ភាគ7: អាថ៌កំបាំង

1.9K 97 2
                                    

ពេលនេះម៉ាក់របស់ថេយ៍បានក្រោកឡើងហើយក៏ដើរតម្រង់ចុះមកក្រោមហើយគាត់ក៏ចម្លែកចិត្តណាស់ដែរព្រោះថ្ងៃនេះមិនឃើញវត្តមានរបស់ថេយ៍សោះ។

គាត់ក៏ចាប់ផ្តើមភ័យៗខ្លួនដែរព្រោះជាធម្មតាថេយ៍តែងតែដាស់គាត់អោយក្រោកហើយថែមទាំងចម្អិនម្ហូបទុកអោយម៉ាក់ប៉ាគេផងដែរ មុននឹងគេចេញទៅសាលាតែចម្លែកអីថ្ងៃនេះបាត់ស្រមោលគេឈឹង។

<<ថេយ៉ុង!! ថេយ៉ុង!!ឯងទៅណាបាត់ហើយ យើងឃ្លានណាស់ឆាប់ចុះមកធ្វើម្ហូបអោយយើងសុីភ្លាម>>ដោយមិនឃើញថេយ៍គាត់ក៏សម្រេចចិត្តស្រែកហៅគេក្រែងគេនៅលើផ្ទះតែថាគ្មានសម្លេងឆ្លើយតបទេ

<<ថេយ៉ុង!!នេះឯងថ្លង់ហើយមែនទេបានយើងហៅឯងចង់បែកផ្ទះហើយឯងមិនឮទៀត?>>ម៉ាក់ថេយ៍ខឹងយ៉ាងខ្លាំងព្រោះតែថេយ៍មិនតបគាត់

ដោយទ្រាំពុំបានគាត់ក៏រត់ឡើងទៅបន្ទប់ថេយ៍ហើយគាត់បានបើកចូលយកតែម្តងដោយមិនបានសុំការអនុញ្ញាតពីម្ចាស់បន្ទប់ឡើយ តែថារឿងដែលគួរអោយភ្ញាក់ផ្អើលនោះគឺមិនឃើញវត្តមានថេយ៍នៅក្នុងបន្ទប់មួយនេះឡើយ។

ម៉ាក់របស់ថេយ៍ក៏កាន់ឆ្ងល់ទៀតហើយ គាត់ក៏បានរត់ទៅបើកទូរអាវរបស់ថេយ៍ គាត់ក៏បានឃើញថាទូរឡើងទូលាយ អាវជាច្រើនត្រូវបានបាត់ពីក្នុងទូរនេះ

<<នេះវាស្អីទៅ? មានចោរចូលផ្ទះ? ឬក៏....!!>>ម៉ាក់ថេយ៉ុងនិយាយបានប៉ុណ្ណឹងក៏បានឈប់បន្តិចហើយបន្តទៀតថា

<<ថេយ៉ុង!!ថេយ៉ុង!!នេះឯងហ៊ានណាស់ណាអាក្មេងចង្រៃ ឯហ៊ានលួចចេញពីផ្ទះផងហេស>>និយាយាសុខៗម៉ាក់ថេយ៍ក៏បាននឹកឃើញរឿងថេយ៉ុងសុំអនុញ្ញាតចេញទៅបោះជំរុំ តែពេលនេះថេយ៍ក៏បានលួចចេញទៅស្ងាត់ៗ

គ្រាន់តែដឹងភ្លាមម៉ាក់ថេយ៉ុងក៏បានស្រែកជំទាល់ពេញផ្ទះដោយមិនគិតពីអ្នកនៅកំពុងគេងនោះសោះ។

ស្រែកជំទាល់ម្នាក់ឯងមិនអស់ចិត្តគាត់ក៏ទៅរករឿងប៉ារបស់ថេយ៍ទៀតផង។

<<អាប្តីហេងស៊ូយ!!យើងធ្លាប់ឯងហើយមែនទេ ថាកុំអោយទៅរើសអាក្មេងតាមចិញ្ជើមផ្លូវនោះមកចិញ្ចឹម!!តែឯងមិនស្តាប់យើងសោះ!!ពេលនេះយ៉ាងមិច!!ឃើញវាធ្វើដាក់យើងទេ!!គ្រាន់តែនៅចាំជួយសងបំណុលមិនបានផង>>ម៉ាក់ថេយ៍ស្រែកជេរអ្នកដែលមាននាមជាប្តីដូចកម្រោលចូល ដោយមិនយល់ពីមុខវ្តីសោះ

មនុស្សសម្ងាត់(ចប់)Where stories live. Discover now