ភាគ18:ចុះបើខ្ញុំប្រាប់ថាថេយ៍ជាកូនចិញ្ចឹមនុះ!!

1.8K 88 4
                                    

បន្ទាប់ពីលោកវីលចេញទៅបាត់ ថេយ៉ុងក៏បានក្រោកឡើងល្មម។

<<ក្រោកហើយមែនទេថេយ៍?>>ជុងហ្គុក

<<អឺម!>>ថេយ៍

<<បើបាត់ងងុយហើយ មកណះមក>>ជុងហ្គុក

ថេយ៉ុងមិនបានតបអ្វីទេ ក៏ដើរនៅជិតតុរបស់ជុងហ្គុកតែម្តង

<<តាមពិតទៅលោកខ្ញុំចង់សួរលោកយូរហើយតែមិនមានឱកាស>>ថេយ៉ុង

<<រឿងអ្វីទៅ?>>ជុងហ្គុក

<<តើពេលណាទើបលោកអោយខ្ញុំត្រឡប់ទៅវិញទៅ?ព្រឹកនេះគ្រប់គ្នាត្រូវចេញដំណើរទៅកូរ៉េវិញហើយ!>>ថេយ៉ុង

<<គឺខ្ញុំនៅចាំបានថាខ្ញុំធ្លាប់ប្រាប់ថេយ៍ថាខ្ញុំនឹងចេញថ្លៃយន្តហោះអោយថេយ៍ តើថេយ៍នៅបារម្ភពីអ្វីទៀត?>>ជុងហ្គុក

<<មិនមែនបែបនេះទេលោក តែខ្ញុំចង់សម្តៅទៅលើពេលវេលា ខ្ញុំបានប្រាប់ម៉ាក់ប៉ារបស់ខ្ញុំថាខ្ញុំត្រឡប់ទៅវិញនៅថ្ងៃនេះហើយ!បើគាត់មិនបានឃើញខ្ញុំទៅវិញគាត់ប្រាកដជា...>>ថេយ៉ុងនិយាយដល់ត្រង់នេះក៏ឈប់ ធ្វើអោយអ្នកស្តាប់នោះអន្ទះសារចង់ដឹង

<<ប្រាកដជាយ៉ាងមិច?>>ជុងហ្គុកសួរត

<<គ្មានអ្វីទេ តែគ្រាន់តែដឹងថាខ្ញុំត្រូវទៅវិញនៅក្នុងថ្ងៃនេះ!!>>ថេយ៉ុង

<<ថេយ៍ត្រូវតែប្រាប់ហេតុផលមកខ្ញុំទើបខ្ញុំអាចជួយថេយ៍បាន ឬក៏ថេយ៍នឹងត្រូវម៉ាក់ប៉ាធ្វើបាបទៀតបើសិនជាថេយ៍ទៅវិញមិនទាន់នោះ?>>ជុងហ្គុកសួរទាំងមុខមាំ

សំណួរមួយនេះបានចាក់ចំក្រអៅបេះដូងរបស់ថេយ៍តែម្តង ពេលនេះគេនិយាយអ្វីមិនចេញទេ បានត្រឹមតែទម្លាក់ទឹកមុខ

<<ថេយ៍ធំប៉ុណ្ណឹងហើយគាត់នៅហ៊ានធ្វើបែបនេះទៀតមែនទេ?>>ជុងហ្គុកបន្តទៀត

<<គឺ...គឺ...>>ដោយឃើញថេយ៉ុងនិយាយរាងទាក់ទើរបែបនេះធ្វើអោយជុងហ្គុកដឹងបានយ៉ាងច្បាស់ថាវាជាការពិត

<<បែបនេះមិនមែនជាការវាយបែបប្រៀនប្រដៅទេ តែវាជាការប្រើអំពើហិង្សាហើយ ថេយ៍អាយុ20ឆ្នាំ ជាទូទៅគេចាត់ទុកថេយ៍ជាមនុស្សពេញវ័យអាចធ្វើអ្វីដែលខ្លួនចង់ធ្វើ ហើយថេយ៍ក៏ចេះគិតរាក់ជ្រៅហើយដែរ ដូច្នេះវាគ្មានហេតុផលអ្វីដែរគាត់ត្រូវធ្វើបែបនោះទេ!!>>ជុងហ្គុក

មនុស្សសម្ងាត់(ចប់)Where stories live. Discover now