ភាគ៦: ជិះយន្តហោះលើកដំបូង

2K 99 3
                                    

នៅពេលមកដល់ប្រលានមិត្តរួមដំណើរទាំងអស់បានចុះពីឡានរួមទាំងថេយ៍និងជីមីនផងដែរ។

ពេលមកដល់ប្រលានយន្តហោះភ្លាមអារម្មណ៍របស់ថេយ៍ពិតជាពិបាកពណ៌នាខ្លាំងណាស់ ដូចភ័យបន្តិចត្រេកអរបន្តិចប៉ុន្តែគេត្រូវតែតាំងចិត្តអោយរឹងពឹងដើម្បីអាចយកឈ្នះភាពភ័យខ្លាចពេលជិះយន្តហោះបាន។

#skip

មិនយូរប៉ុន្មានវាក៏ដល់ពេលដែលពួកគេត្រូវឡើងទៅលើយន្តហោះហើយ វាជាវិនាទីមួយដែលគួរអោយរំភើបបំផុតសម្រាប់ថេយ៉ុង ប៉ុន្តែចំពោះជីមីនវិញគេគ្មានអារម្មណ៍អីជាពីសេសទេព្រោះគេជិះឡើងធ្លាប់ទៅហើយ។

ការជិះយន្តហោះសម្រាប់ជីមីនគឺដូចជាការជិះឡានលេងតាមដងផ្លូវចឹងដែរ គេនឹកឃើញចង់ជិះពេលណា ម៉ោងណាក៏បានព្រោះគេជាកូនអ្នកមានលំដាប់ប្រទេសមិនខ្វះទេលុយចាយ ប៉ុន្តែគេនៅតែដាក់ខ្លួនហើយមិនប្រកាន់អ្នកក្រឡើយអោយតែមនុស្សនោះមានអត្តចរិតល្អគឺគេរាប់អានទាំងអស់ជាក់ស្តែងដូចថេយ៍ជាដើម។

តែថាអារម្មណ៍ថ្មីដែលជីមីនទទួលបាននោះគឺវាជាលើកទី១ហើយដែលគេជិះយន្តហោះជាមួយថេយ៍ ហើយថែមទាំងជិះនៅក្នុងយន្តហោះរួមពោលគឺមិនជាយន្តហោះឯកជនរបស់គេជិះម្នាក់ឯង។

<<សូមអធ្យាស្រ័យអតិថិជនជាទីគោរពខាងបុគ្គលSouth Korean Airlineនឹងផ្តល់ការណែនាំពីរបៀបខ្លះៗនៅក្នុងការជិះយន្តហោះនិងការការពារសុវត្ថភាពផ្ទាល់ខ្លួនរបស់លោកអ្នកផងដែរ......>>សម្លេងដ៏ពិរោះស្រួយស្ងោករបស់នារីអាកាសចរម្នាក់បានបន្លឺឡើងប្រកបទៅក្រមសីលធម៌និងសុភាពរាបសាបំផុត ហើយនាងក៏បានបន្តការណែនាំពីវិធីផ្សេងៗទៀតទៅ។

បន្ទាប់ពីណែនាំពីរបៀបនៅក្នុងការការពារខ្លួនចប់សព្វគ្រប់ នារីអាកាសចរម្នាក់នោះក៏បានឱនដងខ្លួន90°ជាការគោរពដល់អត្ថថិជនទាំងឡាយដែលនៅទីនោះ។

រួចនាងបានពោលឡើងម្តងទៀតថា<<ជាចុងក្រោយ ក្រុមការងារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទុកចិត្តនិងរើសយកសេវាកម្មងយើងខ្ញុំ...>>នារីអាកាសចរ

បន្ទាប់ពីនិយាយរួចនាងក៏បានដើរចេញពីកន្លែងនោះដោយភាពទន់ភ្លន់និងមានស្នាមញញឹមជាប់ជានិច្ចដែលជាហេតុធ្វើអោយគ្រប់គ្នានៅទីនោះមានអារម្មណ៍ថាកក់ក្តៅ និងមិនខនបំណងឡើយដែលជ្រើសរើសយកសេវាកម្មមួយនេះ។

មនុស្សសម្ងាត់(ចប់)Where stories live. Discover now