ភាគ36:ជំហានដំបូងនៃជីវិតក្នុងសង្គមម៉ាហ្វៀ

874 55 1
                                    

ថ្ងៃបន្ទាប់ពេលនេះថេយ៉ុងបានក្លាយជាដៃឆ្វេងពេញសិទ្ធិហើយ ដូច្នេះគេក៏ខ្ញុំមានការងារធ្វើជាច្រើនដូចគ្នា ជាពិសេសនោះមិមថាជិងហ្គុកទៅណាទេ ថេយ៉ុងក៏ត្រូវទៅជាមួយដូចគ្នា ពោលគឺដូចជាលេខាម្នាក់ដែរ តែថេយ៉ុងគេកាន់តែការងារស្រាលៗទេដូចជាការធ្វើបញ្ជីឈ្មោះអ្នកដែលមានភាគហ៊ុននឹងក្រុមហ៊ុន ការចូលរួមចរចារជាមួយនឹងអតិថិជនរបស់ជុងហ្គុក ចំណែកឰើឯងការងារធ្ងន់ៗដូចជាការបញ្ជាមនុស្សអោយធ្វើអ្វីមួយដូចជាការរៀបកម្រោងការនិងការរកអង្គរក្សអោយជុងហ្គុកជាដើមនេះជាការងាររបស់វីល ថេយ៍គេឆ្លាតណាស់ដោយគ្រាន់តែវីលពន្យល់ការងារបន្តិចគេក៏យល់ហើយអាចធ្វើបានយ៉ាងឆាប់
រហ័សទៀតផង ធ្វើអោយវីលក៏ចាំផ្តើមពេញចិត្តនៅក្នុងការធ្វើការជាមួយថេយ៍លើសដើម

#office Mr.Jungkook farino

<<ថេយ៍ថ្ងៃនេះពួកយើងមានការងារសំខាន់វាពាក់ព័ន្ធនឹងម៉ាក់ប៉ារបស់ថេយ៍ណា ខ្ញុំគិតថាវាដល់ពេលហើយ!>>ជុងហ្គុក

<<នេះលោកជុងគិតចង់ធ្វើអ្វីអោយប្រាកដ?>>ថេយ៍

<<គ្មានធ្វើអ្វីច្រើនទេ គ្រាន់តែពួកយើងនឹងហោះទៅជួបzhang gui linនៅទីក្រុងប៉េកាំង ប្រទេសចិននៅពេលបន្តិចទៀតនេះដើម្បីទៅចរចាររឿងការងារ ប៉ុន្តែនេះក៏ជាឱកាសអោយថេយ៍បានស្គាល់ពីអត្តចរិតរបស់សត្រូវ!>>

<<បន្ទាន់យ៉ាងនេះឬលោក?ខ្ញុំមិនទាន់បានត្រៀមអីផង!>>

<<មិនបាច់ត្រៀមទេ!គ្រប់យ៉ាងគឺមានរួចរាល់អស់ហើយនៅលើយន្តហោះឯកជន>>

<<ព្រះអើយ!នេះខ្ញុំត្រូវជិះយន្តហោះទៀតហើយ?>>

<<ប្រាកដជាបែបនេះហើយ ពួកយើងមិនអាចជិះឡានទៅប្រទេសចិនបានទេមិនអីចឹង?យ៉ាងមិចដែរ?ថេយ៍ពុលយន្តហោះ?>>ជុងហ្គុកក៏និយាយបែបញោះលេងបន្តិច

<<គឺខ្ញុំធ្លាប់ពុលយន្តហោះខ្លាំងណាស់ហើយក៏មិនសាំងនឹងអារម្មណ៍ពេលជិះយន្តហោះដែរ នៅពេលខ្ញុំហោះមកអាមេរិកកាលពិលើកមុននោះ!>>

<<កុំបារម្ភអីណា លើកនេះមានខ្ញុំនៅថេយ៍និងមិនអីទេ!>>

ថេយ៍មិនតបអ្វីទេ ក្រៅពីងួកក្បាលជាសញ្ញាយល់ព្រមព្រោះបើប្រកែកក៏មិមបានដែរព្រោះវាជាតួនាទីរបស់គេ

មនុស្សសម្ងាត់(ចប់)Where stories live. Discover now