ភាគ39:បើដឹងហើយ តើអាចកែប្រែអ្វីបានទៅ?

868 51 0
                                    

#ហ្វារីណូGroup

<<វីល លោកជួយរកប្រវត្តរូបរបស់ពួកគេផង>>និយាយព្រមទាំងហ៊ុតសឺមីមួយទៅវីល

<<មិនថាធ្វើបែបនេះក្នុងអត្តន័យអ្វីទេលោកជុង ក្នុងនាមខ្ញុំជាកូនចៅម្នាក់ខ្ញុំមិនចង់អោយលោកជុងរស់នៅក្នុងអតីតកាលទេ ទោះបបីដឹងការពិតហើយក៏លោកជុងមិនអាចកែប្រែអ្វីបានដែរ!>>វីលមិនដែលជំទាស់នឹងជុងហ្គុកម្តងណាទេ តែលើកនេះគេហ៊ានចេញមុខមកនិយាយ ព្រោះតែភក្តីភាពដែលមានចំពោះមេ និយាយពីជុងហ្គុកគឺគេប្រៀបដូចជាប្អូនប្រុសម្នាក់សម្រាប់វីលអីចឹង គេតែងតែនៅក្បែរមើលថែជុងហ្គុករហូតមិនថាមានរឿងអ្វីកើតឡើង

<<កុំភ័យអី!ខ្ញុំនឹងមិនអីទេ ខ្ញុំក៏ដឹងថាខ្ញុំមិនអាចផ្លាស់ប្តូរអតីតកាលបានទេ តែទោះជាយ៉ាងណាក៏ខ្ញុំត្រូវដឹងការពិតដែរ ខ្ញុំមិនអាចរស់ដោយមិនដឹងអ្វីសោះបែបនេះទេ!>>

<<បើលោកជុងអះអាងបែបនេះហើយ ខ្ញុំក៏គ្មានអ្វីនិយាយទៀតដែរ ហើយឯកសារនេះខ្ញុំនឹងព្យាយាមអោយអស់ពីសមត្ថភាពដើម្បីរកទិន្នន័យមកអោយលោកជុង ទោះវាមិនស្រួលដូចរបស់ថេយ៉ុងទេ ព្រោះម៉ាក់ប៉ារបស់លោកជុងជាអ្នកស៊ើបការសម្ងាត់ ក្រុមហ៊ុននឹងព្យាយាមអស់ពីសមត្ថភាពដើម្បីបិតបាំងប្រវត្តិរបស់ពួកគាត់ ជៀសវាងការបែកធ្លាយ តែមិនអីទេខ្ញុំនឹងព្យាយាម>>

<<អរគុណហើយណាលោកវីល>>ជុងហ្គុក

<<អូរ មែនហើយលោកជុង ចុះzhang gui linនោះ?>>វីលឆ្លៀតសួរទៀត

<<គឺ....>>

#បកមកកាលពីមួយថ្ងៃមុន

#Zhang Group

<<គេគឺ ចន ជុងហូនិងចន យុងឆា>> gui Linបឆនបញ្ជាក់យ៉ាងច្បាស់ៗ

មិនបង្អង់យូរជុងហ្គុកុក៏បានហូតកាំភ្លើងពីក្នុងអាវធំរបស់គេ រួចក៏

<<បុ័ង!បុ័ង!>>សម្លេងគ្រាប់កាំភ្លើងពីរគ្រាប់បានលាន់ឡើងផ្ទួនៗគ្នា ធ្វើអោយថេយ៍ចង់គាំងបេះដូងតែខំខាំមាត់សង្កត់ចិត្ត ដើម្បីកុំអោយរំជើបរំជួលពេក

បកមកមើលរាងកាយគ្មានវិញ្ញាណដែលបានដេកដួលក្នុងភ្លុកឈាមយ៉ាងគួរអោយសង្វេត មិននឹកស្មានសោះថាមនុស្សម្នាក់ដែលធ្លាប់តែដើរធ្វើបាបអ្នកទន់ខ្សោយ កាប់សម្លាប់អ្នកដែលគ្មានលទ្ធភាពតទល់នឹងខ្លួនវិញ តែពេលនេះគេបានទទួលរងនូវអ្វីគ្រប់យ៉ាងដែលគរបានប្រប្រត្តិហើយ

មនុស្សសម្ងាត់(ចប់)Where stories live. Discover now