ភាគ14: តើឯងជាប្រុសឬស្រីទៅហាស?

2K 127 6
                                    

នៅពេលនេះមេឃកាន់តែងងឹតទៅៗតាមនោះដែរ

<<ឯងគេងនៅបន្ទប់នេះហើយ!!>>ជុងហ្គុក ធ្វើអោយអ្នកស្តាប់នោះបើកភ្នែកធំៗបុិនពងមាន់

<<ថាមិចនេះជាបន្ទប់ដែលខ្ញុំត្រូវស្នាក់នៅមែនទេ??>>និយាយទាំងភ្ញាក់ផ្អើល

<<ពិតមែនហើយ តើមានបញ្ហាអីមែនទេ?>>ជុងហ្គុកចោតជាសំណួរទៅថេយ៉ុងវិញ

<<អូរ!!មិនអីទេលោកខ្ញុំគ្រាន់តែភ្ញាក់ផ្អើលបន្តិចព្រោះវាធំណាស់>>ថេយ៉ុង

<<ចឹងឯងសម្រាកចុះ!! អូរ!!មែនហើយ តើឯងមានឈ្មោះអ្វីដែរ?>>ជុងហ្គុកតម្រង់រកចេញទៅបន្ទប់គេវិញហើយ ក៏ស្រាប់តែបែរមកវិញ

<<ខ្ញុំគឺគីម ថេយ៉ុងលោកអាចហៅខ្ញុំថាថេយ៍ក៏បានណា  ចុះលោកវិញ!!>>ថេយ៉ុង

<<យើង គឺជុងហ្គុក>>ជុងហ្គុក

<<ចឹងឯងសម្រាកចុះ!!>>ជុងហ្គុក

<<បាទលោក!!>>ថេយ៉ុង

ពេលដើរចេញមកវិញនៅក្នុងចិត្តរបស់ជុងហ្គុកពិតជាចម្លែកណាស់អារម្មណ៍ច្របូកច្របល់

<<តើក្មេងនោះជាប្រុសឬស្រីទៅ? ហេតុអីគេមានកាយវិការ ការនិយាយស្តីដូចជាមនុស្សស្រីហើយថែមទាំងមានក្លិនក្រអូបបែបផ្អែមៗទៀតផង>>ជុងហ្គុកគិតក្នុងចិត្តម្នាក់ឯង

<<ហើយហេតុអីក៏យើងមានអារម្មណ៍ល្អពេលនៅជិតគេ ហើយថែមទាំងនិយាយស្តីប្លែកៗខុសពីនិស្ស័យរបស់យើងទៀតផង>>ជុងហ្គុកមិនយល់អារម្មណ៍ខ្លួនឯងឡើយ

ចំណែកឯងអ្នកក្នុងបន្ទប់នោះវិញ នៅតែមិននឹកស្មានដល់ថាខ្លួនអាចមានវាសនារស់នៅបន្ទប់ធំយ៉ាងនេះទេ

<<វាជាស្អីអោយប្រាកដទៅ? ជាការចាប់ជម្រឹកឬក៏យ៉ាងណា ? តែបើសិនជាគេចាប់ជម្រឹតពិតមែនយើងមិនដែលបានមកគេងនៅកន្លែងល្អៗបែបនេះទេ!!>>ថេយ៉ុង

<<គីម ថេយ៉ុង! គីម ថេយ៉ុង ឈ្មោះនេះដូចជាធ្លាប់ឮនៅកន្លែងណាមិនដឹង!!>>ជុងហ្គុកអង្គុយចងចញ្ចើមនៅក្នុងតុធ្វើការនៅក្នុងបន្ទប់គេងរបស់គេ ពិតមែនហើយនេះយប់ជ្រៅដែរ ហើយតែជុងហ្គុកនៅឆ្លៀតបង្ហើយការងារទៀត វាបានបញ្ជាក់ថាគេស្រឡាញ់ការងារណាស់តែថាថ្ងៃគេអារម្មណ៍មិនមូលសោះ ព្រោះតែក្មេងប្រុសម្នាក់នោះ

មនុស្សសម្ងាត់(ចប់)Where stories live. Discover now