ភាគ17: IQ ខ្អស់

1.6K 94 2
                                    

#ជំរុំសិស្សានុសិស្ស

«ពិតជាយ៉ាប់ថេយ៉ុង ស្អែកព្រឹកត្រូវចេញដំណើរទៅសេអ៊ូលវិញហើយ!!ពេលនេះសូម្បីតែឯងនៅទីណាក៏យើងមិនដឹងដែរ!!»ជីមីនដើរទៅវិញទៅមកឥតឈប់ឈរព្រោះមិនដឹងត្រូវធ្វើយ៉ាងមិច

«សាលារៀនឆ្កួតស្អី?លំដាប់លេងមួយស្អី?នេះបាត់មនុស្សទាំងមូលបែរជាគ្មានអ្នកខ្វល់ខ្វាយតាមរក ទៅដល់ផ្ទះវិញខ្ញុំនឹងប្រាប់លោកប៉ាអ្នកម៉ាក់អោយផ្តល់សលាឆ្កួតឡប់នេះចោលម្តង!!!»ជីមិនជេរបណ្តើរអារម្មណ៍អាណិតក៏កើតមានឡើងមក វាបានធ្វើអោយជីមីនអួលដើមក

«វាជាលើកទីមួយហើយដែលថេយ៉ុងបានមកក្រៅដាច់ឆ្ងាយពីគ្រួសារបែបនេះតែរឿងវាបានក្លាយជាបែបនេះ!!ពេលនេះគេសុខទុក្ខយ៉ាងមិចក៏ខ្ញុំមិនដឹង!!!»និយាយដល់ត្រឹមនេះទឹកថ្លាៗដែលយើងមិននឹកស្មានថាបានឃើញវាហូរចុះមកយ៉ាងសង្វេកវាបានបញ្ជាក់យ៉ាងថាជីមីនស្រឡាញ់សោះត្រង់នឹងមិត្តប៉ុណ្ណា!

«ជីមីនបានហើយឯងឈប់កើតទុក្ខមិនសុខចិត្តទៀតទៅ យើងឃើញហើយទើសភ្នែកណាស់!!! ទោះគេស្លាប់ឬរស់ក៏មិនមែនជារឿងរបស់ពួកយើងដែរ តើម៉ាក់ប៉ារបស់អាចធ្វើអ្វីបានទៅ?ចង់ទៅប្តឹងសាលា?បែបនេះពិបាកបន្តិចហើយព្រោះគ្រួសារគេរកតែបាយបីពេលមិនចង់បានផង តើមានសមត្ថភាពទៅធ្វើអីសាលាកើតទៅ!!»នៅសុខៗស្រាប់តែមានមិត្តរួមបន្ទប់ម្នាក់ហើបមាត់និយាយពាក្យដែលមិនគួរនិយាយ

«ព្រោះតែឯងកើតមកមានលុយកាកចាយវាយខ្ចះខ្ចាយបានតាមចិត្តតែឯងក៏មិនគួរមកមើលងាយមិត្តយើងបែបនេះដែរ!!យើងប្រាប់ឯងអោយដឹងចុះថេយ៍គេមិនអាចមានគ្រោះថ្នាក់បានទេព្រោះគេជាមនុស្សឆ្លាតគេអាចរករួចខ្លួនបាន មិនមែនដូចជាឯងដែលមានតែលុយតែខួរបង្កង់ យើងជឿណាថាបើអ្នកនៅក្នុងហេតុការណ៍របស់ថេយ៍ជាឯងវិញ ឯងនឹងងាប់ទៅបាត់ដូចឆ្កែដូចឆ្កាផងក៏មិនដឹងព្រោះតែខួរបង្កង់របស់ឯង!! ហើយឯងក៏មិនបាច់ភ័យដែរថាគ្មានអ្នកធ្វើអ្វីសាលាបាននោះព្រោះថាចាំដល់ជើងយើងបានប៉ះទឹកដីប្រទេសកូរ៉េសិនទៅ កុំថាឡើយសាលាមួយនេះ សូម្បីមនុស្សមាត់សត្វដូចជាឯងនេះក៏គ្មានលទ្ធផលល្អដែរ!!» ជីមីនស្លូតតែជាមួយថេយ៉ុងមិត្តសណព្វរបស់គេតែប៉ុណ្ណោះ អ្នកផ្សេងហ៊ានប៉ះពាល់ថេយ៍គេនឹងស៊ុតមួយរយៗទៅវិញហើយ

មនុស្សសម្ងាត់(ចប់)Where stories live. Discover now