ភាគ42: សារភាព

908 49 0
                                    

នៅពេលថេយ៍ឡើងទៅដល់បន្ទប់ភ្លាមថេយ៉ុងឃើញខោអាវជាច្រើនដាក់នៅលើគ្រែរបស់គេ

<<នេះជាកាដូសម្រាប់ថេយ៍ ល្ងាចនេះពាក់អោយស្អាតណា!>>នៅសុខសម្លេងរបស់ជុងហ្គុកបានបន្លឺឡើងពីក្រោយខ្នងធ្វើអោយថេយ៉ុងភ្ញាក់ក្រញែញខ្លួន

<<លោកជុងមិនបាច់ធ្វើដល់ថ្នាក់នេះទេ វាគ្រាន់តែជាតួនាទីរបស់ខ្ញុំតែប៉ុណ្ណោះដែលត្រូវជួយលោក!>>

<<មិនបានទេថេយ៍ខ្ញុំត្រូវធ្វើបែបនេះហើយ ព្រោះថេយ៍ជាមនុស្សដែលខ្ញុំស្រឡាញ់!>>ជុងហ្គុកនិយាយត្រង់គ្មានលាក់បាំងអ្វីបន្តិច ធ្វើអោយអ្នកស្តាប់នោះមុខឡើងក្រហម

<<លោកជុងកុំនិយាយលលេងអីណាវាមិនល្អទេ>>

<<នេះតើងថេយ៍ល្ងង់មែន ក៏ធ្វើជាល្ងង់ទៅ?>>

<<...>>

<<ខ្ញុំបានស្រឡាញ់ថេយ៍តាំងពីបានជួបថេយ៍ដំបូងថេយ៍មិនដឹងទេមែនទេ?>>

<<...>>

<<ខ្ញុំតែងតែយកចិត្តទុក្ខជាមួយថេយ៍ព្រោះតែខ្ញុំស្រឡាញ់ថេយ៍នេះហើយ>>ពាក្យនេះទើបធ្វើអោយថេយ៉ុងមុខក្រហមលើសដើម

<<ខ្ញុំគឺ គឺ>>

<<ថេយ៍មិនបាច់និយាយអ្វីច្រើនទេគ្រាន់តែឆ្លើយនឹងសំណួរខ្ញុំមួយមកថាតើថេយ៍ស្រឡាញ់ខ្ញុំវិញទេ?>>

<<គឺខ្ញុំ ខ្ញុំក៏ស្រឡាញ់លោកដែរ!!!តាំងពីពេលណាមិនដឹងទេ គ្រាន់តែដឹងថានៅពេលដែលខ្ញុំនៅជិតលោកខ្ញុំមានអារម្មៗណ៍ថាកក់ក្តៅនិងមានសុវត្ថិភាព>>

<<...>>

<<ខ្ញុំមិនដែលហ៊ានលើសព្រំដែនទេ ព្រោះខ្លាចថ្ងៃណាមួយខ្ញុំលែងបាននៅជិតលោកជុងទៀត ហើយពេលនោះខ្ញុំនឹងឈឺចាប់ខ្លាំង ដូច្នេះហើយបានជាខ្ញុំព្យាយាមលាក់បាំងនឹងលោកកន្លងមក>>

<<ថេយ៍!ស្តាប់បងណា ពួកយើងគ្មានថ្ងៃបែកគ្នាទេ បងក៏គ្មានថ្ងៃចោលអូន!តែបងចង់អោយអូនប្រាប់បងថាអូនចង់នៅជាមួយបងជារាងរហូតទេ?>>

<<ចង់ ខ្ញុំចង់នៅជាមួយបងរហូតដល់ចាស់>>ស្ទុះទៅអោបជុងហ្គុកដោយទឹកភ្នែករលីងរលូង

មនុស្សសម្ងាត់(ចប់)Where stories live. Discover now