ភាគ41:ថ្ងៃអវសាន្តបានមកដល់

652 43 0
                                    

មិនយូរប៉ុន្មានLucaក៏បានបង្ហាញវត្តមាននៅមុខភូមិគ្រឹះរបស់ជុងហ្គុកពិតមែនដោយគេគិតថាគេនឹងបានចាប់មនុស្សសម្ងាត់យកមកគំរាមជុងហ្គុកតែចែដន្យអីនេះគ្រាន់តែជាឆាកដែលជុងហ្គុកបានរៀបចំឡើងតែប៉ុណ្ណោះ

ពួកគេក៏បានដើរមកមុខទ្វារភូមិគ្រឹះ លោកស្រីមេការក៏បានបើកទ្វារ

<<អត់ទោស តើលោកជាអ្នកណាដែរ?>>អ្នកស្រីមេការ

<<មិនបាច់ចង់ដឹងថាយើងជាអ្នកណាទេ!យាយឯងឆាប់ប្រាប់យើងមកថាអាក្មេងប្រុសម្នាក់នោះនៅឯណា?>>ស្ទីវព្រមទាំងយកកាំភ្លើងមកផ្ចុងក្បាលលោកស្រីមេការទៀតផង

<<ពួកឯងហ៊ានហេស!អ្នកប្រុសជាមនុស្សរបស់លោកជុង បើពួកអ្នកហ៊ានប៉ះពាល់គេពួកលោកនឹងស្តាយក្រោយមិនខាន

<<ខ្ញុំមិនខ្លាច តើយាយឯងចង់យ៉ាងមិច>>នៅសុខៗសម្លេងរបស់នរណាម្នាក់បានបន្លឺចេញក្រោយខ្នងរបស់ស្ទៅវ សម្លេងនេះដូចស្រដៀងៗ ស្ទីវក៏បានអែមគៀនរួចក៏បង្ហាញពីផ្ទៃមុខបុរសម្នាក់

<<លោកLuca!!!>>

<<មែនហើយគឺយើង!!យើងជឿថាយាយឯងចិញ្ចឹមយើងតាំងពីតូចយាយឯងនឹងដឹងច្បាស់ពីចរិតយើងថាពេលយើងចង់បានអ្វីមួយគឺត្រូវតែយកអោយបាន ដូច្នេះហើយកុំប្រឆាំងជាមួយយើងនាំអស់កម្លាំង!>>Luca

<<ក៏បាន! អ្នកប្រុសនៅទីនោះ!>>ចង្អុយទៅខាងក្នុង

ពេលគេចូលទៅដល់ក្នុងគឺថេយ៉ុងពិតជានៅក្នុងនោះមែន

<<យ៉ាងមិចហើយហាស?ក្រែងឯងមានឈ្មោះថាមនុស្សសម្ងាត់ ពូកែលាក់ខ្លួន ពូកែលាក់បាំងអត្តសញ្ញាណណាស់មែនទេ តែហេតុអ្វីថ្ងៃយើងបែរជាមករកឯងបានយ៉ាងស្រួលទៅវិញ ហាស ហាស!!តាមមើលទៅឯងនេះសាច់ស្រស់ស្អាតគួរអោយចង់..ហាស ហាស ខ្ជិលនិយាយណាស់យើងលេងជាមួយឯងមួយភ្លែតសិនចាំគិតពីរឿងសងសឹកទៀត>>និយាយរួចចាប់អូសដៃថេយ៍ទាញទៅក្នុងបន្ទប់

<<លែងខ្ញុំ!អត់ទេ!>>ថេយ៍ស្រែក

<<រំលងសាកសពយើងសិនទៅអាLuca!>>ភ្លាមនោះជុងហ្គុកបានចេញពីណាមកមិនដឹងតែនៅពេលlucaបែរក្រោយជុងហ្គុកក៏បានមកនៅពីក្រោយគេហើយដៃកាន់កាំភ្លើងរួចជាស្រេច វីលនិងអ្នកដទៃទៀតក៏បានចេញមក

មនុស្សសម្ងាត់(ចប់)Where stories live. Discover now