ភាគ13: តើអ្នកណាបញ្ចូនឯងមក?

1.8K 115 1
                                    

ពេលនេះនេះរាងតូចដែលបានសន្លប់បាត់ឈឹងក៏ស្រាប់តែកម្រើកខ្លួនបន្តិច ជាសញ្ញាថាគេដឹងខ្លួនវិញហើយ

<<នេះខ្ញុំនៅទីណា?ហើយពួកលោកជានរណា?>>ថេយ៉ុង

<<នៅក្នុងឡានហ្នឹងហើយចេះសួរទៅកើត!!ហើយពួកយើងជានរណាមិនបាច់ចង់ដឹងទេ បិតមាត់ហើយនៅអោយស្ងើមទៅ?>>បុរសដែលកំពុងបញ្ជារថយន្តបានបែរមកនិយាយជាមួយថេយ៍បែបកម្បុតៗ

<<នេះខ្ញុំត្រូវគរចាប់ជម្រឹតមែនទេ ស្លាប់ហើយ!!តើខ្ញុំត្រូវធ្វើយ៉ាងមិចទៅ?>>ថេយ៉ុងនិយាយនៅក្នុងចិត្តម្នាក់ គេពិតជាខ្លាចណាស់ព្រោះថាទីនេះមិនមែនជាកន្លែងរបស់គេទេ គេមិនអាចធ្វើអ្វីបានឡើយ!! គឺមានតែស្ងាត់មាត់ហើយបណ្តោយទៅតាមវាសនាទៅចុះ

មិនយូរប៉ុន្មានអារម្មណ៍ដែលភ័យខ្លាចអម្បាញ់មិញនេះបានរលាយបាត់អស់ដោយជំនួសមកដោយសំណួររាប់លានសំណួរគ្មានចម្លើយ នៅពេលដែលឡានបានឈប់នៅមុខភូមិគ្រឹះដ៏ធំស្គឹមស្គៃមួយ

<<នេះជាផ្ទះរបស់ចោរមែនទេ មិនគួរអោយជឿមែនណា!! ពួកគេអាចដើរចាប់ជម្រឹតគេដល់ក្លាយជាអ្នកមានមែនទេ!!>>ថេយ៉ុងនិយាយពាក្យទាំងនេះមិនចង់ចេញទេពោះតែផ្ទះនោះធំពេក ធំដូចជានៅក្នុងរឿងចឹងដែរ!!

ភ្លាមនោះវីលបានបើកទ្វាឡានហើយនាំថេយ៉ងទៅក្នុងភូមិគ្រឹះ

<<លោកនេះជាអ្វីទៅខ្ញុំមិនយល់សោះហើយ!!>>ថេយ៉ុងទ្រាំលែងបានហើយក៏ដាច់ចិត្តសួរទឰកាន់វីល

<<បន្តិចទៀតនេះឯងនឹងដឹងដោយខ្លួនឯងហើយមិនបាច់សួរដេញដោលច្រើនទេ>>វីល

ចុងក្រោយគឺគេនៅតែមិនបានចម្លើយដដែល

<<លោកជុង!! នេះគឺគេ!!>>វីលនិយាយទៅកាន់ជុងហ្គុកតិចៗព្រោះខ្លាចអ្នកបម្រើឮ

ថេយ៍សឹងតែសន្លប់ហើយនៅពេលដែលឃើញអ្នកដែលត្រូវបានគេហៅថាលោកនោះបែរមុខមក មុខចោរស្អាតសង្ហារដល់ថ្នាក់នេះហេស!! គេនៅតែគិតថាពួកគេជាចោរតែ ចោរគេដែលប្រើភាសាថ្លៃថ្នូរបែបនេះដែរមែនទេ?

<<អឺម!!>>ជុងហ្គុកតបវិញដោយសម្លេងក្រហឹមតិចៗហើយក៏ចាប់ទាញដៃថេយ៍ពីវីលទៅក្នុងបន្ទប់មួយដែលមានវីលដើរតាមពីក្រោយ

មនុស្សសម្ងាត់(ចប់)Where stories live. Discover now