ភាគ១: វាគ្រាន់តែជាសុបន្តិ

2.9K 136 0
                                    

«កូនហ្គុក!ហេតុអ្វីបានកូនមកនៅទីនេះវិញ?»ស្ត្រីម្នាក់បានស្រែកហៅឈ្មោះកូនរបស់ខ្លួនលាយឡំជាមួយអារម្មណ៍ភ័យៗ។

«ម៉ាក់!!»ជុងហ្គុកឮបែបនេះក៏បានបន្លឺនាមជាម្តាយចេញមកដោយភ្ងាក់ផ្អើលបន្តិច ម៉ាក់របស់ជុងហ្គុកឃើញបែបនេះគាត់ក៏រត់មកអោបគេមួយទំហឹងរួចបន្លឺ
ឡើង

«ព្រះអើយ!នេះកូនទៅត្រូវនឹងអ្វីមកបាននេះជាបានជាដៃកូនចេញឈាមច្រើនយ៉ាងនេះ?»

«គឺកូនមិនប្រយ័ត្នទើបជ្រុលដៃទៅមុតនឹងដែកគោល»

«យាប់ណាស់កូនឯងនេះ!ចូលចិត្តធ្វើអោយម៉ាក់បារម្ភរាល់លើក»ទោះបីជាជុងហ្គុកជាក្មេងឆាត និងរឹងមាំយ៉ាងណាក៏ដោយក៏ក្នុងចិត្តម្ដាយកូនតែនៅជាក្មេងដែលគាត់ត្រូវមើលថែរហូតមួយជីវិតរបស់គាត់ដដែលនេះហើយជាទឹកចិត្តដ៏ធំធេងដែលពុំអាចកាត់ថ្លៃបានរបស់ម្ដាយគ្រប់រូបនៅលើសកលលោកនេះ ខុសអីតែម៉ាក់ប៉ារបស់ថេយ៍។

ថេយ៍ឈរមើលម៉ាក់កូនគេទាំងពីរនាក់ហើយក៏លួចតូចចិត្តនឹងវាសនារបស់ខ្លួនដោយមិនដែលទទួលបានភាពកក់ក្តៅពីម៉ាក់ប៉ារបស់គេម្ដងណាឡើយតាំងពីមានវត្តមាននៅលើលោកនេះមក។

«ព្រះអើយ!តើគេជានរណាទៅ?កូនស្គាល់គេមែនទេកូន?តើគេទៅត្រូវនឹងអ្វីមក?ហេតុអីមានរបួសខ្លាំងយ៉ាងនេះ?»បន្ទាប់ពីបន្ទោសកូនអស់ចិត្ត គាត់ក៏បានបែរទៅមើលមុខថេយ៍ ហើយបន្លឺឡើងទាំងស្លុតចិត្ត

មុននេះគាត់មិនបានចាប់អារម្មណ៍នឹងថេយ៍ទេព្រោះគាត់បារម្ភពីកូនពេកទើបពេលនេះគាត់ភ្ងាក់ផ្អើលយ៉ាងខ្លាំង។

ជុកហ្គុកមិនទាន់តបនឹងម៉ាក់របស់គេផងស្រាប់តែត្រូវបានថេយ៍និយាយកាត់«អ្នកមីង!ខ្ញុំត្រូវត្រឡប់ទៅវិញហើយ!ជម្រាបលាអ្នកមីង!ហើយខ្ញុំអរគុណបងប្រុសខ្លាំងណាស់ដែលបងបានជួយខ្ញុំ!»និយាយរួចថេយ៍បានឪនមុខបន្តិច ទុកជាការគោរព ហើយក៏ចេញពីកន្លែងនោះបាត់ទៅ។

រឺង!!!រឺង!!!

សម្លេងម៉ោងរោទិ៍ដាស់អ្នកដែលកំពុងគេងយ៉ាងស្គប់ស្គល់ឲ្យក្រោកឡើងដើម្បីចាប់ផ្ដើមថ្ងៃថ្មីនៃជីវិត។

មនុស្សសម្ងាត់(ចប់)Where stories live. Discover now