជិតខាងដែលគេតែងតែស្គាល់និងនិយាយជាមួយតាំងពីតូចមក

<<ជម្រាបសួរលោកអ៊ំ!>>

<<ថេយ៉ុង!!នេះឯងមកវិញហើយមែនទេ?អ៊ំមិននឹកស្មានថាឯងនឹងមកវិញទេ!>>

<<ខ្ញុំក៏មិននឹកស្មានថាខ្ញុំបានមកវិញដូចគ្នាណាអ៊ំ!>>

<<បានហើយ ពេលនេះឯងមកវិញក៏ល្អហើយ អ៊ំមានរឿងចង់ប្រាប់ឯង!>>

<<រឿងនេះពាក់ព័ន្ធនឹងឪពុកម្តាយខ្ញុំមែនទេ!>>

<<ពិតមែនហើយ គឺពួកវាទាំងពិរនោះមិនកែចរិតសោះហើយពេល ខ្ញុំឮថាឯងតែងតែផញើរលុយអោយពួកវា តែពួកវាបែរជាយកលុយនោះទៅលេងល្បែងអស់រហូតដល់សម្រេចចិត្តថាដាក់ផ្ទះនេះបញ្ចាំ ហើយពេលនេះផ្ទះនេះត្រូវម្ចាស់ថ្មីរើបអុសយកទៅបានហើយ ថែមទាំងចាប់ពីរនាក់នោះដាក់គុកទៀតផង>>

មនុស្សសម្ងាត់(ចប់)Where stories live. Discover now