ភាគ27:សំបុត្រទី2លាតត្រដាងការពិត

1K 59 1
                                    

ក្រលែកមកមើលខាងឱពុកម្តាយរបស់ថេយ៍នៅប្រទេសកូរ៉េវិញ

<<ឯងហាស ឯងមានបានឃើញសំបុត្រដែលយើងទុកលើតុទេ?សំបុត្រនេះគឺម៉ែបង្កើតរបស់អាក្មេងនោះទុកអោយតែពេលនេះវាបាត់ហើយ!>>ប៉ារបស់ថេយ៉ុង

<<ឯងជាអ្នកទុកមិចមកសួរយើងវិញហាស យើងមិចនឹងដឹងទៅវើយ>>ម៉ាក់ថេយ៍

<<បានហើយយើងឈប់ខ្វល់ហើយវើយការពិតក៏បានដឹងហើយវាគ្មានជាប់សាច់ឈាមស្អីនឹងយើងទេ ឥលូវវាក៏លែងនៅជាមួយយើងទៀតដែរ ចំណែកលុយក៏យើងបានជារៀងរាល់ខែដែរ ដូច្នេះហើយគ្មានហេតុផលអ្វីដែលត្រូវខ្វល់ពីសំបុត្រនោះទៀតទេ!>>ប៉ាចិញ្ចឹមរបស់ថេយ៍

<<ឯងភ្លេចហើយឬយ៉ាងមិច?សំបុត្រនោះអាចជាលាភសំណាងរបស់យើងវើយ!ថ្ងៃណាមួយបើមានអ្នកមកពីគ្រួសារវាមករកវាដូចអ្វីដែលបានសរសេរក្នុងសំបុត្រទី1មែននោះយើងនឹងចប់ហើយ>>ម៉ាក់ចិញ្ចឹមរបស់ថេយ៍

<<ហើយឯងមិនឃើញទេឬ?ប៉ុន្មានឆ្នាំមកនេះ បើអ្នកក្នុងគ្រួសារវានៅរស់មែន វានឹងមករកអាក្មេងនោះយូរហើយមិនមែនចាំពេលនេះទេ ដូច្នេះឯងកុំខ្វល់ច្រើនអី!>>និយាយត្រឹមនេះម៉ាក់និងប៉ាចិញ្ចឹមរបស់គេក៏យល់ស្របគ្នាត្រឹមប៉ុណ្ណឹងទៅ

#ភូមិគ្រឹះហ្វារីណូ

ត្រឡប់មកមើលថេយ៉ុងវញបន្ទាប់ពីអានសំបុត្រចប់ ទឹកភ្នែកក៏ហូរចុះមកដូចបាក់ទំនុកអារម្មណ៍មួយសោកសៅ អារម្មណ៍មួយទៀតគឺឈឺចាប់ខ្លាំងគ្មានអ្វីប្រៀបផ្ទឹមបាន វាឈឺជាងការដែលថេយ៍ត្រូវម៉ាក់ប៉ាចិញ្ចឹមធ្វើបាបទៀតផង

<<ហ្ហឹក!!ហ្ហឹក!!ម៉ាក់!ម៉ាក់!>>ថេយ៉ុងយំយកៗបញ្ឈប់ខ្លួនឯងមកនបានសោះ

<<ម៉ាក់កូនសុំទោសដែលមិនអាចជួយមាក់បាន កូនសុំទោសដែលធ្វើជាបន្ទុករបស់ម៉ាក់ ហ្ហឹក!!ហ្ហឹក!!>>គេយំកាន់តែខ្លាំងរហូតដល់ចង់គាំង ហើយក៏ឈប់និយាយអ្វីទាំងអស់ក្រៅពីឆ្ងោកយំ

បន្ទាប់ពីយំអស់រយៈពេលជាយូរមក គេក៏សម្រេចចិត្តរត់ទៅរកជុងហ្គុកទាំងយប់ ទាំងអារម្មណ៍រអៀសខ្លួនព្រោះខ្លួនធ្លាប់ប្រើពាក្យខ្លាំងៗដាក់គេ

មនុស្សសម្ងាត់(ចប់)Where stories live. Discover now