ភាគ40:បញ្ឆោតមនុស្សអោយចូលរោងខ្លា

731 46 2
                                    

#ហ្វារីណូGroup

<<អូរ!មែនហើយលោកវីលតើឯកសារដែលខ្ញុំអោយលោករកនោះយ៉ាងមិចហើយ?>>ជុងហ្គុក

<<លោកជុងខ្ញុំបានព្យាយាមអស់ពីសមត្ថភាពហើយតែបានដឹងត្រឹមថាប៉ារបស់លោកជុងមានឈ្មោះថាចន ជុងហូ ចំណែកម្តាយរបស់លោកជុង គឺអ្នកស្រីចនយុងឆាពួកគេជាអ្នកស៊ើបការសម្ងាត់ហើយថែមទាំងមានស្នាដៃមិនធម្មតាទៀតផង ក្រោយមកពួកគេស្លាប់ដោយសារអ្វីក៏គ្មានអ្នកណាដឹងដែរ>>វីលនិយាយតាមអ្វីដែលគេដឹង

<<អរគុណណាស់វីល!>>មាត់និយាយថាអរគុណតែចិត្តវិញកំពុងប្រះស្រាំអស់ហើយ

<<ខ្ញុំដឹងណាថាលោកជុងខឹងហើយថែមទាំងឈឺចាប់ទៀត!ប៉ុន្តែលោកកុំភ្លេចណាថារឿងនេះបានកន្លងហួសយូរហើយ ដើមហេតុជាអ្នកណាក៏លោកជុងបានសម្លាប់បាត់ហើយ ដូច្នេះសូមលោកជុងបំភ្លេចការចងចាំអាក្រក់មួយនេះចោលទៅហើយចាប់ផ្តើមជីវិតថ្មី!>>វីលបានជួយអោយយោបល់ខ្លះៗទៅកាន់ជុងហ្គុក

<<អឺម!!>>

វីលបានត្រឹមញញឹមហើយដើរចេញនៅក្នុងចិត្តមានតែបំណងមួយគឺសង្ឃឹមថាជុងហ្គុកនឹងយល់ពីអ្វីដែរគេនិយាយ

#ក្រឡេកមកមើលlucaវិញ

<<ជំហានបន្ទាប់នោះគឺយើងត្រូវរកអោយឃើញថាអ្នកណាជាមនុស្សសម្ងាត់!!>>lucaគិតម្នាក់ឯងភ្លាមៗនោះគេស្រាប់តែនឹកឃើញពីពាក្យសម្តីរបស់gui Linមួយពាក្យដែលគេធ្លាប់និយាយថា«អាជុងហ្គុកវាបាននាំក្មេងម្នាក់មកជាមួយ»

<<មែនហើយមិចបានយើងទើបតែនឹកឃើញរឿងនេះ!!>>និយាយព្រមទាំងប៉ះក្បាលខ្លួនតិចៗព្រោះហួសចិត្ត

<<ស្ទីវ!មកនេះបន្តិច!>>lucaគិតចុះគិតឡើងក៏សម្រេចចិត្តថាហៅដៃស្តាំខ្លួនមក

<<បាទលោក>>

<<ឯងឆាប់ទៅស៊ើបមើលពីសកម្មភាពរបស់ជុងហ្គុក មិនថាវាទៅណា ទៅធ្វើស្អី ទៅជាមួយអ្នកណាខ្លះប្រាប់យើងទាំងអស់មក>>

<<បាទលោកខ្ញុំនឹងទៅចាត់ការឥលូវនេះភ្លាម!>>និយាយរួចក៏ឳនក្បាលគោរពlucaហើយដើរចេញ

#បន្ទប់បណ្ណាល័យ ភូមិគ្រឹះហ្វារីណូ

ពេលនេះជុងហ្គុក ថេយ៉ុងនិងវីលកំពុងអង្គុយធ្វើមុខមាំហើយក៏ស្ងាត់រាងៗខ្លួនព្រោះពួកគេកំពុងសម្ងំគិត

មនុស្សសម្ងាត់(ចប់)Onde as histórias ganham vida. Descobre agora