ភាគ៤: ឱកាសដែលនឹកស្មានមិនដល់

2.2K 111 0
                                    

ពេលព្រឹកដ៏ស្ងប់ស្ងាត់ដែលវាជាវេលាមនុស្សគ្រប់ៗប្រាណកំពុងតែគេងយ៉ាងស្កប់ស្កល់រាល់ៗខ្លួន។

រឺង!! រឺង!!

មួយសន្ទុសក្រោយមកភាពស្ងប់ស្ងាត់ត្រូវបាត់បង់ទៅអស់ព្រោះតែសម្លេងម៉ោងរោទិ៍។

វាពិតជាពេលដែលគួរអោយធុញបំផុតសម្រាប់មនុស្សគ្រប់រូប ប៉ុន្តែប្រហែលជាមិនមែនទេ សម្រាប់ថេយ៍នោះព្រោះគេបានបានក្រោកឡើងដោយភាពស្រស់ស្រាយ សប្បាយរីករាយខុសពីរាល់ដង តែថាមានរឿងអ្វីទៅទើបធ្វើគេរំភើបដល់ថ្នាក់នេះ?

បន្ទាប់ពីបានក្រោកចេញពីកន្លែងគេងហើយថេយ៍បានដើរសម្តៅទៅបន្ទប់ទឹកដោយភាពប្រញាប់ប្រញាល។

មិនយូរប៉ុន្មានទេ ស្រាប់តែទ្វាបន្ទប់ទឹកបានបើកបន្តិចម្តងៗបង្ហាញអោយឃើញរាងកាយតូចស្រឡូនប្រៀបបាននឹងមនុស្សស្រី បានដើរចេញពីបន្ទប់ទឹកមកដើម្បីតុបតែងខ្លួនប្រាណអោយបានរៀបរយដូចសព្វមួយដង។

ក្រោយគ្រប់យ៉ាងបានរៀបរយហើយថេយ៍បានរត់ចុះមកក្រោមយ៉ាងលឿនដោយមិនខ្វល់ថាវាពិតជាគ្រោះថ្នាក់ណាស់នៅពេលដែលយើងរត់ចុះពីរកាំជណ្តើរបែបនេះ។

ពេលមកដល់ភ្លាម ថេយ៍បានដើរសម្តៅទៅរកស្រ្តីម្នាក់ដែលគេឃាម្តាយរបស់ថេយ៍នេះឯង!

<<អរុណសួស្តីម៉ាក់! ម៉ាក់!កូនសុំម៉ាក់រឿងមួយតើបានទេ?គឺចេះណាម៉ាក់ ឆ្នាំនេះកូនរៀនបានពិន្ទុល្អណាស់ ទើបសាលាបានផ្តល់ឱកាសអោយកូនបានទៅបោះជំរុំជាមួយសាលានៅឯ
ទីក្រុងញ៉ូយ៉កដោយឥតគិតថ្លៃទេណាម៉ាក់!>>ថេយ៍និយាយបកស្រាយជាមួយម៉ាក់របស់គេដោយពាក្យសម្តីទន់ភ្លន់ និងសមរម្យបំផុត។

<<ហើយតើវាយ៉ាងមិច?>>ម៉ាក់ថេយ៍ឆ្លើយទៅគេវិញដោយពាក្យសម្តីគម្រោះគម្រើយពិបាកស្តាប់។

<<គឺកូនចង់សុំការអនុញ្ញាតពីម៉ាក់ទៅបោះជំរុំជាមួយសាលាណាម៉ាក់!សូមម៉ាក់អនុញ្ញាតអោយកូនបានទៅចូលរួមផងណាម៉ាក់!ព្រោះវាជាក្តីស្រមៃរបស់កូនយូរណាស់ហើយ!>>ទោះជាម៉ាក់គេប្រើសម្តីអាក្រក់យ៉ាងណាក៏ថេយ៍នៅតែគោរព ស្រឡាញ់គាត់ ហើយថែមទាំងប្រើភាសាទន់ភ្លន់ចំពោះម៉ាក់គេដដែល ។

មនុស្សសម្ងាត់(ចប់)Where stories live. Discover now