ភាគ33:ការពិតនៅតែជាការពិត

959 65 2
                                    

ពេលវេលាដែលមានសេចក្តីសុខវាមានមិនច្រើនទេ មិនយូរប៉ុន្មានទុក្ខសោកក៏បានចូលមកគ្របដណ្តប់សារជាថ្មី

#ហ្វារីណូgroup

<<លោកជុង នេះជាឯកសារពាក់ព័ន្ធនឹងម៉ាក់បង្កើតរបស់ថេយ៍ពួកយើងបានរកឃើញហើយ>>និយាយព្រមទាំងហ៊ុចឯកសារនោះទៅកាន់ជុងហ្គុក

ជុងហ្គុកបើកអានបានបន្តិចទឹកមុខរបស់គេក៏បានប្រែប្រួលទៅជាមើលមិនយល់ តើអត្ថន័យនៅក្នុងឯកសារនោះមានអ្វីខ្លះ?បានជាមើលទៅគេដូចជាពិបាកទទួលយកម្លេះ?

<<ថេយ៍នឹងឈឺចាប់ខ្លាំងបើគេបានដឹងពីរឿងនេះ>>ជុងហ្គុក

<<ខ្ញុំក៏មិននឹកស្មានដែរលោកជុង តែថាទោះជាយ៉ាងណាក៏ដោយថេយ៉ុងមានសិទ្ធក្នុងការដឹងឮរឿងនេះ ទោះជាដឹងច្បាស់ថាគេនឹងឈឺចាប់ក៏ដោយ សូមលោកជុងសាកពិចារណាសិនទៅថាគួរឬមិនគួរអោយគេដឹង>>វីលបានត្រឹមតែអោយយោបល់បន្តិចបន្តួចរួចក៏ដើរចេញទៅបាត់ រឿងផ្សេងទៀតគឺទុកអោយជុងហ្គុកជាអ្នកសម្រេច ព្រោះគេដឹងច្បាស់ណាស់ថាជុងហ្គុកនឹងជ្រើសរើសវិធីដែលសមស្របបំផុត

#ភូមិគ្រឹះហ្វារីណូ

ថេយ៍បានត្រឡប់មកពីសាលាវិញតាមធម្មតាតែអ្វីដែលមិនធម្មតានោះគឺមានជុងហ្គុកនិងវីលនៅទីនេះ តាមធម្មតាពេលនេះវីលត្រូវទៅកន្លែងរបស់គេវិលហើយ តែថ្ងៃនេះបែរជាមកអង្គុយធ្វើមុខជ្រួញៗនៅពីមុខជុងហ្គុក ពេលជុងហ្គុកនិងវីលបានបែរមកឃើញវីល ពួកគេក៏បានហៅថេយ៍ចូលទៅក្នុងបន្ទប់ដាក់សៀវភៅយ៉ាងតក់ក្រហល់ ថេយ៍គេឆ្ងល់ខ្លាំងណាស់ថាមានរឿងអ្វីបានជាបន្ទាន់យ៉ាងនេះ

<<ថេយ៍ ខ្ញុំដឹងថាវាពិបាកទទួលយកណាស់ តែថេយ៍ត្រូវតែដឹងពីការពិត! នេះយកទៅ>>និយាយរួចក៏បានហ៊ុចក្រដាសអោយទៅថេយ៍ ថេយ៍មិនបង្អង់យូរក៏បានយកមកអានយ៉ាងលឿន គេចង់ដឹងណាស់ថារឿងអ្វីបានជុងហ្គុកដូចជាប្រុងប្រយ័ត្នខ្លាំងម្លេះ

<<មិននឹងអាចទៅ!>>ថេយ៍អានចប់ភ្លាមក៏បានបង្ហាញអាការៈមិនល្អឡើងមកបាត់ទៅហើយ

<<ថេយ៍!ខ្ញុំដឹងណាថាថេយ៍ពិបាកទទួលយក តែការពិតនៅតែជាការពិតទោះជាខំបិទបាំងវា ខំរត់គេចពីវាយ៉ាងណាក៏វានៅតែជាការពិត ដូច្នេះរឿងដែលយើងអាចធ្វើបាននៅពេលនេះគឺទទួលស្គាល់វា>>ជុងហ្គុកបានរំលឹកពាក្យនេះឡើងដដែលៗព្រោះគេខ្លាចថេយ៍ពិបាកក្នុងការទទួលយកវា

មនុស្សសម្ងាត់(ចប់)Where stories live. Discover now