ភាគ11: យកគេមកជួបយើង!!

1.9K 105 1
                                    


<<ថេយ៉ុង!!នេះឯងមកវិញហើយមែនទេ ? ហេតុអីឯងបាត់ទៅយូរដល់ថ្នាក់នេះ? យើងខំតែបារម្ភពីឯង>>ថេយ៉ុងដើរមិនទាន់ដល់ស្រួលបួលផងជីមីនរត់ទៅអោបគេហើយ សួរយកៗតែម្តង

<<ជីមីនយើងមិនអីទេឯងមិនបាច់បារម្ភទេ យើងមិនអីទេ!! តែយើងមានរឿងចង់ប្រាប់ឯង>>ថេយ៉ុង

<<រឿងអ្វីទៅថេយ៉ុង?>>ជីមីនចោទសួរទៅថេយ៉ុងដោយការងើងឆ្ងល់

<<គឺយើបានទៅដល់កន្លែងមួយ វាមិនឆ្ងាយពីទីនេះប៉ុន្មានទេ តែបែរជាគ្មានមនុស្សទៅដល់សោះ និយាយរួមមកគឺទីនេះមានតែយើងម្នាក់ទេ ប៉ុន្តែវាពិតជាស្អាតហើយមានផ្កានិងរុក្ខជាតិដែលគួរអោយចាប់អារម្មណ៍ជាច្រើន ច្រើនជាងនៅសួនផ្កាមួយនេះទៅទៀត តែថាហេតុបានជាគ្មានមនុស្សទៅទីនោះ? អូរមែនហើយយើងក៏មានរូបមកដែរ!!>>ថេយ៉ុងនិយាយរៀបរាប់ទៅកាន់ជីមីន ក្រែងជីមីនដឹងរឿងអ្វីមួយព្រោះគេឧស្សាហ៍ចេញចូលប្រទេសអាមេរិកណាស់ គេក៏បានអោយរូបដែលគេថតបាន នៅទៅនេះអោយជីមីនមើល

<<ថេយ៍!!យើងសុំឯងទៅចុះណា ទោះយើងមកទីនេះញឹកញាប់ពិតមែន តែយើងមិនដែលឮរឿងអីទាំងនេះទេ ដូច្នោះហើយឯងទៅចេះតែទៅអីណា ទីនេះមិនជាប្រទេសកូរ៉េទេ!! យើងមិចនឹងស្មានដល់ទៅថាវាជាតំបន់មានសត្វកាចសាហាវ...>>ជីមីននិយាយមិនទាន់ចប់ផងស្រាប់តែ

<<អត់គឺយើងបានសាកល្បងហើយគ្មានសត្វកាចសាហាវហើយក៏គ្មានអ្វីខុសប្រក្រតីដែរណា!!>>ថេយ៉ុងបាននិយាយកាត់ជីមីន ព្រោះគេគិតថាគេបានដឹងរឿងអស់ហើយតែគ្មានហេតុផលអីដែលមនុស្សមិនទៅទីនោះឡើយ!!

<<តោះពួកយើងត្រឡប់ទៅវិញ នឹងបានទៅញ៉ំាអីឆ្ងាញ់ផងណា!!>>នៅពេលជីមីននិងថេយ៉ុងកំពុងនិយាយគ្នាសុខៗក៏មានសម្លេងមួយបន្លឺឡើងកាន់ពួកគេទាំងពីរ គឺអ្នកគ្រូម្នាក់បានហៅសិស្សទាំងអស់អោយឡើងឡានត្រឡប់ទៅវិញ

<<បាទ/ចាសលោកគ្រូ!!>>សិស្សទាំងអស់

#skip

#នៅតាមដងផ្លូវដ៏ស្ងាត់ច្រងំ

នៅតាមផ្លូវមួយពោរពេញទៅដោយដើមឈើអមសងខាងផ្លូវ គ្មានសូម្បីតែមនុស្សដើរឆ្លងកាន់ យើងបែរជាបានឃើញមានឡានមួយគ្រឿងខ្មៅក្រឹបរលើបរលោង បរយ៉ាងលឿនស្លេវ ហើយក៏មានឡានពីរគ្រឿងទៀតជិះពីរក្រោយឡានខ្មៅមួយនោះពួកគេទំនងជាជិះដេញតាមគ្នា

មនុស្សសម្ងាត់(ចប់)Where stories live. Discover now