ភាគ16: IQ test

1.6K 92 2
                                    

នៅពេលជុងហ្គុកចេញទៅបាត់ថេយ៉ុងក៏បានទៅបន្ទប់របស់ខ្លួនហើយក៏ទាញយកក្រដាសដែលជុងហ្គុកបានហុចអោយគេមុននេះ នៅលើក្រដាសនោះមានអក្សរធំៗគឺពាក្យ«IQ TEST»

«IQ testឬ? នេះគេចង់វាស់ស្ទង់កម្រិតIQរបស់ខ្ញុំមែនទេ? តែថាហេតុអ្វីត្រូវវាស់ដែរ?ខ្ញុំមិនយល់សោះហើយ»បន្ទាប់ពីអង្គុយឆ្ងល់និងរអ៊ូម្នាក់ឯងអស់ចិត្តហើយគេក៏ដាច់ចិត្តយកប៊ិចមួយដើមមកសរសេរចម្លើយរបស់គេនៅលើក្រដាស ដោយអារម្មណ៍មិនសុខចិត្ត

#រោងចក្រផលិតស្រាក្រហម

«លោកជុង ពួកយើងបានមកដល់ទីតាំងហើយ!>>សូលីននិយាយទៅកាន់មេកើយ

«ឆាប់នាំគ្នាចុះទៅ!!>>ជុងហ្គុក

«បាទលោក»សូលីន និងវីលនិយាយព្រមគ្នា

បន្ទាប់ពីចុះពីឡានមក គ្រប់គ្នាបានរហ័សដៃរហ័សជើង ទៅធ្វើតួនាទីរាងៗខ្លួនដោយមិនចាំបាច់អោយជុងហ្គុកបញ្ជាឡើយ តែខុសអីតែសមីខ្លួនដែលឈរត្រឹងមួយកន្លែងមើលទៅរោងចក្រខ្នាតយក្សដែលកំពុងឆេះសន្ធូរសន្ធៅនៅចំពោះមុខរបស់គេទាំងក្តៅក្រហាយជាទីបំផុត

«កុំអោយយើងដឹងអោយសោះថាពួកឯងជានរណា!!>>ជុងហ្គុកនិយាយដោយសម្លេងគួរអោយខ្លាច

មួយសន្ទុះក្រោយមក វីលដែលបាត់ទៅយ៉ាងយូរក៏បានរត់មករកជុងហ្គុក

«យ៉ាងមិចហើយលោកវីលមានបានតម្រុយអីខ្លះទេ?»ជុងហ្គុកសួរទាំងអន្ទះសារចង់ដឹង

«លោកគឺនេះ!!»វីលនិយាយចប់បានហុចកន្លះអាវដែលជាតំណាងអោយពួកនោះ ហើយវាបានធ្វើអោយជុងហ្គុកស្គាល់សញ្ញានេះច្បាស់ជាងថ្ងៃទៀតគឺកន្លះអាវរូបបក្សី

«គឺត្រកូលហ្គាលីន!!ត្រកូលហ្គាលីនជាអ្នកបញ្ជូនពួកវាមក!!>>ជុងហ្គុកនិយាយទាំងកំហឹងកំពុងឆេះឆួល ត្រឹមរឿងរោងចក្រដែលបានផ្តល់ប្រាក់មិនតិចរយលានទៅត្រកូលហ្វារីណូត្រូវបានពួកសត្រូវលួចដុតវាមិនសូវសំខាន់ទេ តែថាអ្វីដែលសំខាន់នោះគឺពួកវាថ្លើមធំហ៊ានធ្វើអំពើថោកទាបលួចឆ្មកបែបនេះវាជារឿងដែលខុសនឹងច្បាប់ម៉ាហ្វៀ ជុងហ្គុកអាចទម្លាក់គេបានគ្រប់ពេលបើគេមានភស្ភតាងគ្រប់គ្រាន់

មនុស្សសម្ងាត់(ចប់)Where stories live. Discover now