ភាគ៥: សេចក្តីក្លាហានរបស់ថេយ៍ថេយ៍

2.1K 110 0
                                    

នៅថ្ងៃបន្ទាប់ ថ្ងៃនេះគឺជាថ្ងៃដែលចេយ៍ត្រូវទៅយន្តហោះហើយប៉ុន្តែគេនៅតែមិនទាន់បានសុំការអនុញ្ញាតពីម៉ាក់របស់គេបានសម្រេចនៅឡើយទេ។ គេពិតជាគ្មានជំនឿចិត្តទេថាវាអាចទៅរួចនោះ ប៉ុន្តែភ្លាមនោះស្រាប់តែគំនិតមួយបានផុសឡើងមក។

<<សុំទោសផងណាអ្នកម៉ាក់ដែលកូន
សម្រេចចិត្តធ្វើរឿងបែបនេះតែកូនពិតជាគ្មានជម្រើសពិតមែន!>>ថេយ៍និយាយទាំងការដឹងខុសតែគេពិតជាត្រូវទៅទីនោះមែន ហើយគេមិនឃើញថាមានវិធីណាក្រៅពីវិធីមួយនេះទេ គេពិតជាអស់ជម្រើសពិតមែន។

បន្ទាប់ពីនិយាយរួចថេយ៍បានរៀបចំសម្លៀកបំពាក់ដាក់ក្នុងកាបូបសាក់កាដូធំមួយ ហើយគេក៏បានរកឱកាសល្អដើម្បីរត់ចេញទៅ ដែលពេលនោះដែរម៉ាក់ប៉ាគេមិនទាន់ក្រោកនៅឡើងទេ គេលួចរត់ចេញទៅតែម្តងដោយមិមបានផ្តល់ដំណឹងអោយពួកគាត់ឡើយ។

បន្ទាប់ថេយ៍គេចចេញពីផ្ទះបានសម្រេចគេក៏ប្រញាប់ប្រញាល់ធ្វើដំណើរមកសាលាព្រោះវារាងយឺតពេលដែរហើយ។

មិនយូរប៉ុន្មានគេក៏បានមកដល់មុខសាលា ហើយភ្លាមនោះស្រាប់តែមានសម្តីមួយបានបន្លឺឡើង

<<ថេយ៍!!នេះឯងមកហើយហ៎េ? យើងគិតថាឯងមិនអាចមកបានទេតើ?>>
ជីមិនមិនចាំយូរក៏រត់មករកថេយ៍

<<គឺវាជាក្តីស្រមៃរបស់យើងណា!យើងមិចនឹងអាចមិនមកបានទៅ?>>ថេយ៍ពោលឡើងទាំងសម្តីដង្ហក់ៗ

<<អឺម!! អររ!មែនហើយថេយ៍នេះអ្នកមីងលោកពូព្រមជាមួយឯងហ់យមែនទេ?មិចបានឯងមិនប្រាប់អ្វីដើ់យើងខ្លះចឹង??>>Jiminនិយាយទាំងឆ្ងល់ៗព្រោះរាល់ដងអោយតែមានរឿងអ្វីមួយថេយ៍គឺតែងតែផ្តល់ដំណឹងអោយគេមុនជានិច្ចតែពេលនេះបែរជាបានមកទាំងគ្មានប្រាប់គេសូម្បីតែមួយម៉ាត់

<<គឺ..គឺ..យើង...!ណាហើចចុះ ចាំពេលចូលដល់ក្នុងឡានទៅចាំយើងនិយាយគ្នាទៀត!>>ថេយ៍និយាយបណ្តើរដៃជើងរបស់គេគឺញ័រអស់រលីងហើយព្រោះតែការភ័យខ្លាចប៉ាម៉ាក់គេតមទាន់ហើយបញ្ឈប់គេ។

<<នេះឯងកុំប្រាប់ណាថា...!!>>ជីមិនដោយមិនទាន់អស់ក៏នៅតែញិចសួរថេយ៍ដដែល។

មនុស្សសម្ងាត់(ចប់)Where stories live. Discover now