ភាគ12: ជនជាតិអាមេរិកពិតជាមានទឹកចិត្តល្អដូចគេថាមែន!!

1.7K 96 0
                                    

<<អាឡូលោកជុង!!គ្រប់យ៉ាងរួចរាល់អស់ហើយលោក>>វីល

<<ល្អណាស់លោកវីល!! ហើយជំហានបន្ទាប់គឺធ្វើដូចអ្វីដែលខ្ញុំប្រាប់ទៅណា!!>>ជុងហ្គុក

<<បាទលោក!!>>វីល

#ពេលល្ងាចខ្ទង់ម៉ោង4

<<តោះៗពួកយើងដាក់អោយសប្បាយម្តងទៅណា!! មិនបាច់ខ្មាស់អៀនទេ!!>សិស្សម្នាក់បានបន្លឺឡើងទៅកាន់អ្នកដែលនៅរួមតុជាមួយគ្នា

<<មែនហើយៗ>>សិស្សទាំងអស់យល់ស្របនឹងអ្វីដែរគេនិយាយ

<<អេ!! ថេយ៍នេះឯងមិនញ៊ាំស្រាខ្លះទេហេស!! នេះជាsuji ឆ្ងាញ់ណាស់!!ឯងមិនញ៊ាំប្រយ័ត្នស្តាយក្រោយណា!!>>ភ្លាមនោះស្រាប់តែមានសិស្សម្នាក់និយាយទៅកាន់ថេយ៉ុង

ថេយ៉ុងមិនទាន់បានតបផងស្រាប់តែ

<<មែនហើយថេយ៍!!នេះឯងគ្រប់អាយុអាចញ៊ាំស្រាបានហើយមិនបាច់ភ័យទេណា!!>>មិត្តរួមតុម្នាក់ទៀតបន្លឺឡើង

<<គឺខ្ញុំមិនចំណូលទេណា រឿងគ្រឿងស្រវឹងអីអស់ទាំងនេះ!! អ្នកទាំងអស់គ្នាញ៊ាំអោយឆ្ងាញ់ចុះណាមិនបាច់បារម្ភពីខ្ញុំទេ!! ចេះចុះណាចាំខ្ញុំទៅអាំងសាច់អោយទាំងអស់គ្នាណា!!>>ថេយ៉ុងតបទៅពួកគេវិញយ៉ាងគួរសម ហើយថែមទាំងស្នើរសុំពួកគេអាំងសាច់អោយញ៊ាំទៀតផង

<<បើចឹងពួកយើងមិនបង្ខំឯងទេណាថេយ៍តាមហ្នឹងចុះ តែនៅក្នុងធុងទឹកកកនោះប្រហែលជាមានរបស់ដែលឯងញ៊ាំបានណា ហើយក៏អរគុណឯងដែរ ដែលបានជួយអាំងសាច់អោយពួកយើង!!>>សិស្សម្នាក់និយាយឡើងតំណាងអ្នកនៅក្នុងតុទាំងអស់

<<អៃណាថេយ៍!! នេះពួកយើងមកជួបលៀងណាមិនមែនអោយឯងមកធ្វើអ្នកបម្រើពួកគេទាំងនោះទេណា ឆាប់មកអង្គុយវិញភ្លាមមក!!>>ជីមីនបានស្តីអោយថេយ៉ុងខ្សឹបៗព្រោះខ្លាចអ្នកផ្សេងគេឮ

<<មិនអីទេជីមីន គេមិនបានប្រើយើងឯណា យើងជាអ្នកស្នើរសុំដោយខ្លួនឯងដូច្នោះមិនអីទេណា!!>>ថេយ៉ុងតបទៅមិត្តវិញកុំអោយបារម្ភពីគេ

<<នេះឯងមើលមិនដឹងមែនឬក៏ធ្វើជាមិនដឹងទៅ ពួកនោះកំពុងតែចង់ធ្វើបាបឯងច្បាស់ណាស់ឯងនៅតែចង់ជួយគេទៀត ឈប់ភ្លាមទៅអង្គុយចុះមក បើឯងធុញនឹងពួកយើងផឹកសុីក៏ទៅលំហែអារម្មណ៍នៅម្តុំៗនេះទៅណាល្អទេ?>>ក្នុងនាមជាមិត្តជីមីនមិនចង់អោយមិត្តភក្តិត្រូវទទួលរងនូវការមើលងាយ និងការប្រើប្រាស់របស់មនុស្សអាក្រក់ទេ គេមិនទាំងចូលចិត្តពួកសិស្សទាំងនោះផងតែគ្រាន់តែគេចង់នៅផឹក ព្រោះខានផឹកយូរហើយ

មនុស្សសម្ងាត់(ចប់)Where stories live. Discover now