ភាគ30:ផ្ទះទារុណកម្ម

1K 67 5
                                    

មួយសប្តាហ៍កន្លងផុតទៅ

#ភូមិគ្រឹះហ្វារីណូ

<<មើលទៅមួយរយៈនេះថេយ៍ក៏បានធូរស្បើយច្រើនហើយ ដូច្នេះហើយវាដល់ពេលហើយដែលពួកវាត្រូវទទួលនូវអ្វីដែលគេបានប្រព្រឹត្តិ>>ជុងហ្គុក

<<តើ លោកជុងគិតចង់ធ្វើអ្វី?>>វីល

<<ខ្ញុំចង់ធ្វើអ្វី ខ្ញុំជឿណាថាមានតែលោកវីលទេដែលដឹងច្បាស់ជាងគេ តែដោយយល់ថាពួកគេជាក្មេង មិនសូវចេះគិតពិចារណាខ្ញុំនឹងមិនអោយពួកគេស្លាប់ទេ>>និយាយរួចក៏ដើរចេញទៅក្រៅបន្ទប់សៀវភៅទាំងពីរនាក់

ពេលដើរមកដល់បន្ទប់ទទួលភ្ញៀវ គេក៏ឃើញថាថេយ៍កំពុងនិយាយលេងជាមួយជីមីនយាងសប្បាយរីករាយ ជាការពិតណាស់រយៈពេលមួយសប្តាហ៍កន្លងមកជីមីនតែងតែមកជួបថេយ៍ដើម្បីកុំអោយគេអង្សុកពេក ឃើញបែបនេះជុងហ្គុកក៏សប្បាយចិត្តណាស់ដែរ តែគេមិនបានចូលទៅរំខានពួកគេទេ ក៏សម្រេចចិត្តដើរចេញទៅស្ងាត់ៗ

#ក្នុងឡាន

<<លោកជុងថ្ងៃនេះគឺលោកអញ្ជើញទៅណាដែរ?>>សូលីន

<<ទៅផ្ទះទារុណកម្មកណ្តាយព្រៃនោះទៅ>>និយាយចប់ភ្លាមសូលីនក៏បើកឡានចេញទៅយ៉ាងលឿនព្រោះអោយទាន់ចិត្តក្តៅអ្នកដែលជាចៅហ្វាយ

#ផ្ទះទារុណកម្ម

មិនយូរប៉ុន្មានពួកគេក៏បានមកដល់ទីនោះ ពេលមកដល់ភ្លាម យើងក៏បានប្រទះឃើញភូមិគ្រឹះមួយដែលមានទំហំតូចជាងភូមិគ្រឹះហ្វារីណូតែបន្តិចប៉ណ្ណោះ តែបែរជាមានឈ្មោះថាផ្ទះទារុណកម្មទៅវិញ

តាមពិតទៅផ្ទះនេះជាផ្ទះលំហែកាយរបស់លោកហ្វារីណូ ព្រោះទីនេះវាជាកន្លែងស្ងប់ស្ងាត់និងមានសុវត្ថិភាពបំផុតតែបានក្លាយជាផ្ទះទារុណកម្មព្រោះពេលនោះមានអ្នកចង់ក្បត់នឹងលោកហ្វារីណូច្រើនពេក គាត់ក៏បានសម្រេចចិត្តយកទីនេះជាកន្លែងប្រហារពួកគេ ហើយនៅក្នុងផ្ទះនេះមានឧបករណ៍ធ្វើឃាតគ្រប់ប្រភេទទាំងជំនាន់ចាស់និងជំនាន់ថ្មីយ៉ាងសម្បូរបែប

ក្រឡេកមកបច្ចុប្បន្នវិញជុងហ្គុកបានបិទភូមិគ្រឹះនេះចោលព្រោះគេចង់ដោះស្រាយបញ្ហាដោយសន្តិវិធីច្រើនជាងការធ្វើទារុណកម្ម តែថាពិភពលោកនេះពិតជាចូលចិត្តបង្ខំចិត្តគេពិតមែន

មនុស្សសម្ងាត់(ចប់)Where stories live. Discover now