ភាគ8:ឲ្យម៉ាក់សុំទោសណាកូនថេយ៍

1.9K 103 0
                                    


#កាលពី20ឆ្នាំមុន

យើងបានឃើញនារីម្នាក់ស្ថិតនៅតាមដងផ្លូវរត់យ៉ាងលឿនតែដូចជាគ្មានគោលដៅទេ គេមិនដឹងថាគួររត់ទកន្លែងណាមួយឡើយតែទោះជាយ៉ាងណាក៏នៅតែខំបន្តដំណើរទៅមុខទៀតព្រោះគេកំពុងតែជួបនឹងអាសន្នអ្វីមួយហើយ

គេស្ថិតនៅក្នុងស្ថានភាពយ៉ាប់យឺនយ៉ាងខ្លាំង រាងកាយប្រឡាក់សុទ្ធតែដីហើយសក់ក្បាលដូចត្រូវនរណាចាប់បោច
យ៉ាងចឹង!! តែបើយើងមើលទៅសម្លៀកបំពាក់និងស្បែករបស់គេវិញ គឺមិនមែនជារបស់ថោកទេ។

បើយើងសង្កេតមើលអោយច្បាស់តើយើងនឹងបានឃើញថាស្បែកជើងនិងអាវនោះជាប្រេនChanel

វាជាប្រេនមួយដែលពេញនិយមនិងថ្លៃបំផុតនៅជំនាន់នោះហើយមកដល់បច្ចុប្បន្នប្រេនមួយនេះក៏នៅតែពេញនិយមនិងថ្លៃដដែល មិនមែនមនុស្សធម្មតាសុទ្ធតែអាចមានវាសនាប្រើនោះទេ

តែវាពិតជាចម្លែកណាស់មនុស្សស្រីម្នាក់នេះមានសមត្ថភាពប្រើប្រេនchanelតែបែរជាមករត់តាមផ្លូវបែបនេះទៅវិញ តែមិនមែនរត់ធម្មតាទេគឺមានលាយឡំឃាមួយនឹងទឹកភ្នែកផងដែរ តើគេកំពុងជួបបញ្ហាអ្វីទៅ?

អ្វីដែរសំខាន់នោះគឺនៅក្នុងដៃរបស់គេមានកាន់ទារកតូចមួយទៀតផងអាចនិយាយបានថាទារកនោះទើបតែមានអាយុ1ខួបប៉ុណ្ណោះតែបែរជាត្រូវនារីម្នាក់នេះបីរត់យ៉ាងលឿន នេះបើសិនជាមាន បញ្ហាអ្វីមួយកើតដែលមិនបានព្រៀងទុកនោះដូចជាការក្រឡាច់ជើងដួល តែបន្តិចទារកនោះនឹងមានវាសនាមិនល្អទេ។

នារីនោះបានរត់មកដល់ភូមិមួយដែលមានផ្ទះអ្នកជាស្ថិតនៅជាប់ៗគ្នា ពេលនេះមើលទៅគេដូចជាអស់កម្លាំងខ្លាំងណាស់ ហើយគេគ្មានកម្លាំងគ្រប់គ្រាន់ដើម្បីបន្តដំណើរទៅមុខទៀតឡើយ

គេដឹងខ្លួនច្បាស់ណាស់ថាគេមានពេលមិនយូរទៀតទេ ហើយពេលនេះបាក់កម្លាំងទៀតក៏សម្រេចចិត្តដាក់ទារកនោះចុះនៅមុខផ្ទះអ្នកភូមិម្នាក់ ហើយក៏ដកថង់ក្រហមមួយមកដាក់ជិតទារកនោះរួមទាំងសំបុត្រមួយច្បាប់ផងដែរ។

នៅពេលនោះដែលនារីម្នាក់នេះបានយំយ៉ាងខ្លាំងដូចបាក់ទំនុកអីចឹងដែរ ព្រោះនៅពេលបន្តិចទៀតនេះគេនឹងត្រូវបែកពីទារកមួយនោះហើយ មិនដឹងថាពេលណាបានជួបគ្នាវិញហើយក៏មិនច្បាស់ដែលថាតើនឹងអាចជួបគ្នាវិញដែរឬទេ!!

មនុស្សសម្ងាត់(ចប់)Where stories live. Discover now