ភាគ21:មិត្តស្លាប់រស់

1.4K 77 6
                                    

ថ្ងៃថ្មីបានមកដល់ ធ្វើឱ្យរាងតូចច្រលឹងរត់ទៅវិញទៅមកពេញបន្ទប់ ព្រោះតែសេចក្តីរំភើបនឹងថ្ងៃថ្មី

<<អាឡូលោកវីល!ខ្ញុំថេយ៉ុង ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយលោកឆាប់អោយឡានមកយកខ្ញុំមក!!>>គ្រាន់និយាយចប់ភ្លាមថេយ៉ុងរត់ចេញទៅក្រៅយ៉ាងលឿនស្លេវ

គ្រាន់តែមកដល់ខាងក្រៅភ្លាមឡានក៏បានមកចាំនៅមុខភូមិគ្រឹះរួចជាស្រេច

<<អ្នកប្រុសថេយ៍អ្នកប្រុសមិនបរិភោគអាហារពេលព្រឹកសិនទេឬ?>>អ្នកបម្រើនៅក្នុងផ្ទះទាំងអស់ រួមទាំងលោកយាយមេការក៏ឆ្ងល់ដែលថាហេតុអីថេយ៉ុង
ហាកដូចជាប្រញ៉ាប់ប្រញ៉ាលខ្លាំងខុសពីសព្វដង

<<ហេតុអីបានជាអ្នកប្រុសប្រញ៉ាប់ខ្លាំងម្លេះលោកយាយមេការ?>>អ្នកបម្រើ

<<ធ្វើមិចយើងដឹងទៅ!>>លោកយាយមេការ

ពេលថេយ៍មកដល់ក្នុងឡានភ្លាម គេក៏ចាប់អារម្មណ៍ថាសូលីនដែលជាតាកុងឡានថ្ងៃនេះមានទឹកមុខស្រស់ប្រោះជាងរាល់ដង ធ្វើអោយថេយ៍ឆ្ងល់យ៉ាងខ្លាំងតែទោះជាយ៉ាងណាក៏ដោយគេមិនភ្លេចការគួរសមចំពោះសូលីនឡើយ

<<អរុណសួស្តីលោកលីន!ថ្ងៃលោកមើលទៅដូចជាសប្បាយចិត្តខ្លាំងណាស់ តើមានរឿងអ្វីជាពិសេសមែនទេ?>>ថេយ៉ុងនិយាយទៅកាន់សូលីនដោយមិនភ្លេចភ្ជាប់ជាមួយនឹងស្នាមញញឹមឡើយ

<<បាទអរុណសួស្តីអ្នកប្រុសថេយ៍!ថ្ងៃគឺគ្មានអ្វីជាពិសេសតែគ្រាន់តែអាកាសធាតុល្អទើបបានជាខ្ញុំរាងសប្បាយចិត្តជាងរាល់ដង!ហើយលើកក្រោយអ្នកប្រុសមិនបាច់ហៅខ្ញុំថាលោកទេ ហៅខ្ញុំថាសូលីនមកបានហើយព្រោះខ្ញុំមិនទម្លាប់>>សូលីននិយាយទៅថេយ៉ុងវិញទាំងសេចក្តីពេញចិត្ត ព្រោះគេមិនដែលឃើញមានមនុស្សណាដែលមានអត្តចរិតល្អដូចថេយ៉ុងនេះទេ មិនចេះរើសអើងតម្កើនខ្លួនឡើយពោលគឺធម្មតាៗមិនចេះប្រកាន់ទើបធ្វើអោយសូលីនមិនលួចសរសើរក្នុងចិត្តមិនបាន

<<លោកមិចនឹងអាចហៅវាយស្មើបានទៅលោកមើលទៅមានអាយុច្រើនជាងខ្ញុំដូច្នេះវាជារឿងធម្មតាទេដែលខ្ញុំត្រូវគោរពលោក!តែណ្ហើយចុះបើលោកពិបាកត្រជាក់ខ្ញុំសុំហៅលោកថាបងលីនល្អទេ?ព្រោះតទៅពួកយើងនឹងបានជួបគ្នាញឹកញាប់ហើយ ដូច្នេះបើខ្ញុំហៅបងថាបងវានឹងមានភាពស្និទ្ធស្នាលជាង!>>ថេយ៉ុងនិយាយបែកអូរហូរស្ទឹង តែយ៉ាងក៏សូលីនបដិសេធមិនបានស្រាប់ទៅហើយ ចុងក្រោយគឺមានតែយល់ស្របនឹងឯង!

មនុស្សសម្ងាត់(ចប់)Where stories live. Discover now